ចំនុចអាក្រក់ ឬភាពខ្មៅងងឹត ខាងក្នុងចិត្តរបស់តារានិករនីមួយៗ - TrueID

ចំនុចអាក្រក់ ឬភាពខ្មៅងងឹត ខាងក្នុងចិត្តរបស់តារានិករនីមួយៗ

June 28, 2021

យល់ដឹង៖ មនុស្សទាំងអស់តែងតែមានចំនុចដែលមិនល្អរៀងខ្លួនៗ ព្រោះថាគ្មាននរណាម្នាក់ដែលល្អឥតខ្ចោះនោះទេ។

ថ្ងៃនេះយើងនឹងបង្ហាញអ្នកអំពី ចំនុចអាក្រក់ ឬភាពខ្មៅងងឹត នៅខាងក្នុងចិត្តរបស់តារានិករនីមួយៗ ខាងក្រោមនេះ ៖ 

♈️ Aries (Mar 21 – Apr 19)

ពេលខ្លះ Aries ងាយនឹងធ្វើឱ្យខ្លួនឯងឆាប់ខឹង ហើយមិនចេះអត់ធ្មត់នៅពេលធ្វើការសម្រេចចិត្តណាមួយ។ ប្រសិនបើមាននរណាម្នាក់ប្រាប់ពីគំនិតរបស់គេដល់ Aries ពួកគេភាគច្រើនបង្ហាញចំណាប់អារម្មណ៍តិចតួច ពីព្រោះពួកគេហាក់ដូចជាយកចិត្តទុកដាក់ និងជឿជាក់អំពីគំនិតផ្ទាល់ខ្លួនរបស់ពួកគេជាង។

Advice: ប្រសិនបើអ្នកជម្នះនឹងចរិត ឬទម្លាប់ទាំងនេះ រឿងសំខាន់ដែល Aries អាចធ្វើបានគឺត្រូវស្តាប់មិត្តភក្តិ​ សមាជិកគ្រួសារ ឬមិត្តរួមការងារដែលទុកចិត្ត។ សួរយោបល់របស់ពួកគេ មុនពេលធ្វើការសម្រេចចិត្ត ដែលមិនចេះនិយាយ ហើយគិតពីទស្សនៈរបស់ពួកគេ។

♉️ Taurus (Apr 20 – May 20)

ពួកគេមានភាពអវិជ្ជមានខុសៗគ្នាមួយចំនួនដែល Taurus តែងតែធ្វើ។ មួយក្នុងចំណោមនោះគឺថា នៅពេលពួកគេមានរបស់ច្រើន គឺមិនចង់ចែករំលែកទៅនរណាម្នាក់ឡើយ។ ម៉្យាងទៀត ពួកគេជាមនុស្សរឹងរូស នៅពេលដែលប្រកាន់ជំហរថា គេត្រូវហើយទោះនិយាយយ៉ាងណាក៏មិនព្រមទទួលគំនិតអ្នកដទៃដាច់ខាត។

Advice: ខណៈពេលដែលវាហាក់ដូចជាពិបាក សូមព្យាយាមប្រែខ្លួននិងបើកចិត្តអោយទូលាយ។ ភាពរឹងចចេសរបស់អ្នកអាចនឹងធ្វើឲ្យអ្នលឲ្យបាត់បង់ ឬបរាជ័យអ្វីមួយមិនខាន។

♊️ Gemini (May 21 – Jun 20)

តារានិករមួយនេះអាចនិយាយបានថា ជាតារានិករមុខពីរ ដែលតែងតែធ្វើដាក់អ្នកបែបនេះ តែនៅពីក្រោយខ្នងបែបនោះ។ពេលខ្លះពួកគេអាចត្រូវបានគេមើលឃើញថាជាមនុស្សឬកពារ ឬ ក្រអឺតក្រទម។ ម៉្យាងទៀតតារានិករនេះ ក៏មិនអាចទុកចិត្តបាន ហើយក៏មិន តែងតែជាមនុស្សដំបូងដែលនរណាម្នាក់ចង់ពឹងផ្អែកលើ។

Advice: ព្យាយាមផ្តោតអារម្មណ៍លើខ្លួនឯង និងស្ងប់ស្ងៀមនៅពេលអ្នកមានអារម្មណ៍ថាខ្លួនឯងកំពុងវង្វេងស្មារតី។ វិធីដ៏ល្អមួយ ដើម្បីផ្តោតអារម្មណ៍ឡើងវិញ គឺជាការអនុវត្តសមាធិទៀងទាត់។ រៀនយកអារម្មណ៍គេ មកដាក់ខ្លួនឯង និង កុំគិតពីផលប្រយោជន៍ខ្លួនឯង​ពេក។

រូបតំនាង
រូបតំនាង

♋️ Cancer (Jun 21 – Jul 22)

Cancer ត្រូវបានគេសង្កេតឃើញថា ជាមនុស្សដែលតែងផ្លាស់ប្ដូរអារម្មណ៍លឿន។ ជារឿយៗវាអាចចំណាយពេលមួយរយៈ ដើម្បីឲ្យពួកគេមានអារម្មណ៍ថា ចុះសម្រុងនឹងអ្នក ព្រោះពួកគេមានភាពអៀនខ្មាស់ច្រើន។ ពួកគេក៏មានមនោសញ្ចេតនាខ្ពស់ ហើយអាចប្ដូរអារម្មណ៍លឿន ខណៈពេលដែលមានរឿង ពួកគេអាចនឹងងាយអាក់អន់ចិត្ត។ ស្រដៀងគ្នានេះដែរ​ ពួកគេអាចមានប្រតិកម្មហួសហេតុ ចំពោះការផ្លាស់ប្តូរដែលមិនបានរំពឹងទុក។

Advice: នៅជាមួយមិត្តភក្តិដែលទុកចិត្ត និងយកចិត្តទុកដាក់បំផុត។ អ្នកគួរតែចងចាំផងដែរថា គួរតែដើរលេងជាមួយអ្នកណាដែលឲ្យតម្លៃ និងថាមពលវិជ្ជមានល្អៗដល់អ្នកទេ។បើកចិត្តឲ្យទូលាយ និង​ចាំថាមិនមែនគ្រប់គ្នាសុទ្ធតែធ្វើបាបអ្នកទេ និងរៀនគ្រប់គ្រងការផ្លាស់ប្តូរអារម្មណ៍របស់អ្នកជានិច្ច។

♌️ Leo (Jul 23 – Aug 22)

Leo ត្រូវការខ្លាំងបំផុតគឺ ការយកចិត្តទុកដាក់ ហើយប្រសិនបើគេមិនមានក្ដីសុខ ពួកគេអាចនឹងបង្កជាបញ្ហាបាន។ ប្រសិនបើ Leo មានអារម្មណ៍ថា ពួកគេកំពុងត្រូវបានអ្នកផ្សេងព្រងើយកន្តើយ ពួកគេនឹងប្រាប់ឲ្យអ្នកបានដឹង។ ពួកគេអាចមានមន្តស្នេហ៍ និងគួរឱ្យស្រឡាញ់ ប៉ុន្តែជារឿយៗបើសំដៅលើស្នេហា គឺពួកគេអាចនឹងអាត្មានិយម។ ពួកគេក៏អាចប្រើភាពទាក់ទាញរបស់ពួកគេ ដើម្បីទទួលបានផលប្រយោជន៍ពីអ្នក ដូច្នេះសូមប្រយ័ត្ន!

Advice: ជៀសវាងពីភាពក្រអឺតក្រទម ឌឺដង នៅក្នុងការសន្ទនាជាមួយអ្នកដទៃ។ រៀនយល់ដឹងពីខ្លួនអ្នកឲ្យកាន់តែច្បាស់ដើម្បី ជំរុញភាពវិជ្ជមានដែលអ្នកមាន និងសមត្ថភាពបង្ហាញអ្នកដទៃ។​

♍️ Virgo (Aug 23 – Sep 22)

Virgo ជាតារានិករដែលពូកែខាង judge អ្នកដទៃជាងតារានិករផ្សេង ហើយពួកគេអាចនឹង judge អ្នកដោយសម្ងាត់ និង​ ស្ងៀមស្ងាត់បំផុត។ ពួកគេក៏អាចជាមនុស្សដែលល្អខ្លាំង ហើយបូករួមជាមួយការ judge អ្នកដទៃទៀត វាធ្វើឲ្យពិបាកនឹងយល់ថា ពួកគេចង់ធ្វើអ្វីឲ្យប្រាកដ។ មួយទៀតគឺ ពេលខ្លះនិយាយស្ដី ដោយមិនបានគិត អាចធ្វើឲ្យអ្នកដទៃឈឺបាន។

Advice: រៀនយល់ពីចំនុចមិនល្អរបស់ខ្លួន និង គិតឲ្យបានច្បាស់លាស់មុននឹងនិយាយ។ 

រៀនចាប់យកផ្នែកសុទិដ្ឋិនិយមរបស់អ្នកបន្ថែមទៀត!

សូមចាំថាគ្មាននរណាម្នាក់ល្អឥតខ្ចោះទេ ហើយការរំពឹងទុកខ្លាំង​ អាចនាំឲ្យមានភាពអវិជ្ជមានច្រើន។

រូបតំនាង
រូបតំនាង

♎️ Libra (Sep 23 – Oct 22)

Libra អាចមានភាពមិនច្បាស់លាស់ និងចំណាយពេលច្រើនដើម្បីរៀបចំអ្វីមួយ បីជាវាធំឬតូចក៏ដោយ។ ជាធម្មតាវាត្រូវការពេលវេលាយូរដើម្បីធ្វើការសម្រេចចិត្ត ហើយពួកគេក៏ជាប្រភេទមនុស្សដែលចំណាយពេលរបស់ពួកគេជាមួយនឹងរូបរាង ទោះបីជាអាចធ្វើឱ្យខ្លួនគេយឺតក៏ដោយ ក៏ធ្វើយ៉ាងណាឲ្យតែខ្លួនឯងស្អាត។ ពេលខ្លះពួកគេនិយាយស្ដី ដោយមិនបានគិត គឺឃើញអ្វីថាហ្នឹង ដោយមិនខ្វល់ពីអារម្មណ៍អ្នកដទៃទេ។

Advice: រៀនពឹងផ្អែក និង​ជឿជាក់លើខ្លួនអ្នកដើម្បីជួយឲ្យធ្វើការសម្រេចចិត្តបានរហ័ស។ ស្រដៀងគ្នានេះដែរ ធ្វើការសំរេចចិត្តដែលសមនឹងអ្នក នឹងរៀនគិតថាវាអាចជះឥទ្ធិពលដល់អ្នកដទៃយ៉ាងដូចម្តេច។

♏️ Scorpio (Oct 23 – Nov 21)

Scorpio ត្រូវបានគេដឹងថាប្រភេទមនុស្សដែលកាច ដូច្នេះប្រសិនបើអ្នកឈ្លោះជាមួយពួកគេ សូមប្រយ័ត្នបន្តិច។ ពួកគេមិនដែលភ្លេចទេ នៅពេលដែលមាននរណាម្នាក់ធ្វើបាបពួកគេ ហើយរឹតតែមិនអភ័យទោសឱ្យអ្នក។ ពួកគេអាចនឹងមានប្រតិកម្ម​ខ្លាំង នៅពេលពួកគេឈឺចាប់ ហើយជារឿយៗគឺមានកំហឹងអាក្រក់។ នៅពេលពួកគេមានអារម្មណ៍ស្រងាកចិត្ត វាពិតជាពិបាកសម្រាប់ពួកគេក្នុងការជឿទុកចិត្តអ្នក។

Advice: រៀនគ្រប់គ្រងអារម្មណ៍របស់អ្នកឲ្យបានច្រើន។ ភាពស្មោះត្រង់អាចប្រែក្លាយទៅជាឃោរឃៅបាន ដូច្នេះនៅពេលអ្នកមានអារម្មណ៍ថាមិនអាចគ្រប់គ្រងបាន សូមធ្វើរៀនដកដង្ហើមមួយៗដើម្បីធ្វើឱ្យមានតុល្យភាពអារម្មណ៍របស់អ្នកនិងធ្វើឱ្យចិត្តអ្នកស្ងប់។

♐️ Sagittarius (Nov 22 – Dec 21)

Sagittarius អាចងាយនឹងផ្លាស់ប្ដូរច្រើន ហើយនេះអាចធ្វើឱ្យប៉ះពាល់ដល់អារម្មណ៍អ្នកដទៃ​ ដោយមិនបានដឹងខ្លួន។ ពួកគេក៏ត្រូវបានគេដឹងថា ជាមនុស្សមានការជឿជាក់លើខ្លួនឯងខ្លាំង និងអាចជាមនុស្សអាត្មានិយមផងដែរ។ មនុស្សមួយចំនួនអាចមើលឃើញ Sagittarius ជាមនុស្សឆោតល្ងង់ហើយនេះ ក៏ព្រោះតែពេលខ្លះពួកគេហាក់ដូចជា មិនចុះសម្រុងជាមួយនឹង អ្វីៗជុំវិញខ្លួន ដែលអាចធ្វើឱ្យពួកគេគិតអ្វីឃើញតែផ្លូវអវិជ្ជមាន។

Advice: សូមប្រុងប្រយ័ត្នចំពោះអ្វីដែលអ្នកនិយាយ និងរៀនពីរបៀបដែលអ្នកនិយាយ ឲ្យបានច្បាស់។ អ្នកអាចនិយាយបានល្អប៉ុន្តែ គេអាចនឹងគិតថាអ្នកនិយាយអវិជ្ជមាន ប្រសិនបើអ្នកមិនបានគិតច្បាស់​។

រូបតំនាង
រូបតំនាង

♑️ Capricorn (Dec 22 – Jan 19)

Capricorn ចូលចិត្តគ្រប់គ្រងអ្វីៗជាច្រើន ហើយជាទូទៅ ពួកគេមិនមែនជាប្រភេទ មនុស្សដែលងាយសម្របសម្រួលឡើយ។ ពួកគេចូលចិត្តគ្រប់គ្រង​ និងរៀបចំអ្វីៗគ្រប់យ៉ាង ដោយមិនឲ្យអ្នកណានៅពីលើបាន។ ពួកគេក៏អាចប្រើអ្នកដទៃដើម្បីផលប្រយោជន៍ផ្ទាល់ខ្លួន ដែលអាចបណ្តាលឱ្យមានការខកចិត្ត នៅក្នុងមិត្តភាពខ្លះរបស់ពួកគេ។ ពួកគេក៏ចូលចិត្តនិយាយដើមគេ និងអាចនិយាយបំផ្លើសពីភាពអវិជ្ជមានរបស់ពួកអ្នក។

Advice: រៀនបើកចិត្តឲ្យទូលាយ និងគិតថាអ្នកដទៃក៏មានចំនុចល្អផ្ទាល់ខ្លួនដែរ។ កុំគិតតែពីអារម្មណ៍ផ្ទាល់ខ្លួន។ វានឹងល្អប្រសិនបើអ្នកយកយោបល់របស់អ្នក និងអ្នកនៅជុំវិញខ្លួនបូកបញ្ចូលគ្នា។

♒️ Aquarius (Jan 20 – Feb 18)

ពេលខ្លះ Aquarius អាចរហ័សក្នុងការវិនិច្ឆ័យអ្នកដទៃ ហើយភាគច្រើន ដោយសារតែពួកគេជឿជាក់ថា ខ្លួនឯងឆ្លាត និងអាចធ្វើបានលើសគេ។ ពេលខ្លះពួកគេអាចហាក់ដូចជាឃ្លាតឆ្ងាយពីអ្នកដទៃ ហើយនេះច្រើនតែមកពីពួកគេគិតអ្វីតែខ្លួនឯង ដោយមិនបាននិយាយឲ្យដាច់ស្រាច់។ ពួកគេចូលចិត្តផ្តល់ដំបូន្មាន​គ្រប់យ៉ាង ដូច្នេះហើយគេមិនងាយស្តាប់អ្វីដែលអ្នកនិយាយទេ។ ពួកគេតែងតែមានអារម្មណ៍ល្អក់កករជាមួយអ្នក ប្រសិនបើអ្នកធ្វើអ្វីបានលើសគេ។

Advice: រៀនបើកចិត្តឲ្យទូលាយ និង​សម្របសម្រួលជាមួយអ្នកនៅជុំវិញខ្លួន។ កុំចូលចិត្តគិតអ្វីតែឯង ហើយគិតអវិជ្ជមានលើអ្នកដទៃ។ ជ្រើសរើសការពិភាក្សាច្រើន ជាជំរើសដ៏ល្អសម្រាប់អ្នក។

♓️ Pisces (Feb 19 – Mar 20)

ដោយសារពួកគេភាគច្រើន គិតថាខ្លួនឯងល្អ និងឆ្លាតវៃ ក្នុងការគិតអ្វីមួយជាងអ្នកដទៃ ដូច្នេះគេតែងតែគិតអវិជ្ជមាន និង អន់ចិត្ត ពេលដែលអ្នកដទៃប្រាប់អ្វីដែលគួរធ្វើ និងមិនគួរធ្វើដល់គេ។ ពេលដែលពួកគេអន់ចិត្ត ឬល្អក់កករជាមួយអ្នក ហើយគឺគេនិងដើរចេញពីជីវិតអ្នក និងមិនងាយសម្របសម្រួលឡើយ។

Advice: ព្យយាមគិតថា អ្នកដទៃក៏មិនសុទ្ធតែអាក្រក់ទាំងអស់ទេ។​ រៀនសម្របសម្រួល និងយកចិត្តគេដាក់ចិត្តយើង។ ពេលខ្លះទោះគេផ្ដល់ដំបូន្មាន ដែលអ្នកមិនអាចទទួលយកបាន​ តែ គឺគេគ្រាន់ចង់ឲ្យអ្នកល្អទេ។

ប្រភព: thelawofattraction

អាន​បន្ថែម
Loading...
Loading...
Loading...
Loading...