អ្នក​គាំទ្រ ផ្ទុះការវែកញែក Irene ស្អាត​ជាង Jang Won Young ឬយ៉ាងណា? - TrueID

អ្នក​គាំទ្រ ផ្ទុះការវែកញែក Irene ស្អាត​ជាង Jang Won Young ឬយ៉ាងណា?

November 11, 2022

កម្សាន្ត ៖ នៅគ្រប់ជំនាន់ Idol នីមួយៗ តែងតែមាន Idol មួយរូប ដែលត្រូវបានជ្រើសរើសជាតារាដែលមានរូបរាងស្អាតបំផុតនិងទទួលបានការចាប់អារម្មណ៍យ៉ាងខ្លាំង សម្រាប់ការមើលឃើញរបស់ពួកគេ។

ជាក់ស្ដែង តារាទាំងនេះត្រូវបានផ្តល់ងារជា «Beauty Queen» ហើយរាជិនីសម្រស់ដែលល្បីជាងគេគឺ YoonA សមាជិកក្រុម Girls' Generation ជំនាន់ទី ២ ហើយ Ireneសមាជិកក្រុម Red Velvet ជំនាន់ទី ៣ និង JangWon Young សមាជិកក្រុម IVE ជំនាន់ទី ៤។

យ៉ាងណា ថ្មីៗនេះមានការពិភាក្សាគ្នា ក្នុងចំណោមអ្នកគាំទ្រk-pop ថា តើរាជនីសម្រស់ជំនាន់ទី ៣Irene ស្អាតជាងរាជិនីសម្រស់ជំនាន់ទី ៤ Jang Won Young ដែររឺទេ? ដែលការជជែកវែកញែកនេះ ត្រូវបានចាប់ផ្តើមនៅពេលដែលអ្នកលេងអ៊ីនធើណេតម្នាក់បានបង្ហោះថា «តើខ្ញុំជាមនុស្សតែម្នាក់ដែលគិតថា Irene ស្អាតជាងគេឬ?»។

ក្រោយមក ក៏មានអ្នក​និយម​លេង​អ៊ីនធើណេត​ជា​ច្រើន​នាក់​ទៀត ​បាន​ចូល​រួម​ក្នុង​ការ​បង្ហោះ​នេះ​ដើម្បី​ចែក​រំលែក មតិរបស់ពួកគេ ដែលភាគច្រើនគឺគេយល់ស្របថាIrene គឺជា រាជិនី​សម្រស់​ពិតៗនិងនៅតែមានសម្រស់ស្រស់ស្អាត ទោះជានេះជាជំនាន់ទី ៤ នៃ k-pop ហើយក៏ដោយ៕

សូមទស្សនារូបភាពខាងក្រោម ៖

Irene
Irene
Irene
Irene
Irene
Irene
Jang Won Young
Jang Won Young
Jang Won Young
Jang Won Young
Jang Won Young
Jang Won Young

ប្រភព : Allkpop

ទាក់ទងជាមួយ:
តារាកូរ៉េ
អាន​បន្ថែម
Loading...
Loading...
Loading...
Loading...