យល់ដឹង៖ មនុស្សយើងគ្រប់គ្នា មិនមែនដូចគ្នាទាំងអស់ទេ អ្នកខ្លះចូលចិត្តមនុស្សច្រើន តែអ្នកខ្លះក៏ចូលចិត្តនៅម្នាក់ឯង។ ពេលខ្លះការនៅម្នាក់ឯងក៏ល្អ ដែលមិនត្រូវចាំបាច់ខ្លាចចិត្តអ្នកដ៏ទៃអំពីបញ្ហារបស់អ្នក។
ខាងក្រោមនេះនឹងបង្ហាញអំពី មូលហេតុដែលតារានិករនីមួយៗ តែងតែនៅម្នាក់ឯង និងលាក់បញ្ហាទុកតែឯង ៖
♈️ Aries (Mar 21 – Apr 19)
អ្នកមានអារម្មណ៍ថា ខ្លួនឯងកាន់តែមានភាពជឿជាក់ដោយខ្លួនឯង មិនចាំបាច់មានអ្នកដ៏ទៃមកដឹងលឺ។ អ្នកសប្បាយចិត្តជាងមុននៅពេលរ៉ាប់រ៉ងម្នាក់ឯង ដោយគ្មាននរណានៅក្បែររំខានអ្នក។
♉️ Taurus (Apr 20 – May 20)
អ្នកពិបាករកនរណាម្នាក់ ដែលអាចចែករំលែកចំណាប់អារម្មណ៍របស់អ្នកបាន។ អ្នកមានមិត្តភក្តិតាមអ៊ីនធឺណិតច្រើនជាង មិត្តភក្តិដែលអ្នកជួបផ្ទាល់ និងមិត្តភក្ដិដែលស្មោះត្រង់ ដូច្នេះធ្វើឲ្យលែងមានទំនុកចិត្តលើនរណាម្នាក់។
♊️ Gemini (May 21 – Jun 20)
អ្នកមិនចាប់អារម្មណ៍នឹង Drama នៅជុំវិញខ្លួនច្រើនទេ នៅពេលដែលអ្នកនិយាយអំពីបញ្ហានីមួយៗ ចេញទៅក្រៅ។ អ្នកសុខចិត្តនៅតែម្នាក់ឯង ហើយមានសន្តិភាពប្រសើរជាងចូលរួមនិយាយដើមគេ។
♋️ Cancer (Jun 21 – Jul 22)
អ្នកគិតថាខ្លួនឯងតែងតែរំខានដល់អ្នកដ៏ទៃ ហើយអ្នកក៏មិនចូលចិត្តផ្ដល់បញ្ហាឲ្យអ្នកដ៏ទៃដែរ។ អ្នកមិនចង់រំខាននរណាម្នាក់ ដោយសុំឱ្យពួកគេនិយាយជាមួយអ្នកគ្រប់ពេល ឬដើរលេងជាមួយអ្នករហូតទេ ព្រោះអ្នកនឹងមានអារម្មណ៍ថាមិនមានសុវត្ថិភាព។
♌️ Leo (Jul 23 – Aug 22)
អ្នកខ្លាចថាស្ថានភាពគ្រប់យ៉ាងមិនសមនឹងអ្នក។ អ្នកមិនដែលប្រថុយប្រថាន ក្នុងការទាក់ទងទៅមនុស្សទេ ព្រោះអ្នកមិនចង់ផ្តល់ឱកាសឱ្យពួកគេធ្វើបាបអ្នក និងមកឈឺក្បាលជាមួយនឹងបញ្ហារបស់អ្នក។
♍️ Virgo (Aug 23 – Sep 22)
អ្នកគ្មានថាមពល ក្នុងការធ្វើជាមិត្តល្អ ឬសកម្មភាពជាមួយក្រុមមនុស្សច្រើនជារៀងរាល់ថ្ងៃទេ។ អ្នកជ្រើសរើសការនៅម្នាក់ឯង និងធ្វើដែលជាខ្លួនអ្នកជាជាង នៅជាមួយមនុស្សរាល់គ្នា។
♎️ Libra (Sep 23 – Oct 22)
អ្នកស្រឡាញ់មនុស្សគ្រប់គ្នា ប៉ុន្តែអ្នកមិនដែលចង់មានអារម្មណ៍ថា ចង់ដោះស្រាយបញ្ហាជាមួយពួកគេទេ។ អ្នកចូលចិត្តមានពេលសម្រាប់ខ្លួនឯង ដើម្បីដោះស្រាយអ្វីៗដោយខ្លួនឯង ដោយមិនជាប់ឈ្មោះថាពឹងពាក់អ្នកដ៏ទៃ។
♏️ Scorpio (Oct 23 – Nov 21)
អ្នកមានការអត់ធ្មត់ទាប ចំពោះមនុស្សគ្រប់គ្នា។ មនុស្សងាយនឹងភ័យខ្លាចនៅពេលអ្នកមានអារម្មណ៍មិនល្អ ហើយអ្នកក៏មិនចូលចិត្តយកបញ្ហារបស់អ្នកទៅរំខានអ្នកដ៏ទៃដែរ។
♐️ Sagittarius (Nov 22 – Dec 21)
អ្នកជាមនុស្សដែលចូលចិត្តមានសេរីភាព។ អ្នកចូលចិត្តជ្រើសរើសយកអ្វី ដែលត្រូវធ្វើដោយខ្លួនឯង ហើយពេលណាត្រូវធ្វើវា គឺគ្មាននរណាម្នាក់មកព្យាយាមផ្លាស់ប្តូរគំនិតរបស់អ្នកឡើយ។
♑️ Capricorn (Dec 22 – Jan 19)
អ្នកស្អប់ការនិយាយតូចតាច ដែលមិនស៊ីជម្រៅ។ អ្នកចង់មានការសន្ទនា ដែលមានអត្ថន័យក្នុងការដោះស្រាយបញ្ហាអ្វីមួយ ហើយវាពិបាកក្នុងការស្វែងរកមនុស្សម្នាក់ ដែលអាចរក្សាជឿទុកចិត្ត និងត្រូវគ្នាបាន។
♒️ Aquarius (Jan 20 – Feb 18)
អ្នករីករាយការនៅម្នាក់ឯង ផ្ទាល់ដោយខ្លួនអ្នក។ អ្នកពិតជាមិនខ្វល់ថានៅម្នាក់ឯងយូរប៉ុណ្ណាទេ ពីព្រោះវាមានសេរីភាព និងមិនចាំបាច់ត្រូវផ្គាប់ចិត្តអ្នកដ៏ទៃឡើយ។
♓️ Pisces (Feb 19 – Mar 20)
អ្នកមានអារម្មណ៍ថា គ្មាននរណាម្នាក់អាចយល់ពីអ្វីដែលអ្នកកំពុងជួបប្រទះសព្វថ្ងៃ។ អ្នកមានអារម្មណ៍ថា និយាយអំពីអារម្មណ៍របស់អ្នក នឹងមានភាពតានតឹងជាងការដោះស្រាយ ហើយធ្វើឲ្យមានភាពតានតឹងដល់អ្នកដ៏ទៃ ធ្វើឲ្យពិបាកដល់គេ។
ប្រភព: yourtango