ចំណាត់ថ្នាក់អាល់ប៊ុមរបស់ BTS លើតារាង Billboard’s World Albums ប្រចាំសប្ដាហ៍នេះ! - TrueID

ចំណាត់ថ្នាក់អាល់ប៊ុមរបស់ BTS លើតារាង Billboard’s World Albums ប្រចាំសប្ដាហ៍នេះ!

July 16, 2021

កូរ៉េខាងត្បូង ៖ ថ្មីៗនេះខាងតារាង Billboard ទើបតែបានចេញផ្សាយលទ្ធផលអាល់ប៊ុមចម្រៀងរបស់តារា Kpop ដែលបានបង្ហាញខ្លួនជាប់ចំណាត់ថ្នាក់កំពូលលើតារាង World Albums Chart សម្រាប់សប្តាហ៍ដែលនឹងត្រូវបញ្ចប់នៅថ្ងៃទី១៧ ខែ កក្កដា ឆ្នាំ ២០២១។

BTS
BTS

ស្របនឹងនេះផងដែរ ក្នុងចំណោមចំណាត់ថ្នាក់អាល់ប៊ុមរបស់តារា Kpop ទាំងនោះយើងឃើញថាក្រុម BTS រកបានអាល់ប៊ុមចំនួន ៦ អាល់ប៊ុម បង្ហាញខ្លួននៅចំណាត់ថ្នាក់លំដាបកំពូលTop 15 លើតារាង Billboard’s World Albums Chart សម្រាប់សប្ដាហ៍នេះ។

BTS
BTS

ខាងក្រោមនេះ គឺជាចំណាត់ថ្នាក់អាល់ប៊ុមទាំង ៦ របស់ BTS សម្រាប់សប្ដាហ៍នេះ ៖

១. អាល់ប៊ុម Map of the Soul: 7 ឈរនៅលំដាប់កំពូលលេខ១

២. អាល់ប៊ុម BE ឈរនៅលំដាប់កំពូលលេខ ៥

៣. អាល់ប៊ុម Love Yourself: Answer ឈរនៅលំដាប់កំពូលលេខ៧

៤. អាល់ប៊ុម Love Yourself: Tear ឈរនៅលំដាប់កំពូលលេខ១១

៥. អាល់ប៊ុម Map of the Soul: Persona ឈរនៅលំដាប់កំពូលលេខ ១២

៦. អាល់ប៊ុម Skool Luv Affairឈរនៅលំដាប់កំពូលលេខ ១៣

សូមអបអរ BTS ចំពោះសមិទ្ធផលនេះ!

BTS
BTS

ប្រភព ៖ Soompi           

អាន​បន្ថែម
Loading...
Loading...
Loading...
Loading...