យល់ដឹង៖ ការថើបគឺជាការប៉ះ ឬសង្កត់បបូរមាត់របស់អ្នក ជាមួយនឹងមនុស្សម្នាក់ទៀត ដោយក្ដីស្រលាញ់ និងអារម្មណ៍រោ.លរាល។ មនុស្សម្នាក់ៗ ក៏មានស្ទីលរៀងៗខ្លួន ខុសៗគ្នាដែរ ព្រោះពួកគេដឹងយ៉ាងច្បាស់ថា ធ្វើយ៉ាងណាឲ្យដៃគូអាចមានអារម្មណ៍ និងរោ.ល.រាលជាមួយនឹងការថើបនោះបាន។
តោះមកស្វែងយល់ពីសកម្មភាព នៅពេលដែលតារានិករនីមួយៗ ចង់ថើបអ្នកខាងក្រោមនេះ ៖
១. Aries ♈️
ប្រសិនបើពួកគេចង់ថើបអ្នក ពួកគេនឹងចុចបបូរមាត់ នៅចំពោះមុខ។ ពួកគេនឹងមិនខ្ជះខ្ជាយពេលវេលាណាមួយឡើយ។គ្មានន័យអ្វីឡើយ ក្នុងការព្យាយាមរកឲ្យឃើញថាតើគេចង់ថើបឬអត់ទេ ព្រោះគេនឹងធ្វើចលនាភ្លាម ឲ្យអ្នកបានដឹង។
២. Taurus ♉️
ពួកគេនឹងមិនថើបអ្នកជាលើកដំបូង នៅកណ្តាលវាលនោះទេ ពួកគេនឹងថើបអ្នកនៅក្រោមពន្លឺភ្លើង។ ពួកគេនឹងថើបអ្នកបន្ទាប់ពីជូនអ្នកទៅផ្ទះ។ ប្រសិនបើ Taurus ចង់ថើបអ្នក នោះពួកគេនឹងរៀបចំផែនការជាមុន ដោយអញ្ជើញអ្នកចេញទៅណាត់ជួបខាងក្រៅ។
៣. Gemini ♊️
នៅពេលដែល Gemini ចូលចិត្តអ្នក ពួកគេនឹងចំអកឲ្យអ្នក។ ពួកគេនឹងធ្វើឲ្យអ្នកគិតថា ពួកគេនឹងប៉ះចង្កេះរបស់អ្នកហើយបន្ទាប់មកទាញដៃរបស់ពួកគេចេញ។ ប៉ុន្តែកុំបារម្ភអី ព្រោះការលេងសើចទាំងអស់នោះ មានន័យថាគេ កំពុងចង់លួចថើបដោយសម្ងាត់។
៤. Cancer ♋️
ប្រសិនបើពួកគេចង់ថើប ពួកគេនឹងផ្តល់ការសរសើរពិតប្រាកដដល់អ្នក។ ពួកគេក៏ចង់ទទួលបានអារម្មណ៍ជិតស្និទ្ធផងដែរ។ ហេតុនេះហើយបានជាពួកគេ នឹងធ្វើដូចជាសង្សារទាំងស្រុង។ ពួកគេនឹងបញ្ឆោតអ្នក ដោយពាក្យសម្ដីរបស់ពួកគេ។
៥. Leo ♌️
នៅពេលដែល Leo ចង់ថើបអ្នក ពួកគេនឹងធ្វើខ្លួនដូចជាប្រុសស្អាត ឬស្រីស្អាត។ ពួកគេនឹងច្បូតសក់របស់ពួកគេ ភ្លាមៗ។ ពួកគេនឹងប្រឹងប្រែងខ្លាំង ដើម្បីឲ្យមើលទៅគួរឲ្យចង់ថើប តាមដែលអាចធ្វើទៅបាន ព្រោះពួកគេគិតថាពួកគេអាចទាក់ទាញអ្នក ដោយគ្រាន់តែរូបរាងតែប៉ុណ្ណោះ។
៦. Virgo ♍️
នៅពេលដែល Virgo ចង់បានការថើប អ្នកអាចមើលទៅលើ ឫកពាររបស់ពួកគេបាន។ ពួកគេមានទម្លាប់វិភាគ លើសពីគ្រប់ស្ថានភាពដែលពួកគេកំពុងស្ថិតក្នុង នោះជាហេតុធ្វើឲ្យពួកគេភ័យខ្លាំង។ គេចង់ថើបអ្នក ប៉ុន្តែគេមិនប្រាកដថា អ្នកមានអារម្មណ៍ដូចគ្នានោះទេ។
៧. Libra ♎️
តារានិករនេះត្រូវបានគេស្គាល់ថា ពូកែញ៉ែបន្តិច។ អ្នកត្រូវព្រងើយកន្តើយនឹងពាក្យរបស់ពួកគេ ហើយយកចិត្តទុកដាក់លើភាសាកាយវិការរបស់ពួកគេ។
៨. Scorpio ♏️
នៅពេលដែល Scorpio ចង់បានការថើបពួកគេនឹងមិនស្ទាក់ស្ទើរ ក្នុងការចូលទៅជិតអ្នក នៅពេលពួកគេនិយាយ ឬដាក់ដៃលើភ្លៅរបស់អ្នកឡើយ។ ពួកគេនឹងប៉ះរាងកាយរបស់អ្នក និងមើលពីប្រតិកម្មរបស់អ្នក មុនពេលចូលទៅថើប។
៩. Sagittarius ♐️
ប្រសិនបើពួកគេចង់ថើបអ្នក នោះពួកគេនឹងបញ្ចេញមតិដោយត្រង់ៗ ថាតើអ្នកមានភាពទាក់ទាញ ឬបបូរមាត់របស់អ្នកមើលទៅទន់ភ្លន់ប៉ុណ្ណា។ វាមិនពិបាកក្នុងការស្វែងយល់ថា តើពួកគេមានអារម្មណ៍យ៉ាងណាចំពោះអ្នកទេ ព្រោះអ្នកអាចឃើញវា នៅលើមុខរបស់ពួកគេផ្ទាល់។
១០. Capricorn ♑️
ប្រសិនបើគេពិតជាចង់ថើប គេនឹងរកវិធីធ្វើឲ្យអ្នកនៅម្នាក់ឯង។ ប្រហែលជាពួកគេនឹងអញ្ជើញអ្នកទៅផ្ទះរបស់ពួកគេ។ ប្រហែលជាពួកគេនឹងទាញអ្នកចេញ ពីពិធីជប់លៀង ដូច្នេះអ្នកអាចនិយាយ ជាលក្ខណៈឯកជនបាន។ ទោះបីជាយ៉ាងណា ពួកគេនឹងព្យាយាមនាំអ្នក ចូលក្នុងការសន្ទនាមួយទល់នឹងមួយ។
១១. Aquarius ♒️
ទោះជាពួកគេមានគំនិតច្នៃប្រឌិត ប៉ុន្តែពួកគេក៏ជាអ្នកគាំទ្រនៃការនិយាយដែរ។ ដូច្នេះនៅពេលដែល Aquarius ត្រៀមខ្លួនសម្រាប់ការថើប អ្នកនឹងមានអារម្មណ៍ថា អ្នកកំពុងស្ថិតនៅកក្នុងខ្សែភាពយន្ត។ ពួកគេនឹងនាំអ្នកទៅ កន្លែងដែលស្រស់ស្អាតបំផុត។ ពួកគេនឹងកាន់ចង្កេះរបស់អ្នក ឬចាប់សក់របស់អ្នក។
១២. Pisces ♓️
នៅពេលដែល Pisces ចង់ថើបអ្នក ពួកគេនឹងព្យាយាមធ្វើឲ្យអ្នកចាប់អារម្មណ៍ ដោយនិយាយលេងជាមួយអ្នក។ ជាការពិតណាស់ ពួកគេលេងសើចជាមួយមនុស្សគ្រប់គ្នា។ នោះហើយជាមូលហេតុ ដែលអ្នក ត្រូវតាមមើលពួកគេឲ្យច្បាស់បំផុត។
ប្រភព: thoughtcatalog