កូរ៉េខាងត្បូង៖ កាលពីពេលថ្មីៗនេះស្រីស្អាតIUបានធ្វើឲ្យហ្វេនៗអស់សំណើចមិនតិចទេ ជាមួយភាពគួរឲ្យស្រលាញ់របស់នាង នៅក្នុងកិច្ចសម្ភាសន៍មួយជាមួយតួសម្តែងដូចជា Song Kang Ho, Kang Dong Won, និង LeeJoo Young សម្រាប់ភាពយន្តរឿង 'Broker'។
ក្នុងអំឡុងពេលសម្ភាសន៍នេះ គឺត្រូវបានគេបង្ហាញថាSongKang Ho និង Kang Dong Won បានជួបគ្នាម្តងទៀតក្នុងខ្សែភាពយន្តជាលើកដំបូង ក្នុងរយៈពេល១២ឆ្នាំចាប់តាំងពីរឿង 'Secret Reunion'។
ខណៈកំពុងជជែកគ្នា Song KangHo បានចែករំលែកថា វាហាក់ដូចជា Kang Dong Won កាន់តែខ្ពស់ និងកាន់តែសង្ហា ហើយលោកហាក់មានអារម្មណ៍ថាដូចជាបានជួបប្អូនប្រុសពៅរបស់ខ្លួនម្ដងទៀតអញ្ចឹង។
នៅពេលអ្នកសម្ភាសន៍សួរថា តើ IU និង Lee Joo Young មានបទពិសោធន៍ការងារពីមុនជាមួយ SongKang Ho ឬ Kang Dong Won ពួកគេទាំងពីរបានពន្យល់ថា នេះជាលើកដំបូងហើយពួកគេមានអារម្មណ៍ថាមានកិត្តិយសដែលបានធ្វើការជាមួយរៀមច្បងជើងចាស់ដ៏ពូកែនៅក្នុងឧស្សាហកម្មភាពយន្ត។
ជាមួយគ្នានេះដែរ IU ថែមទាំងបានសារភាពថា មិនហ៊ានមើលមុខរៀមច្បង Kang Dong Won ទេ ព្រោះតែចាញ់មុនស្នេហ៍ និងមុខមាត់ស្រស់សង្ហារបស់លោក។
ជាមួយសកម្មភាពគួរឲ្យស្រលាញ់នេះហើយ ធ្វើឲ្យហ្វេនៗកាន់តែពេញចិត្តចំពោះនិស្ស័យរបស់ IU ដែលចេះគោរពនិងឲ្យតម្លៃរៀមច្បង សិល្បករជំនាន់ក្រោយ ក្រុមការងារ ហ្វេនៗរួមទាំងមនុស្សជុំវិញខ្លួន៕
ជ្រាបច្បាស់ សូមទស្សនាវីដេអូខាងក្រោម ៖
ប្រភព ៖ Allkpop