កូរ៉េខាងត្បូង ៖ ការប៉ាន់ប្រមាណនេះគឺជាលទ្ធផលនៃមជ្ឈមណ្ឌលស្រាវជ្រាវឧស្សាហកម្មវប្បធម៌នៃវិទ្យាស្ថានស្រាវជ្រាវទេសចរណ៍វប្បធម៌CulturalIndustry Research Center of the Cultural Tourism Research Institute បានវិភាគពីឥទ្ធិពលសេដ្ឋកិច្ចនៃសំបុត្រប្រគុំតន្ត្រី និងការលក់ផលិតផលដែលបានគ្រោងទុកការចំណាយលើការប្រើប្រាស់ទេសចរណ៍ ថ្លៃដឹកជញ្ជូន និងការចំណាយលើកន្លែងស្នាក់នៅរបស់ភ្ញៀវទេសចរបរទេស។
វិទ្យាស្ថានវប្បធម៌ និងទេសចរណ៍កូរ៉េ(KoreaCulture and Tourism Institute) បានប្រកាសកាលពីថ្ងៃទី២០ ថា ប្រសិនបើBTS ជាធម្មតាមានការប្រគុំតន្ត្រីនៅប្រទេសកូរ៉េក្នុងអំឡុងពេលក្រោយឆ្លងកូវីដឥទ្ធិពលនៃរលកសេដ្ឋកិច្ចនឹងកើនឡើងពី ៥៥០ លានដុល្លារ ដល់ ៩៨៩ លានដុល្លារ អាចហក់ដល់ខ្ទង់១០ ពាន់លានដុល្លារ ប្រសិនបើក្រុមនេះធ្វើ Concert ចំនួន ១០ដងក្នុងមួយឆ្នាំនៅក្នុងប្រទេសកូរ៉េខាងត្បូងផ្ទាល់។
ដើម្បីឆ្លុះបញ្ចាំងពីស្ថានភាពដូចជាការប្រើប្រាស់បន្ទាប់ពីការបញ្ចប់នៃCOVID-19 វិទ្យាស្ថានស្រាវជ្រាវទេសចរណ៍វប្បធម៌បានបង្ហាញពីផលប៉ះពាល់សេដ្ឋកិច្ចសម្រាប់សេវាកម្មនីមួយៗយោងទៅតាមសមាមាត្រនៃភ្ញៀវទេសចរបរទេស ក្នុងនោះប្រសិនបើសមាមាត្រនៃអ្នកទេសចរក្រៅប្រទេសកើនឡើងដល់៥០% នោះមានន័យថា តម្រូវការប្រើប្រាស់សម្រាប់ការសម្តែង BTSមួយគឺខ្ទង់ ៦០០ លានដុល្លារ) ការប្រើប្រាស់ផលិតផលគឺ ៩៨៩ លានដុល្លារ ឥទ្ធិពលបន្ថែមគឺខ្ទង់ ៤៦៣ លានដុល្លារខណៈចំនួនបុគ្គលិកសម្រាប់ការប្រគុំតន្ត្រីទាំងនេះមានចំនួន ១៨,៨១៥ នាក់។
សម្រាប់ការវិភាគ វិទ្យាស្ថានស្រាវជ្រាវវប្បធម៌និងទេសចរណ៍បានសំដៅទៅលើការប្រគុំតន្ត្រីរបស់ BTS នៅទីក្រុង LAនៅចុងឆ្នាំ ២០២១ និងការប្រគុំតន្ត្រីនៅទីក្រុងសេអ៊ូលក្នុងខែមីនា ឆ្នាំ២០២២ ដោយបានពន្យល់ថា វិសាលភាពនៃការផ្លាស់ប្តូរសមាមាត្រនៃភ្ញៀវទេសចរចូលគឺផ្អែកលើទិន្នន័យផ្ទៃក្នុងរបស់ក្រុមហ៊ុនដែលបង្ហាញថាជាង៧០% នៃអ្នកចូលរួមនៅក្នុងការប្រគុំតន្ត្រី LA នៅសហរដ្ឋអាមេរិកកាលចុងឆ្នាំគឺមកពីរដ្ឋផ្សេងទៀត ដូចជាមកពី កាលីហ្វ័រញ៉ា ឬនៅក្រៅប្រទេសជាដើម។
ក្រុមស្រាវជ្រាវម្នាក់បាននិយាយថាការវិភាគនេះបានយកការប្រគុំតន្ត្រីរបស់ BTS ជាឧទាហរណ៍ ប៉ុន្តែវាបង្ហាញថាការប្រារព្ធកម្មវិធីប្រគុំតន្ត្រីKpop អាចមានឥទ្ធិពលយ៉ាងខ្លាំងលើសេដ្ឋកិច្ចរបស់ប្រទេសជាតិ ដូច្នេះហើយពួកគេសង្ឃឹមថានឹងអាចយកឈ្នះលើការរាតត្បាតនៃជំងឺកូវីដ-១៩បានកាន់តែលឿនតាមរយៈការកែលម្អវិស័យពាក់ព័ន្ធដូចជា វប្បធម៌ និងទេសចរណ៍ ដោយចាប់ផ្តើមពីឧស្សាហកម្មសម្តែងតន្ត្រីដ៏ពេញនិយម៕
ប្រភព ៖ Allkpop