កម្សាន្ត៖ បើនិយាយពីរឿងសម្រស់ក្មេងជាងវ័យមួយគ្មានអ្នកណាអាចភ្លេចពីជនជាតិកូរ៉េនោះទេ ដែលមិនថាតារា រហូតដល់មនុស្សធម្មតាសុទ្ធសឹងតែមានវិធីសាស្ត្រក្នុងការថែរក្សាសម្រស់របស់ពួកគេ ឲ្យមានភាពក្មេងជាងវ័យជានិច្ច។
ក្នុងនោះក៏មាន តារាសម្ដែង Kim Tae Ri ម្នាក់ផងដែរ ក្រោយថ្មីៗនេះ នាងបានចូលរួមក្នុងកម្មវិធី«2022 KOPA & Nikon Press Photo Awards» ដែលប្រារព្ធឡើងនៅសណ្ឋាគារRivera Hotel Gangnam-gu ទីក្រុងសេអ៊ូល នៅព្រឹកថ្ងៃទី ១៩ ខែកញ្ញា កន្លងទៅ។
ហើយនៅឯពិធីប្រគល់ពានរង្វាន់ ដែលរៀបចំឡើងដោយ សមាគមអ្នកកាសែតកូរ៉េ តាមអ៊ីនធើណេតនេះតារាសម្តែងក្មេងជាងវ័យ Kim Tae Ri ត្រូវបានបោះឆ្នោតថាជា «Photogenic Face of the Year»។ ជាពិសេសនាងទទួលបានការសរសើរជាច្រើន ទាក់ទងជាមួយនឹងរាងស្លីមខ្ពស់ មុខស្រស់ស្អាតក្មេងជាងវ័យ បើទោះបីជាងឆ្នាំនេះ តារាស្រីរូបនេះមានអាយុ ៣២ឆ្នាំហើយក៏ដោយ ក៏នៅតែស្អាត ស្បែកគ្មានស្នាមជ្រីវជ្រួញសូម្បីបន្តិចតែម្ដង៕
សូមទស្សនារូបភាពខាងក្រោម ៖