ទៅកម្មវិធីម៉ូតលើកនេះ Rosé ចាយរាងស្អាតខ្លាំង ក្នុងនាមតួឯកសំខាន់របស់ YSL - TrueID

ទៅកម្មវិធីម៉ូតលើកនេះ Rosé ចាយរាងស្អាតខ្លាំង ក្នុងនាមតួឯកសំខាន់របស់ YSL

September 28, 2022

កម្សាន្ត៖ ថ្មីៗនេះ Rosé សមាជិកក្រុម BLACKPINK កំពុងនៅទីក្រុងប៉ារីស សម្រាប់កម្មវិធី YSL Paris Fashion Week ហើយរូបភាពដ៏អស្ចារ្យរបស់នាង បានទាក់ទាញចំណាប់អារម្មណ៍ របស់អ្នកគាំទ្រនៅទូទាំងពិភពលោកផងដែរ។

ទន្ទឹមនឹងនេះ Rosé បានបង្ហាញខ្លួនក្នុងកម្មវិធី ដោយ​ឈុតរ៉ូប​តូចរឹបរាង​ពណ៌​ខ្មៅ​សាមញ្ញ និង​ស្បែកជើង​កែង​ខ្ពស់ បង្អួតរូបរាងស្លីមដូចនាឡិកាខ្សាច់របស់នាងយ៉ាងជឿជាក់តែម្ដង។ មិនតែប៉ុណ្ណោះសម្រស់​របស់ Rosé ក៏បាន​បញ្ចេញ​ពន្លឺបន្ថែម ពេល​នាង​ស្វាគមន៍​អ្នក​គាំទ្រ​ដោយ​ស្នាមញញឹមយ៉ាងមានមន្តស្នេហ៍។

ជាពិសេសនោះគឺ Rosé ត្រូវបានអមដំណើរដោយ Emmanuel Tomasini ដែលជានាយក VIP របស់ WW នៃ Saint Laurent ហើយភាពស្និទ្ធស្នាលរបស់នាង ជាមួយលោកជាច្រើនឆ្នាំ បង្ហាញថានាងពិតជា muse របស់ YSL ដ៏ល្បីល្បាញ និងមានសមត្ថភាពម្នាក់ផងដែរ៕

ចង់ជ្រាបច្បាស់ សូមទស្សនារូបភាពខាងក្រោម ៖

Rosé
Rosé
Rosé
Rosé
Rosé
Rosé
Rosé
Rosé
Rosé
Rosé
Rosé
Rosé
Rosé និង Emmanuel Tomasini
Rosé និង Emmanuel Tomasini

ប្រភព : Koreaboo

ទាក់ទងជាមួយ:
តារាកូរ៉េ
អាន​បន្ថែម
Loading...
Loading...
Loading...
Loading...