Butter បង្កើតប្រវត្តិសាស្រ្តលើតារាង Billboard’s Hot 100 ជាប់លេខ១ រយៈពេល ៧សប្ដាហ៍ជាប់គ្នា! - TrueID

Butter បង្កើតប្រវត្តិសាស្រ្តលើតារាង Billboard’s Hot 100 ជាប់លេខ១ រយៈពេល ៧សប្ដាហ៍ជាប់គ្នា!

July 13, 2021

កូរ៉េខាងត្បូង ៖ សម្រាប់សប្ដាហ៍នេះ ប្រព័ន្ធផ្សព្វផ្សាយផ្លូវការរបស់Billboardបានប្រកាសឲ្យដឹងថា បទចម្រៀង Butter របស់ក្រុមចម្រៀងKpop ល្បីលំដាប់ពិភពលោក BTS  បានបង្កើតកំណត់ត្រាប្រវត្តិសាស្រ្តកំពូលសំខាន់ជាថ្មីម្ដងទៀតដោយបង្ហាញមុខនៅចំណាត់ថ្នាក់កំពូលលេខ១ លើតារាង Hot 100 រយៈពេល៧សប្ដាហ៍ជាប់ៗគ្នា។

 BTS 
 BTS 

គួរបញ្ជាក់ផងដែរថា តាមរយៈកំណត់ត្រារបស់បទ Butter ខាងលើនេះបានធ្វើឲ្យ BTS ក្លាយជាសិល្បករអាស៊ីដំបូងគេដែលទទួលបានចំណាត់ថ្នាក់កំពូលលេខ១ រយៈពេលយូរជាងគេបំផុត ឈានដល់ ៧សប្តាហ៍ជាប់ៗគ្នា និងជាក្រុមតែមួយគត់ដែលបានកត់ត្រាជាមួយជោគជ័យជាប្រវត្តិសាស្ត្រប្រចាំតារាងBillboard’s Hot 100 នេះ។

 BTS 
 BTS 

នេះបានសបញ្ជាក់ឲ្យឃើញថា ចាប់តាំងពី BTS ចេញផ្សាយបទ Butter មកប្រជាប្រិយភាពរបស់ពួកគេ បានហក់ឡើងមិនគួរឲ្យជឿនៅលើទីផ្សារតន្តី្ររបស់អាមេរិកដោយទទួលបានជោគជ័យសំខាន់ៗ និងកំណត់ត្រាប្រវត្តិសាស្រ្តកំពូលៗជាហូរហែ រហូតមកដល់ពេលនេះសន្ទុះនៃការគាំទ្របទនេះ នៅតែខ្លាំងមិនថមថយឡើយ៕

សូមអបអរ BTS ចំពោះកំណត់ត្រានេះ!

កំណត់ត្រារបស់  BTS

ប្រភព ៖ Soompi

អាន​បន្ថែម
Loading...
Loading...
Loading...
Loading...