ឥទ្ធិពលណាស់! សូម្បីតួប្រុសរឿង Shang-Chi ក៏ទៅមើលការប្រគំតន្រ្តី BLACKPINK - TrueID

ឥទ្ធិពលណាស់! សូម្បីតួប្រុសរឿង Shang-Chi ក៏ទៅមើលការប្រគំតន្រ្តី BLACKPINK

December 24, 2022

អាមេរិក៖ ពិតណាស់ ឥទ្ធិពលរបស់ក្រុមចម្រៀង BLACKPINK បានហួសពី K-pop ទៅទៀតឥឡូវនេះ ពោលគឺបានក្លាយជាក្រុមលំដាប់ពិភពលោក ដែលមានអ្នកគាំទ្ររាប់លាននាក់ជុំវិញពិភពលោក។ មិន​ត្រឹម​តែ​អ្នក​គាំទ្រ​ធម្មតា​ប៉ុណ្ណោះ​ទេ ក្នុងនោះតារា​ល្បី​ៗ​ជា​ច្រើន​ក្នុង​លោក​ ក៏មានការចូលចិត្ត​ចំពោះ​តារា​ស្រី YG ទាំង​ ៤​ រូប​នេះ​ដែរ។

BLACKPINK
BLACKPINK

ជាពិសេសថ្មីៗនេះ តារាសម្តែងក្នុងរឿង Shang-Chi លោក Simu Liu បានបង្ហាញជាសាធារណៈនូវសេចក្តីស្រលាញ់របស់លោកចំពោះក្រុម BLACKPINK។ ដោយលោកក៏បានធ្វើឲ្យមហាជនភ្ញាក់ផ្អើលផងដែរ នៅពេលដែលតារាប្រុសរូបនេះ បង្ហាញពីទំនាក់ទំនងពិសេសរបស់ខ្លួនជាមួយក្រុមនេះ តាមរយៈមិត្តស្រីរបស់លោក។  

Simu Liu និងមិត្តស្រីក្នុង Concert
Simu Liu និងមិត្តស្រីក្នុង Concert
Simu Liu និងមិត្តស្រីក្នុង Concert
Simu Liu និងមិត្តស្រីក្នុង Concert

ក្នុងនោះ ត្រូវបានគេដឹងថា Simu Liu បានចូលរួមក្នុងរាត្រីនៃដំណើរទេសចរណ៍ Born Pink នៅទីក្រុង Los Angeles សហរដ្ឋអាមេរិកកាលពីថ្ងៃទី ១៩ ខែវិច្ឆិកាមកម្ល៉េះ។ ជាក់ស្តែង មិត្តស្រីរបស់តារាសម្តែងរូបនេះ គឺជានាយកទីផ្សារឌីជីថលរបស់ Interscope ដែលជាស្លាកកំណត់ត្រា BLACKPINK បានចុះកិច្ចសន្យានៅសហរដ្ឋអាមេរិកផងដែរ។

Simu Liu និងមិត្តស្រីក្នុង Concert
Simu Liu និងមិត្តស្រីក្នុង Concert

ប្រភព៖ kenh14

ទាក់ទងជាមួយ:
តារាកូរ៉េ
អាន​បន្ថែម
Loading...
Loading...
Loading...
Loading...