យល់ដឹង៖ តើអ្នកដែលឆ្ងល់ និងដឹងពីមូលហេតុអ្វីដែលអ្នក នៅលីវដល់សព្វថ្ងៃដែរទេ?
ពេលខ្លះមូលហេតុទាំងនោះ គឺជាអ្វីដែលយើងបានធ្វើ ដោយមិនដឹងខ្លួនថែមទៀតផង។
ខាងក្រោមនេះនឹងបង្ហាញពី ចំណាត់ថ្នាក់ តារានិករដែលអាចនឹងនៅ Single ដល់ចាស់ ៖
១. Aquarius ♒️
Aquarius អាចបញ្ចប់ដោយការនៅម្នាក់ឯង ដោយសារតែពួកគេ មានសុវត្ថិភាពបំផុតជាមួយនឹងខ្លួនគេ ក្នុងចំណោមតារានិករទាំងអស់។
ពួកគេអាចស្វែងរកសុភមង្គល ដ៏បរិសុទ្ធនៅក្នុងភាពឯកោដ៏ជ្រៅ។ និយាយឲ្យត្រង់ទៅពួកគេ គឺជាមនុស្សដែលមានព្រលឹងដ៏ជ្រាលជ្រៅ ហើយនៅពេលដែលពួកគេភ្ជាប់គ្នា ពួកគេភ្ជាប់គ្នាយ៉ាងស៊ីជម្រៅ។ ទោះជាយ៉ាងណាក៏ដោយ ការតភ្ជាប់នេះគឺកម្រណាស់ ហើយមិនមកជាញឹកញាប់ទេ។ Aquarius ត្រូវបានគេចូលចិត្តភាគច្រើន ប៉ុន្តែនិយាយដោយស្មោះត្រង់ ពួកគេមិនសូវចូលចិត្តមនុស្សភាគច្រើននោះទេ។ ពួកគេមិនដូចពួកយើងទេ ដែលមើលមនុស្សតាមរបៀបដ៏ល្អបំផុត នោះហើយជាមូលហេតុដែលវា នឹងក្លាយជាការលំបាកបំផុតសម្រាប់ពួកគេ ក្នុងការចាក់សោទុកដៃគូឲ្យជាប់។
អាកប្បកិរិយាទោលរបស់ពួកគេ អាចធ្វើឲ្យដៃគូរបស់ពួកគេសង្ស័យ ចំពោះការប្តេជ្ញាចិត្ត។ និយាយតាមត្រង់ទៅ Aquarius ត្រូវការកន្លែងទំនេររបស់ពួកគេច្រើន ព្រោះពួកគេត្រូវការពេលវេលា តែម្នាក់ឯងដើម្បីគិតឲ្យបានជ្រាលជ្រៅ។ ពេលវេលាតែម្នាក់ឯងនេះ អាចពិបាកសម្រាប់តារានិករផ្សេងទៀត ក្នុងការទទួលយក។
២. Aries ♈️
តារានិករធាតុភ្លើង Aries ដឹងពីអ្វីដែលពួកគេចង់បាន ហើយតែងតែធ្វើតាមវា។ ការប្តេជ្ញាចិត្តនេះ គឺគួរឲ្យសរសើរ ប៉ុន្តែមិនតែងតែមានប្រសិទ្ធភាពនោះទេ។ ពួកគេមានទំនោរលោតផ្លោះ មុនពេលពួកគេមើលឃើញ។ Aries អាចចាត់ទុកចំណាប់អារម្មណ៍ស្នេហា របស់ពួកគេដូចជាគម្រោងថ្មីមួយ។ ពួកគេអាចឈ្លក់វង្វេងនៅពេលចាប់ផ្ដើម ប៉ុន្តែអផ្សុកពេលឡើងដល់កំពូល។ វាគឺជាការពិបាក សម្រាប់ Aries ដោយសារតែពួកគេតែងតែ ចង់បានអ្វីដែលពួកគេមិនអាចមាន។ ទីពីរ គឺគេមានអ្នកហើយ គេងាយនឹងអស់អារម្មណ៍។ នេះគឺដោយសារតែពួកគេដឹកនាំ ដោយចំណង់ចំណូលចិត្ត ហើយលោតលឿនពេកជាមួយអ្នក។
Aries គឺជាតារានិករដ៏រឹងមាំ ដែលមិនសូវជាត្រូវការដៃគូខ្លាំងជាងខ្លួនឯង។ ពួកគេចូលទៅក្នុងការកែលម្អ និងការរីកចម្រើនដោយខ្លួនឯងយ៉ាងខ្លាំង។ វាអាចពិបាកក្នុងការស្វែងរកគូរ ដែលអាចតាមទាន់ពួកគេ។
៣. Capricorn ♑️
ពួកគេធ្វើការយ៉ាងលំបាក និងមានស្តង់ដារខ្ពស់។ មិនមានអ្វីខុសទេ ក្នុងការរើសអើង ប៉ុន្តែតារានិករផ្សេងទៀត ងាយត្រូវបានបំភិតបំភ័យដោយជោគជ័យរបស់ Capricorn និងខ្មាស់អៀនពីការមានទំនាក់ទំនងជាមួយពួកគេ។
សំបករបស់ Capricorn គឺជាសំបកដ៏លំបាកមួយ ក្នុងការបំបែក ប៉ុន្តែនៅពេលដែលអ្នកធ្វើបាន អ្នកនឹងទទួលបានពួកគេជារៀងរហូត។
ពួកគេប្រហែលជារើសខ្លាំងណាស់ ប៉ុន្តែពួកគេក៏ស្មោះត្រង់ខ្លាំងផងដែរ។ ពួកគេពិបាកក្នុងការរស់នៅដោយសាមញ្ញ ព្រោះពួកគេមានទិសដៅចំពោះការងារខ្លាំង។ ពេលវេលាគឺជាលុយសម្រាប់ពួកគេ ដូច្នេះអ្នកកួរតែដឹងអំពីវា។ Capricorns មានភាពលេចធ្លោខ្លាំង ដែលអស្ចារ្យនៅក្នុងកម្លាំងការងារ ទោះជាយ៉ាងណាក៏ដោយ ពួកគេមិនមែនជា អ្នកដែលសម្របសម្រួលបំផុតនោះទេ។ យើងមិនអាចបន្ទោសពួកគេបានទេ កាលវិភាគរបស់ពួកគេតែងតែរវល់ ជាជាងទុកពេលឲ្យដៃគូ។
៤. Virgo ♍️
ហេតុផលតែមួយគត់ដែល Virgo អាចបញ្ចប់ដោយការនៅម្នាក់ឯង គឺដោយសារតែពួកគេមិនមានអារម្មណ៍ល្អ គ្រប់គ្រាន់សម្រាប់នរណាម្នាក់។ ពួកគេត្រូវបានគេស្គាល់ថា ជាមនុស្សឥតខ្ចោះ ហើយនេះ គឺនៅពីក្រោយភាពអសន្តិសុខរបស់ពួកគេ។ ពួកគេគឺជាតារានិករមួយ ក្នុងចំណោមតារានិករដែល ងាយប៉ះទង្គិចបំផុត។ Virgo ចូលចិត្តដៃគូដែលមានស្ថេរភាព ដែលពួកគេអាចទុកចិត្តបាន។
Virgos អ្នកគឺជាប្រភេទ មនុស្សដែលអាចល្អជាមួយខ្លួនឯង ប៉ុន្តែមិនតែងតែល្អជាមួយដៃគូរបស់អ្នកទេ។ ដៃគូរបស់អ្នក មិនមែនជាគម្រោងរបស់អ្នក ដែលធ្វើម្តងហើយ ម្ដងទៀតនោះទេ។ ជំនួសឲ្យការព្យាយាមផ្លាស់ប្តូរចំពោះដៃគូ ដោយស្លូតបូត និងព្យាយាមនិយាយដោយស្មោះត្រង់ អំពីបញ្ហាជាមុនសិន។ អ្នកមិនអាចជួសជុល អ្វីៗបានងាយនោះទេ។
៥. Taurus ♉️
Taurians គឺជាតារានិករតំណាងឲ្យសត្វនៃគោ ដែលរឹងរូសខ្លាំងបំផុត។ ពួកគេរឹងរូស ដូចការស្មោះត្រង់របស់ពួកគេអញ្ចឹង។ Taurus រីករាយនឹងអារម្មណ៍ដែលត្រូវការ។ ក្នុងពេលជាមួយគ្នានេះ ពួកគេក៏អាចជាអ្នកខ្វះខាតផងដែរ។ ពួកគេចង់បានអ្វីដែលពួកគេផ្តល់ឲ្យដែលយុត្តិធម៌ទាំងស្រុង។ ប៉ុន្តែពេលខ្លះ Taurus អាចផ្តល់ឲ្យមនុស្សខុសច្រើនពេក។ ពួកគេចូលចិត្តផ្តល់ឲ្យដៃគូច្រើន ហើយផ្តល់ឲ្យពួកគេនូវអ្វីគ្រប់យ៉ាង ដែលពួកគេអាចធ្វើបាន។ ទោះយ៉ាងណាក៏ដោយជាមួយនឹងការធ្វើដូច្នេះ មាត្រដ្ឋានមិនតែងតែស្មើគ្នានោះទេ។
ពួកគេជាមនុស្ស ដែលតែងតែអាចទុកចិត្តបាន ប៉ុន្តែពួកគេត្រូវមានការប្រុងប្រយ័ត្នបន្ថែមទៀត ចំពោះខ្លួនឯង។ Tauruses មានទម្លាប់ជួយសង្គ្រោះមនុស្ស។ ម៉្យាងទៀត ពួកគេត្រូវតែដឹងថា មិនអាចផ្តល់ឲ្យដៃគូរបស់ពួកគេ គ្រប់ពេលនូវអ្វីគ្រប់យ៉ាងនោះទេ ពួកគេត្រូវដឹងពីរបៀបធ្វើអ្វីៗផ្ដល់ឲ្យខ្លួនឯងខ្លះ។
៦. Pisces ♓️
Pisces គឺជាមនុស្សដែលមាន ព្រលឹងស្នេហាដ៏ធំ។ ពួកគេក៏ជាមនុស្ស ដែលមានក្ដីសុបិនច្រើននៃរាសីចក្រ។ មនោសញ្ចេតនា គឺមានសារៈសំខាន់ខ្លាំងណាស់សម្រាប់ពួកគេ។ ទោះយ៉ាងណាក៏ដោយ ប្រសិនបើវាមិនដូចរឿងនិទាន ដែលបានអានទេ Pisces អាចនឹងភ្ញាក់ផ្អើល។ ពួកគេអាចមានអារម្មណ៍ឆេវឆាវ និងឆាប់ខឹង។
ពួកគេបានបង្កើតការស្រមើស្រមៃ និងអាចទទួលបានការខកចិត្ត យ៉ាងងាយ។ Pisces ត្រូវបានគេស្គាល់ថា ជាអ្នកគិតចច្រើនផងដែរ ប៉ុន្តែពួកគេអាចបោះបង់ចោលយ៉ាងងាយ នៅពេលដែលបញ្ហាកើតឡើងមិនឈប់ឈរ។ គេដឹងពីរបៀប ដែលអាចគេចពីការពិតបាន។
៧. Gemini ♊️
គ្មាននរណាម្នាក់ ដែលចង់ដឹងចង់ឃើញជាង Gemini នោះទេ។
ពួកគេចូលចិត្តដំណើរផ្សងព្រេងថ្មី និងជួបមនុស្សថ្មី។
ដោយមានការនិយាយដូច្នេះ ពួកគេមិនមែនជាមនុស្សដែលដឹងថា ពួកគេចង់បានអ្វីនោះទេ។ ពួកគេលោតពីសកម្មភាពមួយ ទៅសកម្មភាពមួយ ពីមនុស្សមួយ ទៅមនុស្សមួយ។ Gemini អាចធុញទ្រាន់បានយ៉ាងងាយ ហើយពួកគេត្រូវការដៃគូ ដែលអាចរក្សាបុគ្គលិកលក្ខណៈទាំងអស់របស់ពួកគេដើម្បីកម្សាន្ត។
Geminis មិនមែនជាអ្នកដោះស្រាយ ដើម្បីភាពសុខស្រួលនោះទេ គឺពួកគេរត់ចេញពីវាច្រើនជាង។ ទោះជាយ៉ាងណាក៏ដោយ នៅពេលដែលពួកគេមានពេលវេលាដើម្បីស្វែងយល់ ទីបំផុតពួកគេនឹងជ្រើសរើសដៃគូ ដោយទំនុកចិត្ត និងដោយគ្មានការសង្ស័យ។ ពួកគេតែងប្រើពេលស្វែងរកមួយរយៈ ដើម្បីដឹងពីអ្វីដែលពួកគេ អាចសប្បាយចិត្ត។
៨. Cancer ♋️
Cancer ងាយជាតារានិករ ដែលរំជួលចិត្តបំផុត។ តារានិករនៃមេផ្ទះនេះ ដៃគូរបស់ពួកគេ ពិតជាមានសារៈសំខាន់ខ្លាំងណាស់ សម្រាប់ពួកគេ។ Cancer សុខចិត្តធ្វើអ្វីគ្រប់យ៉ាង សម្រាប់ដៃគូរបស់ពួកគេ ប៉ុន្តែពួកគេត្រូវចងចាំ សូម្បីតែអ្វីក៏ដោយ តែងតែមានដែនកំណត់របស់ពួកគេ។ ពួកគេនឹងធ្វើអ្វីគ្រប់យ៉ាង ដើម្បីធ្វើឲ្យដៃគូរបស់ពួកគេសប្បាយចិត្ត។
ការលះបង់របស់ពួកគេ គួរតែត្រូវបានគេដឹងគុណ។ ពេលខ្លះការខិតខំប្រឹងប្រែងរបស់ពួកគេ អាចចេញមកដូចជាការតោង ការយកចិត្តទុកដាក់ដៃគូ ខ្លាំងពេក។
Cancer ជាមនុស្សដែលមានព្រលឹងដ៏សប្បុរស ដែលអាចដាក់ចិត្តរបស់ពួកគេបានយ៉ាងងាយ។ ទោះបីជាយ៉ាងណាក៏ដោយ ទោះបីជាមានហានិភ័យខ្ពស់ នៃការខូចចិត្តក៏ដោយ ក៏ពួកគេនៅតែមិនងាយនឹងបញ្ចប់ ដោយការនៅម្នាក់ឯងដែរ។ តម្លៃដ៏រឹងមាំរបស់ពួកគេ សម្រាប់ការប្តេជ្ញាចិត្តនឹងតែងតែ យកឈ្នះចិត្តមនុស្ស នាំពួកគេចូលទៅក្នុងទំនាក់ទំនងដ៏រីករាយជានិច្ច។
៩. Leo ♌️
តំណាងឲ្យស្តេចនៃសត្វព្រៃ Leos ត្រូវបានគេស្គាល់ថា ចង់ក្លាយជា មនុស្សកំពូលនៅក្នុងទំនាក់ទំនង។ ពួកគេគឺល្អបំផុត ហើយគ្រាន់តែចង់បាន ភាពល្អបំផុតប៉ុណ្ណោះពីដៃគូ។ ដូច្នេះហើយ ពួកគេពិតជាពូកែ ក្នុងការជ្រើសរើសដៃគូដែលសមរម្យ។ ទោះបីជា Leos មិនមែនមានឧត្តមគតិជ្រៅក៏ដោយ ពួកគេជាមនុស្សដែលប្រាកដនិយម។ ពួកគេដឹងថាពេលណាត្រូវបន្ត ពួកគេដឹងថាពេលណាត្រូវបោះបង់ ពួកគេដឹងថា អ្វីដែលពួកគេសមនឹងទទួលបាន។
"យើងទទួលយកសេចក្តីស្រលាញ់ ដែលយើងគិតថា យើងសមនឹងទទួលបាន" ទស្សនៈនេះពិតជាត្រឹមត្រូវណាស់ សម្រាប់ពួកគេ។ គេអាចមានស្នេហាល្អបំផុត ព្រោះគេដឹងពីតម្លៃខ្លួន។ សត្វតោមិនអាចរត់ជុំវិញ ដោយកណ្តុរបានទេ។ Leo ចង់បាននរណាម្នាក់ដែលចាំងពន្លឺជាមួយពួកគេ មិនមែនអ្នកដែលទប់ពួកគេនោះទេ។
១០. Sagittarius ♐️
Sagittarians ងាយនឹងបង្ហាញអារម្មណ៍យ៉ាងខ្លាំង។ ពួកគេនឹងព្យាយាមអ្វីគ្រប់យ៉ាង យ៉ាងហោចណាស់ម្តង។ ពួកគេចូលចិត្តការធ្វើដំណើរ ប៉ុន្តែមិនមែនសម្រាប់ការរត់គេចនោះទេ គឺសម្រាប់អត្ថន័យនៃជីវិត។ គេមិនវង្វេង ព្រោះវង្វេងឡើយ តែពួកគេវង្វេង ព្រោះចង់ដឹងចង់ឃើញ។ Sagittarius តែងទទួលយកផែនការច្រើនពេក បេះដូងច្រើនពេក លើសពីអ្វីដែលពួកគេអាចធ្វើបាន។
Sagittarians មានធម្មជាតិនេះ ដែលធ្វើឲ្យអ្នកផ្សេងទៀត ប្រយុទ្ធដើម្បីទទួលយក ការយកចិត្តទុកដាក់របស់ពួកគេ។ ពួកគេតែងតែទុកឲ្យយើង ចង់បានកាន់តែច្រើន ហើយប្រាប់យើងពីអ្វីដែលយើងចង់ឮ។
១១. Libra ♎️
Libras គឺជាតារានិករ នៃមាត្រដ្ឋាន។ ពួកគេប្រហែលជាមិនច្បាស់លាស់ពីអ្វីមួយ ហើយជជែកវែកញែកអំពីបញ្ជីលក្ខខណ្ឌរបស់ពួកគេ រហូតដល់ចុងបញ្ចប់នៃពេលវេលា។
ទោះយ៉ាងណាក៏ដោយ នៅពេលដែលគំនិតរបស់ពួកគេ ត្រូវបានបង្កើតឡើង អំពីនរណាម្នាក់ដែលវាត្រូវបានកំណត់ វាត្រូវចំណាយពេលសម្រាប់ពួកគេ យូរបំផុតដើម្បីឈានដល់ការសម្រេចចិត្ត ហើយពួកគេនឹងនៅជាប់នឹងវា។ ពួកគេមិនមែនជាមនុស្ស ដែលអាចត្រឡប់មកជាមួយ នឹងអារម្មណ៍របស់គេនោះទេ នៅពេលដែលគេកំណត់រួច។ Libras អាចជាមនុស្សដែលញ៉ែច្រើន ប៉ុន្តែវាគ្រាន់តែជាការ សប្បាយសម្រាប់ពួកគេ។ ពួកគេក៏ជាតារានិករ ដ៏ស្មោះត្រង់បំផុតមួយដែរ។ ពួកគេស្អប់បំផុត ការនៅម្នាក់ឯង។ ពួកគេនឹងនាំម្តាយរបស់ពួកគេ ទៅជាមួយគ្រប់ទីកន្លែង ប្រសិនបើវាមិនធ្វើឲ្យពួកគេ ទៅតែម្នាក់ឯង។
ទោះបីជាពួកគេមិនមាន ទំនាក់ទំនងស្នេហាក៏ដោយ ក៏ពួកគេនៅតែមានទំនាក់ទំនង ជាមួយមនុស្សគ្រប់គ្នាដែរ។ ពួកគេនឹងចាត់ទុកមិត្តភក្ដិ ក្រុមគ្រួសារ មិត្តរួមការងារ ដូចជាដៃគូដែរ។ ពួកគេជឿថាគោលបំណងតែមួយគត់ របស់ពួកគេក្នុងជីវិត គឺស្វែងរកដៃគូដែលអាចស្មោះត្រង់ ជាមួយពួកគេបាន។ ពួកគេតែង មានស្នេហាក្នុងចិត្តជានិច្ច។
១២. Scorpio ♏️
Scorpio ជាតារានិករដែលត្រេកត្រអាល និងចង់បានអ្វីគ្រប់យ៉ាងបំផុត។
ចំណង់ចំណូលចិត្តរបស់ពួកគេ អាចបន្លាចអ្នកបាន ប៉ុន្តែអ្នកតែងតែត្រលប់មកវិញ មិនថាអ្នកត្រូវបានដុតដោយពួកគេ ប៉ុន្មានដងទេ។
Scorpio គឺស្រលាញ់ខ្លាំង ហើយទាក់ទងជាមួយផ្លូវអារម្មណ៍របស់ពួកគេខ្លាំង។
ពួកគេនឹងមិនស្ទាក់ស្ទើរឡើយ ក្នុងការប្រាប់អ្នកពីរបៀប ដែលពួកគេមានអារម្មណ៍ចំពោះអ្នក។
អ្នកនឹងដឹងថា Scorpio ចូលចិត្តអ្នក ឬមិនចូលចិត្ត។ ពួកគេក៏ជាតារានិករមួយ ក្នុងចំណោមតារានិករដែលស្មោះត្រង់បំផុតដែរ។ ពួកគេឲ្យតម្លៃយ៉ាងខ្លាំងចំពោះការពិត ហើយពួកគេមានការតាំងចិត្ត និងមានធនធានខ្លាំងណាស់។ នៅពេលដែលពួកគេចង់បានអ្វីមួយ ឬនរណាម្នាក់ ពួកគេតែងទទួលបាន។
ថ្វីត្បិតតែពួកគេមើលទៅ ហាក់ដូចជាមានការទាក់ទងល្អក៏ដោយ ប៉ុន្តែការពិតគឺពួកគេ មិនបានលះបង់បេះដូងរបស់ពួកគេ ដោយសេរីនោះទេ។ នៅពេលពួកគេមានអារម្មណ៍ថា អ្នកសមនឹងសេចក្តីស្រលាញ់របស់ពួកគេ ពួកគេនឹងបង្ហាញអ្នកនូវសេចក្តីស្រលាញ់ដ៏ធំធេងនោះ។ Scorpio ខ្លាចតែការផ្តល់សេចក្តីស្រលាញ់ ដល់មនុស្សដែលខុសតែប៉ុណ្ណោះ។
ប្រភព: thoughtcatalog