កម្សាន្ត៖ ពិតណាស់ ការបើកសន្លឹកបៀរដើម្បីទស្សន៍ទាយជោគវាសនា បើយោងតាមហោរាសាស្ត្រ ជីវិតនៃខែកុម្ភៈរបស់អ្នក ចាំមើលថា តើក្នុងខែនៃនាំក្ដីស្រលាញ់នេះ អ្នកនឹងជួបរឿងសំណាង ឬរឿងមិនល្អអ្វីខ្លះ? ដូច្នេះ មុនពេលមើល សូមជ្រើសរើសសន្លឹកបៀរមួយដោយប្រុងប្រយ័ត្ន សម្រួលចិត្តឲ្យល្អ បន្ទាប់មកក៏ទៅមើលការបកស្រាយដូចខាងក្រោម៕
-បើអ្នករើសយកបៀរលេខ ១
- ចំពោះការងារ៖ ទទួលបានការងារថ្មីដែលត្រូវធ្វើ និងទទួលយកទំនួលខុសត្រូវជាច្រើន ដែលធ្វើឲ្យអ្នកមានអារម្មណ៍ថប់បារម្ភអំពីអ្វីដែលកំពុងធ្វើ។ សូមប្រយ័ត្នចំពោះបញ្ហា។
- ចំពោះហិរញ្ញវត្ថុ៖ នៅពេលបញ្ចប់រឿងអាក្រក់ ហិរញ្ញវត្ថុកំពុងត្រលប់មកវិញ។ មានប្រាក់ចំណូលជួយផ្គត់ផ្គង់កាបូបឲ្យវិលមករកជីវិតភ្លឺស្វាងវិញ។
- ចំពោះស្នេហា៖ វាអាចជាពេលវេលាដ៏រីករាយផងដែរ។ មនុស្សនៅលីវក្នុងអំឡុងពេលនេះ មិនចង់រកនរណាម្នាក់នៅក្បែរខ្លួនឡើយ។ រីឯអ្នកដែលកំពុងមានគូស្នេហ៍ អាចត្រូវឃ្លាតកាយឆ្ងាយពីគ្នា ប៉ុន្តែស្នេហានៅតែមិនឆ្ងាយប៉ុន្មានឡើយ ។
- ដំណោះស្រាយ៖ មានតែប្រាជ្ញា និងសុជីវធម៌របស់អ្នកទេ ទើបអាចដោះស្រាយបញ្ហាទាំងអស់បាន។
-បើអ្នករើសយកបៀរលេខ ២
- ចំពោះការងារ៖ កុំឧស្សាហ៍ព្យាយាមពេក ប្រយ័ត្នបញ្ហាប៉ះពាល់ដល់មិត្តរួមការងារ ឬសូម្បីតែដៃគូរបស់អ្នក។
- ចំពោះហិរញ្ញវត្ថុ៖ អាចមានការកែលម្អមួយចំនួន នៅក្នុងហិរញ្ញវត្ថុរបស់អ្នក។ ប៉ុន្តែត្រូវប្រយ័ត្នចំពោះបញ្ហាតូចតាចដែលកើតចេញពីបំណុលអ្នកដទៃ។
- ចំពោះរឿងស្នេហា៖ វាត្រជាក់ណាស់ ដែលបេះដូងត្រូវការភាពកក់ក្តៅពីស្នេហា។ ចំពោះអ្នកនៅលីវ ឬអ្នកដែលមានគូស្វាមីភរិយា ប្រហែលជាត្រូវឃ្លាតឆ្ងាយពីគ្នាបន្តិច។
- ដំណោះស្រាយ៖ ចូរធ្វើអ្វីមួយដោយការប្រុងប្រយ័ត្ន កុំប្រញាប់ប្រញាល់ ដូចពាក្យចាស់ពោលថា សឹមៗកុំបំបោល ក្រែងពុំដល់ដូចប្រាថ្នា!
-បើអ្នករើសយកបៀរលេខ ៣
- ចំពោះការងារ៖ ភាពលំបាកដែលអ្នកធ្លាប់ឆ្លងកាត់ ហៀបនឹងភ្លឺចាំងសម្រាប់អ្នកដទៃបានឃើញហើយពេលនេះ។ អ្នកមានទំនោរក្នុងការទទួលបានការងារសំខាន់ ដែលប៉ះពាល់ដល់កាតព្វកិច្ច។ អ្នកអាចស្វែងរកការងារដែលកំពុងកើនឡើង។
- ចំពោះហិរញ្ញវត្ថុ៖ ការមានលុយចូលមកធ្វើឲ្យអ្នកមានអារម្មណ៍ល្អ។ តែប្រយ័ត្នក្នុងការចំណាយរហូតទប់មិនបានល្អ។
- ចំពោះស្នេហា៖ រៀបចំខ្លួនដើម្បីស្វែងរកសុភមង្គល និងបំពេញក្តីស្រលាញ់។ ប៉ុន្តែចំពោះអ្នកខ្លះ ស្នេហាអាចនឹងកំពុងក្តៅក្រហាយ ចិតជិតមកដល់ហើយ។
- ដំណោះស្រាយ៖ សកម្មភាពក្នុងអតីតកាល ជំរុញបច្ចុប្បន្ន និងអនាគត។ វាអាស្រ័យលើថាតើអ្នកបានធ្វើបានល្អប៉ុណ្ណាកាលពីអតីតកាល។
ប្រភព៖ sanook