កូរ៉េខាងត្បូង ៖ វាមិនមែនជារឿងសម្ងាត់ទេ ដែលតារា Kpop ជាច្រើនបានចូលរួមក្នុងការបង្កើតបទចម្រៀងរបស់ពួកគេ ឬសូម្បីតែសរសេរឲ្យអ្នកផ្សេងទៀត ដូចនេះតើហ្វេនៗដឹងទេថា តារារូបណា ជាមា្ចស់ស្នាដៃមានចម្រៀងរក្សាសិទ្ធិច្រើនជាងគេ?
គួរបញ្ជាក់ផងដែរថា ចំពោះស្នាដៃធ្វើចម្រៀងរក្សាសិទ្ធិ ឬយើងហៅថា Copyright ត្រូវបានផ្ដល់ឲ្យដោយសមាគមរក្សាសិទ្ធិតន្ត្រីកូរ៉េ Korea Music Copyright Association (KOMCA) នៅពេលដែលតន្ត្រីករ ចូលរួមក្នុងការនិពន្ធបទចម្រៀង ទំនុកច្រៀង ឬការរៀបចំ មិនថាសម្រាប់ផ្នែកនៃបទចម្រៀង ឬសម្រាប់បទចម្រៀងទាំងមូលនោះទេ។
ខាងក្រោមនេះ ជាបញ្ជីឈ្មោះសិល្បករ Kpop មានស្នាដៃចម្រៀងសិទ្ធិច្រើនជាងគេ «Most Copyrights» ប្រចាំ KOMCA ៖ (គិតត្រឹមថ្ងៃទី១ ខែមករា ឆ្នាំ ២០២២)
១០. B.A.P's Yongguk - មានស្នាដៃចម្រៀង ១៣២ បទ
៩. BTS's Suga - មានស្នាដៃចម្រៀង ១៣៤ បទ
៨. MONSTA X's Jooheon - មានស្នាដៃចម្រៀង ១៤៥ បទ
៧. DAY6's YoungK - មានស្នាដៃចម្រៀង ១៤៩ បទ
៦. Block B's Zico - មានស្នាដៃចម្រៀង ១៥៧ បទ
៥. Junhyung អតីតសមាជិកក្រុម HIGHLIGHT - មានស្នាដៃចម្រៀង ១៥៧ បទ
៤. BIGBANG's G-Dragon - មានស្នាដៃចម្រៀង ១៧៤ បទ
៣. PSY - មានស្នាដៃចម្រៀង ១៨១ បទ
២. BTS's RM - មានស្នាដៃចម្រៀង ១៨៧ បទ
១. VIXX's Ravi - មានស្នាដៃចម្រៀង ២០២ បទ
ប្រភព ៖ Gstarlive