កូរ៉េខាងត្បូង ៖ នៅថ្ងៃទី២៣ ខែ កញ្ញាក្រុម ENHYPEN ត្រូវបានគេរាយការណ៍ថា អាល់ប៊ុមថ្មីចុងក្រោយរបស់ពួកគេ ដែលមានចំណងជើងថា «DIMENSION:DILEMMA» ដែលនឹងចេញជាផ្លូវការនៅថ្ងៃទី១២ ខែ តុលា ឆ្នាំ ២០២១ខាងមុខនេះ បច្ចុប្បន្នមានការបញ្ជាទិញទុកមុនលើសពី ៦០០,០០០ Stock។
ចំនួននៃការបញ្ជាទិញទុកមុន ឬ Stock Pre-orders គឺជាចំនួនស្តុកអាល់ប៊ុមដែលត្រូវបានផលិតមុនការចេញអាល់ប៊ុម ដោយទិន្នន័យនេះគឺជាការតម្រូវតាមការប៉ាន់ស្មានដែលបានគណនាដោយផ្អែកលើកត្តាផ្សេងៗរួមទាំងចំនួនអាល់ប៊ុមដែលអ្នកគាំទ្របានបញ្ជាទិញជាមុន។
នេះមានន័យថា ENHYPEN បានបំបែកឯតទគ្គកម្មអាល់ប៊ុមមុនរបស់ពួកគេដែលមានចំណងជើងថា «BORDER: CARNIVAL» ចេញផ្សាយកាលពីខែ មេសា ឆ្នាំ ២០២១ ដោយទទួលបានការ Pre-orders ទុកមុនចំនួន ៤០០,០០០Stock៕
ប្រភព ៖ Soompi