ដេកចាំទៅ! បើចង់ឲ្យតារានិករទាំងនេះ ផ្ញើសារទៅមុន - TrueID

ដេកចាំទៅ! បើចង់ឲ្យតារានិករទាំងនេះ ផ្ញើសារទៅមុន

January 16, 2023

យល់ដឹង៖ តារានិករខ្លះនឹងទាក់ទងអ្នក នៅពេលណាដែលឈ្មោះរបស់អ្នក លេចឡើងនៅក្នុងខួរក្បាលរបស់ពួកគេ។ ពួកគេនឹងមិនស្ទាក់ស្ទើរ ក្នុងការឆែកទេ ព្រោះពួកគេចង់នៅជិតអ្នក។ ប៉ុន្តែតារានិករផ្សេងទៀត គឺមិនងាយតែម្ដង ក្នុងការផ្ញើសារទៅមុន ទោះបីជាគេចង់ក៏ដោយ ៖

រូបតំណាង
រូបតំណាង

តោះមកស្គាល់ពួកគេ ខាងក្រោមនេះ ៖

១. Scorpio ♏️ 

Scorpios គឺជាតារានិករដែលអាថ៌កំបាំងបំផុតមួយ។ ពួកគេ​មិន​ចង់​បញ្ជាក់​ថា​ ពួកគេ​ខ្វល់ខ្វាយ​ប៉ុណ្ណា​ដោយ​ការ​ផ្ញើ​សារ​ដំបូង ដូច្នេះ​ពួកគេ​នឹង​រង់ចាំឲ្យអ្នក ជាអ្នកផ្ញើមកមុន។ សូម្បីតែនៅពេលដែលពួកគេ មិនអាចឈប់គិតអំពីនរណាម្នាក់ក៏ដោយ។ តារានិករនេះគឺរឹងរូស និងភ័យខ្លាចនៃការរងទុក្ខ ដូច្នេះពួកគេចង់ដឹងថា អ្នកផ្សេងទៀតមានឆន្ទៈ ក្នុងការខិតខំប្រឹងប្រែង ចំពោះគេឬអត់។

២. Aries ♈️ 

Aries មានភាពរំជើបរំជួល និងដោយឯកឯង ដូច្នេះពួកគេនឹងឆ្លើយតបអ្នក រាល់ពេលដែលពួកគេចង់។ ពេលខ្លះវាមានន័យថា ពួកគេនឹងផ្តល់ការឆ្លើយតបដល់អ្នក ក្នុងរយៈពេលពីរវិនាទី ហើយពេលខ្លះទៀត គឺអត់សោះតែម្ដង។ ហើយពេលខ្លះទៀត ពួកគេនឹងចំណាយពេលជាច្រើនសប្តាហ៍ដើម្បីឆ្លើយតប ហើយទុកឲ្យអ្នកឆ្ងល់ថា តើពួកគេពិតជាបានទទួលសារឬអត់។

៣. Leo ♌️ 

Leos ប្រហែល​ជា​មិន​ផ្ញើ​សារទៅអ្នកមុនទេ​ ព្រោះ​គេ​ចង់​ឲ្យអ្នកជាអ្នកដេញតាម​។ ពួកគេ​ចង់​ឲ្យ​ដៃគូ និង​​មិត្តភក្តិ​តាម​ ដើម្បីឲ្យ​ពួកគេ​ដឹងថា ​បុគ្គល​នេះ​យកចិត្តទុកដាក់​ ចំពោះ​ពួកគេ​យ៉ាង​ពិតប្រាកដ។ Leos នឹងផ្ញើសារទៅមុន ប្រសិនបើចាំបាច់។ ពួកគេ​ចង់​ដឹង​ថា​ពួកគេ​ នៅ​ក្នុង​ចិត្ត​របស់​អ្នកឬអត់ ហើយ​អ្នក​មិន​អាច​ឈប់​គិត​អំពី​ពួកគេ​បាន​ទេ។

ប្រភព: thoughtcatalog

អាន​បន្ថែម
Loading...
Loading...
Loading...
Loading...