កូរ៉េខាងត្បូង ៖ ជារៀងរាល់ឆ្នាំនៅពេលដាច់ឆ្នាំ អ្នកសិល្បៈតែងតែមមាញឹកជាមួយកម្មវិធីប្រគល់រង្វាន់ និងកម្មវិធីផ្សេងៗ។នៅចុងឆ្នាំ សិល្បករជាច្រើនទទួលបានរង្វាន់ និងទទួលស្គាល់ចំពោះការខិតខំប្រឹងប្រែងរបស់ពួកគេសម្រាប់ឆ្នាំកន្លងមកនិងសម្រាប់បទចម្រៀងដែលពួកគេបានចេញ។
នៅក្នុងកម្មវិធីប្រគល់ពានរង្វាន់ទាំងនេះ'Daesang' ឬរង្វាន់ធំគឺជាកិត្តិយសខ្ពស់បំផុតដែលសិល្បករអាចត្រូវបានផ្តល់ឲ្យហើយប៉ុន្មានឆ្នាំមកនេះ សិល្បករល្បីជាច្រើនត្រូវបានផ្តល់រង្វាន់នេះ និងត្រូវបានទទួលស្គាល់ថាជាសិល្បករឆ្នើមប្រចាំឆ្នាំនោះ។
ថ្មីៗនេះ អ្នកនិយមលេងអ៊ីនធើណែតម្នាក់បានចងក្រងបញ្ជីឈ្មោះសិល្បករដែលមានឈ្មោះជាតារា Kpop ឈ្នះពាន «Daesang» ច្រើនជាងគេគឺ ៖
១. BTS ឈ្នះ ៦៤ ដង
២. EXO ឈ្នះ ២៣ ដង
៣. TWICE ឈ្នះ ១២ ដង
៤. Girls'Generation ឈ្នះ ១១ ដង
៤. BIGBANG និង H.O.T ឈ្នះ ១០ ដង
៥. IU ឈ្នះ ៩ ដង
៦. g.o.d., TVXQ និង Super Junior ឈ្នះ ៧ដង
៧. 2NE1 ឈ្នះ ៦ដង
៨. Lee Hyori ឈ្នះ ៤ ដង
៩. សិល្បករដែលឈ្នះបាន ៣ដងរួមមាន៖ B2ST, G-Dragon, Taeyang និង Red Velvet
១០. សិល្បករដែលឈ្នះបាន ២ដងរួមមាន៖ Fin.K.L, Shinhwa, Wonder Girls, 2PM, 2AM, GOT7, SEVENTEEN,iKON, WINNER, aespa និង NCT 127។
១១. សិល្បករដែលឈ្នះបានម្ដងដងរួមមាន៖ Sechskies,Jewelry, Miss A, SHINee, MAMAMOO, Taeyeon, MONSTA X, NCT, Stray Kids, KangDaniel និង Zico៕
ប្រភព ៖ Allkpop