កូរ៉េខាងត្បូង ៖ នៅពេលនិយាយអំពីផលិតករតន្រ្តី Kpop ក្រុមហ៊ុន BIGHIT MUSIC ក៏ជាក្រុមហ៊ុនមួយដែលមានផលិតករល្បីៗ សាងស្នាដៃទទួលបានប្រជាប្រិយភាពខ្លាំងប្រចាំឧស្សាហកម្មនេះ ហើយផលិតករល្បីៗទាំងនោះមានដូចជា Pdogg និង ADORA អតីតផលិតករ BigHit ដែលបន្សល់ទុកនូវសាងស្នាដៃទទួលបានការចាប់អារម្មណ៍ពីអ្នកគាំទ្រ។
ជាពិសេសបើនិយាយចំពោះ ADORA នាងត្រូវបានគេពេញចិត្តជាខ្លាំងចំពោះស្នាដៃក្នុងចម្រៀងសម្រាប់សមាជិកក្រុម BTS ជាមួយបទចម្រៀងល្បីៗដូចជាបទ “Spring Day” បទ “Wings” បទ“Not Today និងបទ “Seesaw” របស់ Suga ជាដើម។
ជាមួយគ្នានេះដែរ ADORA បានបង្ហាញខ្លួនក្នុង Studio Moon Night ជាមួយ Moonbyul សមាជិកក្រុម MAMAMOO ខណៈនោះស្រីស្រស់ទាំងនាក់នេះបានពិភាក្សាគ្នាពីការងារទោលរៀងៗខ្លួន និងផែនការសម្រាប់អនាគត ហើយក្នុងអំឡុងជជែកគ្នាអតីតផលិតករ BigHit បានបង្ហើបអំពីប្រវត្តិដំបូងៗមុនទៅធ្វើការងាររួមជាមួយសមាជិក BTS។
គួរបញ្ជាក់ផងដែរថា ADORA បានចាប់ផ្តើមធ្វើការជាមួយ BTS នៅឆ្នាំ ២០១៦ តែនាងបង្ហើបជារឿយៗថាចាប់អារម្មណ៍នឹងតន្ត្រីរបស់ពួកគេតាំងពីដើមមកហើយ អាចថា ឆ្នា ២០១៦ ជាឆ្នាំដែលក្រុមនេះកំពុងផ្ទុះប្រជាប្រិយភាព ដូច្នេះវាមិនមែនជារឿងគួរឲ្យភ្ញាក់ផ្អើលទេដែលអតីតផលិតកររូបនេះ បានបង្ហាញថានាងមានការភ័យខ្លាចចំពោះអនាគត តែអ្វីដែលដែលទទួលបានមានភាពខុសគ្នាខ្លាំងទៅនឹងអ្វីដែលនាងបានរំពឹងទុក។
ជាសំណាងល្អ វាមិនអាចលើសពីការពិតបានទេ ហើយវាជាបទពិសោធន៍ដ៏អស្ចារ្យសម្រាប់នាង ដូចដែលបានរំពឹងទុក ADORA មិនមានអ្វីក្រៅពីការសរសើរសម្រាប់សមាជិកទាំង ៧នាក់ ហើយវាក៏មិនមែនជាលើកទីមួយទេដែលនាងបង្ហាញអារម្មណ៍កក់ក្តៅទទួលបានពីសមាជិកក្រុម ជាមួយគ្នានេះដែរហ្វេនៗបានតែសង្ឃឹមថា ADORA និង BTS ពួកគេអាចនឹងមានឱកាសសហការគ្នានាពេលអនាគតម្ដងទៀត៕
ប្រភព ៖ Koreaboo