យល់ដឹង៖ មានចំណុចខ្លះនៅក្នុងជីវិតរបស់យើង នៅពេលដែលយើងក្រឡេក មើលទៅលើសកម្មភាពដែលយើងបានធ្វើ ហើយមានអារម្មណ៍ថា មានភាពខុសគ្នាទាំងស្រុងនៃអារម្មណ៍ជាមួយនឹងដៃគូ ហើយអាចឈានដល់ការលែងលះបាន។
ខាងក្រោមនេះនឹងបង្ហាញអំពី តារានិករមួយដែលអ្នកនឹងរៀបការ ហើយអាចនឹងលែងលះវិញ ៖
♈️ Aries: Cancer
ភាពទាក់ទាញខាងផ្លូវចិត្តរវាងអ្នកទាំងពីរនឹងកើតឡើងភ្លាមៗ និងមិនអាចប្រកែកបាន ហើយអាចធ្វើឲ្យអ្នកទាំងពីររៀបការលឿនពេក។ នៅពេលដែលការទាក់ទាញដំបូងបានរលត់ទៅ Aries និង Cancer នឹងសម្គាល់ឃើញថា មិនមានអ្វីច្រើនរវាងពួកគេ នៅក្នុងទំនាក់ទំនងទេ។ ហើយកាន់តែអាក្រក់ទៅទៀត ពួកគេពិតជាមិនស៊ីគ្នា ចំពោះមនោសញ្ចេតនាឡើយ។ បន្ទាប់ពីឈ្លោះប្រកែកគ្នាច្រើន ពួកគេនឹងលែងលះគ្នា។
♉️ Taurus: Sagittarius
ដំបូងឡើយ Taurus នឹងធ្វើពុតទាំងខ្លួនឯង និងដៃគូរបស់ខ្លួនថា ពួកគេជាមនុស្សដែលមានភាពផ្អែមល្ហែមជាមួយគ្នា តែតាមពិតទៅ Sagittarius និង Taurus ពិតជានៅជាមួយគ្នាមិនចុះឡើយ។
Sagittarius កើតមកជាមនុស្សដែលចូលចិត្តធ្វើដំណើរចេញក្រៅគ្រប់ពេលវេលា ហើយខណៈដែល Taurus កើតមកដើម្បីរីករាយនឹងផ្ទះដ៏ប្រណិតរបស់ពួកគេ។ នៅពេលដែល Sagittarius មិនមានភាពចុះសម្រុង Taurus នឹងដាក់ពាក្យលែងលះភ្លាម។
♊️ Gemini: Pisces
Pisces មានអារម្មណ៍រំជើបរំជួលខ្លាំងពេកសម្រាប់ Geminis ដែលមិនសូវអនុញ្ញាត ឲ្យអ្វីៗមកលើពួកគេច្រើនពេក។ Gemini នឹងត្រូវបានទាក់ទាញចំពោះការច្នៃប្រឌិតរបស់ Pisces ប៉ុន្តែគេអាចនឹង មានបញ្ហាអារម្មណ៍មិនទុកចិត្ត និងសង្ស័យទៅលើ Pisces ។
ការមិនចុះសម្រុងរបស់ពួកគេនឹង មិនស្ថិតស្ថេរតាំងពីដំបូងឡើយ ហើយនឹងកាន់តែរីកធំឡើងៗ ដរាបណាពេលវេលាបន្ត រហូតដល់វាដួលរលំទៅរកការលែងលះ។
♋️ Cancer: Capricorn
នៅពេលដែល Cancer បានជួប Capricorn អ្នកទាំងពីរនឹងត្រូវបាន រសាត់អស់ជាមួយនឹងអារម្មណ៍ដ៏រឹងមាំរបស់ពួកគេ ទោះបីជានៅពេលដំបូង អារម្មណ៍របស់ពួកគេមានភាពអស្ចារ្យប៉ុណ្ណាក៏ដោយ។
ប៉ុន្តែយូរៗទៅ Cancer នឹងរំខានដល់ជីវិតប្រចាំថ្ងៃ ចំពោះទុនបម្រុងរបស់ Capricorn ហើយការរៀបការនឹងលែងលះ ជាគំនិតដ៏អស្ចារ្យមួយទៀត សម្រាប់ពួកគេ។
♌️ Leo: Virgo
ដំបូងឡើយ Virgo នឹងត្រូវបានទាក់ទាញដោយ Leo ចំពោះបុគ្គលិកលក្ខណៈដ៏អស្ចារ្យ និងក្លាហានរបស់ពួកគេ ដូច្នេះហើយពួកគេនឹងរៀបការជាមួយគ្នា ដោយមិនធ្វើការស្វែងរកផ្ទៃក្នុងពីគ្នា ឲ្យបានហ្មត់ចត់បំផុតឡើយ។ Leo គឺជាចៅហ្វាយនៃអ្វីៗទាំងអស់ ហើយ Virgo មិនអាចទ្រាំទ្រនឹងអ្វីដែលពួកគេធ្វើនោះទេ។ ការលែងលះ គឺជិតមកដល់ នៅពេលដែល Virgo ចាប់ផ្តើមរិះគន់ Leo និងផ្តល់យោបល់អំពីរបៀបដែលពួកគេអាចកែលម្អខ្លួនឯង។
♍️ Virgo: Aries
Virgo ត្រូវបានចាប់អារម្មណ៍ដោយ Aries ដោយសារភាពក្លាហាន និងស្មារតីដ៏រឹងមាំ ហើយអាចធ្លាក់ក្នុងអន្លង់ស្នេហ៍យ៉ាងឆាប់រហ័ស។ បញ្ហាគឺថា Aries ពិតជាផ្សងព្រេងពេកសម្រាប់ Virgo ។ Virgo មានទំនាក់ទំនងល្អ ជាមួយមនុស្សដែលអាចទុកចិត្តបាន និងពឹងផ្អែកបាន។ Aries គឺតែងធ្វើសកម្មភាពច្រើន ហើយ Virgos គឺតែងការវិភាគអ្វីគ្រប់យ៉ាង ហើយនៅទីបញ្ចប់គូស្នេហ៍នេះនឹងឃើញថាពួកគេលែងមានចំណុចដូចគ្នាទៀតហើយ។
♎️ Libra: Capricorn
Capricorns នឹងមានអារម្មណ៍ថា មានការទាក់ទាញខាងរាងកាយភ្លាមៗសម្រាប់ Libra ហើយចំពោះ Libra នឹងកោតសរសើរ Capricorn ដូចជាការរកលុយ។ វានឹងហាក់បីដូចជាទំនាក់ទំនង មានតុល្យភាពនៅពេលដែលពួកគេរៀបការ ប៉ុន្តែភាពខ្ជិលច្រអូសរបស់ Libra នឹងចាប់ផ្តើមប៉ះពាល់ដល់អារម្មណ៍របស់ Capricorn ។ តារានិករទាំងពីរនេះគឺមិនស៊ីគ្នាពេកទេ ដែលអាចឲ្យអាពាហ៍ពិពាហ៍មិនអាចស្ថិតស្ថេរ។
♏️ Scorpio: Sagittarius
នៅពេលដែល Scorpio និង Sagittarius ជួបជុំគ្នា ស្ទើរតែគ្រប់គ្នានៅជុំវិញពួកគេ នឹងដឹងភ្លាមៗថាវានឹងមិនដំណើរការទេ។ ជាអកុសល ពួកគេនឹងរៀបការ មុនពេលពួកគេយល់ច្បាស់អំពីគ្នា។ Scorpio គឺទាមទារខ្លាំងពេក ចំពោះទ្រព្យសម្បត្តិសម្រាប់ Sagittarius ដែលមិនអាចអត់ធ្មត់។ ចំណុចសំខាន់ គឺថាអ្នកទាំងពីរ អាចនឹងមានការណាត់ជួបទាក់ទងគ្នាដ៏អស្ចារ្យ តែមិនមែនស្ថិតស្ថេរ ដល់ជីវិតអាពាហ៍ពិពាហ៍នោះឡើយ។
♐️ Sagittarius: Cancer
វាគួរឲ្យកត់សម្គាល់ថា តើតារានិករទាំងពីរនេះ ជួបគ្នាញឹកញាប់ប៉ុណ្ណា ប្រហែលជាដោយសារតែពួកគេ ជាមនុស្សដែលចូលចិត្ត Drama ។
ជាមួយនឹងវត្តមានរបស់ Sagittarius និង Cancer ពួកគេអាចមានភាពរំភើប ការបោកប្រាស់ ការខកចិត្ត និងការគ្រប់គ្រងជាច្រើន។ ដូច្នេះការភ្ជាប់តារានិករទាំងពីរនេះជាមួយគ្នា គឺដូចជាមិនអាចទៅរួច។
♑️ Capricorn: Pisces
នេះនឹងអាចជាគូស្នេហ៍សំណព្វរបស់អ្នករាល់គ្នា មនុស្សដែលរឹងរូស Capricorn និង Pisces ដែលជាមនុស្សមានគំនិតច្នៃប្រឌិត និងភាពរំជើបរំជួល។ ពួកគេនឹងមានអារម្មណ៍ថា ពួកគេជាតួអង្គនៅក្នុងប្រលោមលោក ដោយភាពខុសគ្នារបស់ពួកគេ នឹងធ្វើឲ្យពួកគេសប្បាយចិត្ត ក្នុងរយៈពេលខ្លី។ ទោះជាយ៉ាងណាក៏ដោយ ថ្ងៃដែលអាចលែងលះនឹងមកដល់ នៅពេលដែលភាពខុសគ្នារបស់ពួកគេ លើសកម្រិតខ្លាំងពេក។
♒️ Aquarius: Leo
អ្នកគិតថាសម្ព័ន្ធភាពនេះនឹងដំណើរការ ទាំងការស្រឡាញ់នៅជុំវិញមនុស្ស ហើយអ្នកទាំងពីរមានចិត្តសប្បុរស។ ពួកគេនឹងទទួលបានការសរសើរ ដោយការមើលទៅឃើញថា ដៃគូពួកគេមានថាមពល ប៉ុន្តែតាមពិតពួកគេខុសគ្នាខ្លាំងណាស់។ Leo ចង់បានការចាប់អារម្មណ៍ ហើយនឹងធ្វើអ្វីគ្រប់យ៉ាង ដើម្បីទទួលបានវា ចំណែក Aquarius មិនមានអារម្មណ៍ថា ត្រូវការធ្វើអ្វីដើម្បីទាក់ទាញមនុស្ស ឲ្យមករកពួកគេទេ។ Leo នឹងធូរស្រាលពេល Aquarius ដាក់ពាក្យលែងលះ ប៉ុន្តែនឹងបង្ហាញការតូចចិត្តពេលក្រោយ។
♓️ Pisces: Aries
តារានិករទាំងពីរនេះមានភាពទាក់ទាញ និងជំរុញចិត្តមនុស្ស ប៉ុន្តែវាមិនចូលគ្នាបានល្អទេ។ ចិត្តរបស់ Pisces គឺទន់ភ្លន់ និងចិត្តល្អហើយ Aries អាចជាប្រភេទមិនច្បាស់លាស់។ ពួកគេក៏មានទំនោរ ក្នុងការនិយាយដោយមិនគិត ពីអារម្មណ៍របស់អ្នកដទៃដែរ។Aries ចង់នៅម្នាក់ឯង ជាជាងនៅជាមួយនរណាម្នាក់ដែលរារាំងពួកគេ មិនឲ្យធ្វើសកម្មភាពជាមួយនឹងតម្រូវការរបស់ពួកគេ។
ប្រភព: themindsjournal