តារានិករទាំង ៤ ដែលមានឥទ្ធិពល និងអំណាចដ៏អាថ៌កំបាំងបំផុត! - TrueID

តារានិករទាំង ៤ ដែលមានឥទ្ធិពល និងអំណាចដ៏អាថ៌កំបាំងបំផុត!

November 25, 2021

យល់ដឹង៖ គ្រប់តារានិករទាំងអស់គឺមានភាពពិសេស និងភាពខ្លាំង តាមវិធីរបស់គេនីមួយៗ។ ប៉ុន្តែចុះយ៉ាងណា បើខ្ញុំប្រាប់អ្នកថា មានតារានិករមួយចំនួន ដែលជាតារានិករដែលមានឥទ្ធិពលបំផុត ហើយភាពខ្លាំងរបស់ពួកគេ គឺជាអ្វីដែលមនុស្សគ្រប់គ្នាប្រាថ្នា?

ខាងក្រោមនេះនឹងបង្ហាញអំពី តារានិករទាំង  ដែលមានឥទ្ធិពល និងអំណាចដ៏អាថ៌កំបាំងបំផុត ៖

១. Aries (ថ្ងៃទី 21 ខែមីនា - ថ្ងៃទី 20 ខែមេសា)

តារានិករដ៏មានឥទ្ធិពលបំផុតមួយគឺ Aries ។ ភាពពុះកញ្ជ្រោលដោយថាមពល និងភាពក្លៀវក្លា ពួកគេមានកម្លាំងខ្លាំង ហើយរីករាយនឹងការរុករកបំផុត។ 

Aries គឺជាអ្នកដឹកនាំពីធម្មជាតិ ហើយមានស្មារតីមិនសូវចេះអត់ធ្មត់ឡើយ។ ពួកគេមិនខ្វល់ពីឧបសគ្គ ដែលមកតាមផ្លូវរបស់ពួកគេឡើយ។ នេះក៏ធ្វើឲ្យពួកគេ មានភាពឯករាជ្យយ៉ាងខ្លាំង និងផ្តល់ឲ្យពួកគេ នូវអារម្មណ៍សុវត្ថិភាពចំពោះខ្លួនឯង។

ពួកគេក៏ជាអ្នកបះបោរ និងអន្ទះអន្ទែងខ្លាំងដែរ។ ពួកគេមានចំនុចមួយចំនួន ដែលធ្វើឲ្យពួកគេទទួលបានសត្រូវមួយច្រើន។ ធម្មជាតិរឹងរូសរបស់ពួកគេ ធ្វើឲ្យពួកគេពិបាកក្នុងការបញ្ចុះបញ្ចូល។

អាថ៌កំបាំងនៅពីក្រោយភាពខ្លាំងរបស់ Aries គឺ៖ សមត្ថភាពភាពជាអ្នកដឹកនាំ កង្វះការភ័យខ្លាច និងថាមពលខ្លាំងក្លា។

២. Scorpio (ថ្ងៃទី 24 ខែតុលា - ថ្ងៃទី 22 ខែវិច្ឆិកា)

Scorpios កើតមកមានបុគ្គលិកលក្ខណៈខ្លាំង ហើយវាគឺជាភាពខ្លាំងរបស់ពួកគេ ដែលធ្វើឲ្យពួកគេខុសពីអ្នកដទៃ ជាពិសេសគឺខាងផ្លូវអារម្មណ៍។ ពួកគេមិនមែនជាអ្នកដែលនឹងចុះសម្រុង នឹងអ្វីដែលតិចជាងអ្វី ដែលពួកគេប្រាថ្នានោះទេ។

Scorpio អាចមានភាពរិះគន់លើអ្នកដ៏ទៃខ្លាំង ហើយក៏អាចក្រអឺតក្រទមផងដែរ។ លក្ខណៈទាំងនេះធ្វើឲ្យពួកគេពិបាក ក្នុងការដោះស្រាយជាទៀងទាត់។ បើនិយាយពីទំនាក់ទំនងស្នេហាវិញ ពួកគេមានភាពតានតឹងខ្លាំង និងមានការតាំងចិត្តខ្លាំងចំពោះដៃគូ។

អាថ៌កំបាំងនៅពីក្រោយភាពខ្លាំងរបស់ Scorpio គឺ៖ ការប្តេជ្ញាចិត្ត ភាពស៊ីសង្វាក់គ្នា និងសមត្ថភាពរបស់ពួកគេ ក្នុងការឈានទៅដល់គោលដៅរបស់ពួកគេ។

រូបតំនាង
រូបតំនាង

៣. Cancer (ថ្ងៃទី 22 ខែមិថុនា - ថ្ងៃទី 23 ខែកក្កដា)

ពួកគេជាធម្មតា ត្រូវបានគេដឹងថា មានភាពរំជើបរំជួល និងមានអារម្មណ៍មនោសញ្ចេតនា ប៉ុន្តែពួកគេមិនគួរត្រូវបានគេឯងយល់ច្រឡំថា ជាមនុស្សទន់ខ្សោយ និងងាយរងគ្រោះនោះឡើយ ព្រោះពួកគេក៏រឹងមាំណាស់ដែរ។ 

ពួកគេមានសុវត្ថិភាពចំពោះខ្លួនឯង ដូច្នេះហើយពួកគេមានមហិច្ឆតាខ្លាំង ទាំងក្នុងអាជីព និងជីវិតផ្ទាល់ខ្លួន។

បើនិយាយពីទំនាក់ទំនងវិញ ពួកគេមានតម្រូវការខ្លាំង ដែលធ្វើឲ្យពួកគេ ងាយនឹងធ្វើឲ្យអ្នកដទៃឈឺចាប់ តាំងពីមិត្តភាពរបស់ពួកគេ ហើយពេលខ្លះ ពួកគេមិនបានដឹងខ្លួនទៀតផង។

អាថ៌កំបាំងនៅពីក្រោយកម្លាំងនៃ Cancer គឺ៖ ទំនុកចិត្តលើខ្លួនឯង។

៤. Leo (ថ្ងៃទី 24 ខែកក្កដា- ថ្ងៃទី 23 ខែសីហា)

Leo ដែលស្រលាញ់ភាពទាក់ទាញ ប្រៀបដូចជាស្តេចនៃសត្វព្រៃ ដូច្នេះវាមិនចម្លែកទេដែលថាពួកគេ គឺជាតារានិករដ៏មានឥទ្ធិពលបំផុតនៅទីនោះ។ ពួកគេមិនខ្លាចនឹងស្ថានភាពលំបាកឡើយ ហើយបង្កើតផែនការមួយ ឬផែនការផ្សេងទៀតដើម្បីដោះស្រាយបញ្ហារបស់ពួកគេ។ ទោះជាយ៉ាងណាក៏ដោយ ភាពខ្លាំងរបស់ពួកគេ ធ្វើឲ្យពួកគេមានមោទនភាព និងភាពក្រអឺតក្រទមណាស់។

អាថ៌កំបាំងនៅពីក្រោយភាពខ្លាំងរបស់ Leo គឺ៖ អំណាច និងភាពខុសប្លែកពីគេ។

រូបតំនាង
រូបតំនាង

ប្រភព: themindsjournal

អាន​បន្ថែម
Loading...
Loading...
Loading...
Loading...