កូរ៉េខាងត្បូង ៖ ជាការពិតណាស់ក្រៅពីតារា Kpop Idols ស្រីទាំងប៉ុន្មានាក់នេះមានសមត្ថភាពក៏ដូចជាទេពកោសល្យខ្ពស់ ជាមួយនឹងអាជីពជាអ្នកសិល្បៈកម្សាន្តរបស់ប្រទេសកូរ៉េខាងត្បូងទាំងការច្រៀង រាំ សម្ដែងហើយនោះពួកគេក៏ត្រូវបានចាត់ទុកថា ជាតារាស្រីដែលមានមុខមាត់ស្រស់ស្អាតផងដែរ។
ជាក់ស្ដែងនៅក្នុងបទសម្ភាសន៍មួយរបស់TMI News ក្រុមគ្រូពេទ្យវេជ្ជបណ្ឌិតផ្នែកវះកាត់ បានប្រមូលផ្ដុំគ្នាបោះឆ្នោតជ្រើសរើស តារាស្រីដែលមានមុខមាត់ស្រស់ស្អាតបំផុតPerfect Face ដោយលទ្ធផលចុងក្រោយពួកគេសម្រេចជ្រើសរើសយកតារាស្រី ៦នាក់នេះ៕
ខាងក្រោមនេះគឺជាតារា Kpop Idols ស្រីដែលមានមុខមាត់ស្អាតបំផុត ៖
១. Yoona សមាជិកក្រុម Girls’ Generation
២. Jennie សមាជិកក្រុម BLACKPINK
៣. Irene សមាជិកក្រុម Red Velvet
៤. Suzy
៥. Oh YeonSeo
៦. JangWonyoung អតីតសមាជិកក្រុម IZ*ONE