កម្សាន្ត ៖ នៅពេលនិយាយអំពីទំនាក់ទំនង ស្អិតរមួតរវាងសិល្បករនិងអ្នកគាំទ្រនោះ យើងមិនអាចរំលង BTS និង ARMYsបានទេ ដែលហាក់ដូចជាពួកគេតែងតែរិះរកវិធីផ្សេងៗដើម្បីមានទំនាក់ទំនងផ្សារភ្ជាប់គ្នា។
ដូច្នេះ វាមិនមែនជារឿងប្លែកទេ ដែលថាចំណងរវាងពួកគេគឺពិសេស ហើយពេលខ្លះវាក៏បង្ហាញតាមរយៈវិធីផ្សេងៗ មួយក្នុងចំណោមនោះគឺ ការកែសម្រួលរូបភាពរបស់អ្នកគាំទ្រដែលមានលក្ខណៈពិសេស បញ្ជាប់ពីអ្វីដែលអ្នកគាំទ្ររំពឹងចង់ឃើញ។
ហើយមិនបង្អង់យូរ BTS ក៏បានធ្វើឲ្យរូបEdit ទាំងនោះក្លាយជាការពិត ហើយពេលខ្លះក៏អាចធ្វើឱ្យអ្នកគាំទ្រភ្ញាក់ផ្អើលផងដែរ៕
ខាងក្រោមនេះ គឺជា ៦ ដងដែលហ្វេន edit រូប BTS ហើយក្លាយជាការពិតក្នុងឆ្នាំ ២០២២ ៖
១. BTS នៅសេតវិមាន
២. Suga មានសក់វែង
៣. Jungkook ក្លាយជាអ្នកជិះម៉ូតូដ៏ឡូយ
៤. J-Hope មានសក់បែបmullet
៥. Jungkook ជាបិសាចជញ្ជក់ឈាម
៦. Jimin ក្នុងសម្លៀកបំពាក់បែបកាត់ៗ
ប្រភព : Koreaboo