ចម្រៀង BTS ទាំងនេះ នឹងផ្តល់កម្លាំងចិត្តដល់អ្នក ពេលជួបរឿងពិបាកចិត្ត - TrueID

ចម្រៀង BTS ទាំងនេះ នឹងផ្តល់កម្លាំងចិត្តដល់អ្នក ពេលជួបរឿងពិបាកចិត្ត

October 22, 2022

កម្សាន្ត ៖ បទចម្រៀង BTS តែងតែមានភាពចម្រុះ និងមានអត្ថន័យ ដោយពួកគេតែងតែផ្តល់នូវការលួងលោមនៅពេលចាំបាច់ ។ ហើយប៉ុន្មានឆ្នាំមកនេះ BTS បានសាកល្បងស្ទើរតែគ្រប់ប្រភេទនៃបទចម្រៀង ដែលធ្វើឲ្យវាងាយស្រួលក្នុងការបញ្ចូលបទចម្រៀង របស់ពួកគេទៅក្នុងបញ្ជីចាក់ណាមួយ។

នៅ​ថ្ងៃ​ដែល​អ្នក​មាន​អារម្មណ៍​ស្រស់ថ្លា​បន្តិច មិន​ថា​ដោយសារតែ​ហេតុផល​អ្វី​នោះ​ទេ ចម្រៀង​របស់​ពួក​គេ ​នឹង​នៅ​ទីនេះ​ដើម្បី​លើក​ទឹក​ចិត្ត​អ្នក។​ វាមិនអីទេ ប្រសិនបើអ្នកមិនចង់និយាយជាមួយនរណាម្នាក់ ហើយគ្រាន់តែចាក់នូវបទភ្លេងទាំងនោះស្ដាប់ម្នាក់ឯង។

នៅថ្ងៃបែបនេះ បទចម្រៀងដ៏ល្អៗ ដែលមានទំនុកច្រៀងដ៏រំជួលចិត្ត អាចជាជំនួយរបស់អ្នក។ យ៉ាងណាមិញតន្ត្រីគឺគ្មានភាសានោះទេ វាជារឿងដែល ARMY តែងតែនិយាយសម្រាប់ BTS ហើយវាជាការពិតក្នុងន័យថា អ្នកប្រហែលជាមិនចាំបាច់យល់អត្ថបទចម្រៀងនោះទេ ប៉ុន្តែក៏នៅតែអាចមានអារម្មណ៍ល្អជាមួយនឹងបទទាំងនេះ៕

ខាងក្រោមនេះ ជាបទសម្រាប់លើកទឹកចិត្តរបស់ BTS សម្រាប់អ្នកគាំទ្ររបស់ពួកគេ ក៏ដូចជាអ្នកស្តាប់ផងដែរ ៖

១. បទ Spring Day

បទនេះនិយាយពីការបាត់បង់នរណាម្នាក់ តែយ៉ាងណាមិញ វាក៏នៅតែមានក្តីសង្ឃឹមជានិច្ចនៅទីបញ្ចាប់ ដូច្នេះវាចង់ប្រាប់អ្នកស្តាប់ថា នឹងមានអ្វីមួយដែលមក ហើយនឹងនាំមកនូវស្នាមញញឹម មកឲ្យអ្នក។

BTS

២. A Supplementary Story បទ You Never Walk Alone

ដូចចំណងជើងដែរ វាជាការសន្យាថានៅលើផ្លូវដ៏លំបាក អ្នកនឹងមិនអាចដើរតែម្នាក់ឯងបានទេ ទោះផ្លូវលំបាកក៏យើង (BTS) នឹងទៅជាមួយគ្នាដែរ ដូច្នេះអ្វីនឹងកាន់តែងាយស្រួល ព្រោះអ្នកមិននៅតែម្នាក់ឯងឆ្លងកាត់ថ្ងៃដ៏លំបាក។

BTS

៣. បទ So What

ទំនុកច្រៀងរបស់បទនេះ គឺដូចជាចំណងជើង បង្ហាញថាទោះជាអ្នកមិនល្អឥតខ្ចោះ មិនដូចអ្នកដទៃ តើវានឹងយ៉ាងមិច អ្នកនៅតែជាអ្នក កុំខ្វល់ពីសម្តីអ្នកដទៃពេក។

BTS

៤. បទ I’m Fine

បទចម្រៀងបង្ហាញពីរបៀបដែល អ្នកអាចស្វែងរកភាពរីករាយ និងភាពស្ងប់ស្ងាត់នៅខាងក្នុង បើទោះបីជាជួបប្រទះបញ្ហាប្រឈមជាច្រើនក៏ដោយ។

BTS

៥. បទ Blue and Grey

ជាមួយនឹងបទដែលមាន ចង្វាក់យឺតៗ ស្រទន់ដែលស្រោបដោយសំឡេងស្រទន់របស់សមាជិក នឹងបញ្ជូនអ្នកទៅកាន់កន្លែងសម្រាកលំហែកាយមួយរយៈ អមជាមួយនឹង ​ទំនុក​ច្រៀង​ដែល​មាន​ភាព​ស្រស់​ស្រាយ ។

BTS

៦. បទ Permission to Dance

បទដ៏រស់រវើក ជាមួយនឹងចង្វាក់មានភាពរីករាយ ខណៈពេលដែលវីដេអូតន្ត្រី ប្រាប់ពីរឿងនៃក្តីសង្ឃឹម ដែលថាយើង​មិន​បាច់​ព្រួយ​បារម្ភ​ទេ ព្រោះ​នៅពេលដែល​យើង​ដួល យើងនឹងត្រូវងើបឡើងវិញ។

BTS

៧. បទ Yet To Come

វាគឺជាការសន្យាថា ពេលវេលាដ៏ល្អបំផុតមិនទាន់មកដល់នៅឡើយ បទចម្រៀង និង MV របស់វា គឺជាដំណើរឆ្លងកាត់អាជីព និងតន្ត្រីរបស់ BTS ខណៈពេលដែលវាមានអត្ថន័យកាន់តែស៊ីជម្រៅចំពោះ ARMY ហើយវានៅតែផ្តល់នូវការលួងលោម នៅថ្ងៃដ៏សោកសៅ ព្រោះវាធានាអ្នកនូវពេលវេលាដ៏ភ្លឺស្វាង និងប្រសើរជាងមុន៕

BTS

ប្រភព : Allkpop

ទាក់ទងជាមួយ:
តារាកូរ៉េ
អាន​បន្ថែម
Loading...
Loading...
Loading...
Loading...