យល់ដឹង៖ បើនិយាយពីការកុហក វាពិតជារឿងមួយដែលមិនល្អចំពោះមនុស្សគ្រប់គ្នា ប៉ុន្តែពេលខ្លះមនុស្សម្នាក់ៗ ក៏កុហកដើម្បីធ្វើឲ្យអ្វីមួយកាន់តែប្រសើរឡើង។ ប៉ុន្តែមិនមែនការកុហកទាំងអស់ សុទ្ធតែដូចគ្នាទេ វាមានកុហកបែបល្អ និងកុហកបែបអាក្រក់។
តោះមកដឹងពីសកម្មភាពរបស់ តារានិករនិករនីមួយៗ នៅពេល ដែលពួកគេកុហកអ្នក ៖
១. Aries ♈️
នៅពេលកុហក ពួកគេនឹងចាកចេញពីអ្នកភ្លាមៗ ឬឈប់ឆ្លើយតបសាររបស់អ្នក។ ពួកគេនឹងចៀសពីមុខអ្នកទាំងស្រុង ពីព្រោះនៅពេលដែលពួកគេ ត្រូវអ្នកចាប់បាន ពួកគេមិនមកជួបអ្នកម្ដងទៀតបានទេ។
២. Taurus ♉️
នៅពេលកុហក ពួកគេនិយាយរឿងផ្សេង ម្តងហើយម្តងទៀត។ រាល់ពេលដែលគេនិយាយឡើងវិញ គេប្រើពាក្យដដែលៗ ព្រោះវាជាពាក្យដែលអាចបង្វែរចិត្តរបស់អ្នក មុនពេលចាប់ផ្ដើមនិយាយជាមួយអ្នក។
៣. Gemini ♊️
នៅពេលកុហក ពួកគេសម្លឹងមើលអ្នកដោយផ្ទាល់ ហើយព្រិចភ្នែកតិចជាងធម្មតា ដើម្បីធ្វើឲ្យវាហាក់ដូចជា ពួកគេគ្មានអ្វីដែលលាក់ជាមួយអ្នក។ ពួកគេព្យាយាមយ៉ាងខ្លាំង ដើម្បីបញ្ចុះបញ្ចូលអ្នកថា ពួកគេកំពុងនិយាយការពិត។
៤. Cancer ♋️
នៅពេលកុហក ពួកគេនឹងមិនមើលអ្នកចំនោះទេ។ ពួកគេនឹងធ្វើជារវល់ជាមួយគ្រឿងអលង្ការ ឬដៃអាវរបស់ពួកគេ។ ពួកគេមើលទៅ និយាយបែបតក់ស្លុត ចំពោះអ្វីដែលពួកគេកំពុងព្យាយាមនិយាយ ព្រោះពួកគេច្បាស់ជាភ័យ។
៥. Leo ♌️
នៅពេលកុហក ពួកគេនឹងប្រាប់អ្នក កុំឲ្យបារម្ភពីអ្វីដែល អ្នកកំពុងព្រួយបារម្ភខ្លាំងពេក។ ពួកគេនឹងប្រែក្លាយការសន្ទនាទាំងមូលទៅជារឿងកំប្លែង។ ពួកគេនឹងធ្វើឲ្យអ្នកមានអារម្មណ៍សប្បាយរីករាយ ហើយភ្លេចអំពីការសង្ស័យ។
៦. Virgo ♍️
នៅពេលកុហក ពួកគេនឹងធ្វើជានិយាយច្រើន។ ពួកគេបានរៀបចំផែនការកុហកនេះ នៅក្នុងគំនិតរបស់ពួកគេ យ៉ាងហ្មត់ចត់ ដើម្បីប្រាកដថា រឿងដែលពួកគេប្រឌិតឡើង ដូចជាការពិត និងជោគជ័យ។
៧. Libra ♎️
នៅពេលកុហក ពួកគេនឹងចៀសការផ្ញើសារ និងការឆ្លើយតបទូរស័ព្ទរបស់អ្នក។ ពួកគេនឹងប្តូរប្រធានបទ នៅពេលណាដែលអ្នកព្យាយាមនិយាយអំពីរឿងដែលពួកគេបាននិយាយកុហក។ ពួកគេនឹងចៀសពីអ្នក ឲ្យអស់ពីសមត្ថភាព រហូតទាល់តែអ្នកឈប់សួរពួកគេ។
៨. Scorpio ♏️
នៅពេលកុហក ពួកគេនឹងនិយាយ ការពារខ្លួនឯង។ ហើយពួកគេនឹងបង្វែរស្ថានភាព ហើយរកវិធីបន្ទោសអ្នកជំនួសវិញ។
៩. Sagittarius ♐️
នៅពេលកុហក ពួកគេនឹងលុបសារចាស់ៗ និងអ៊ីមែលរបស់ពួកគេ។ ពួកគេរៀបគម្រោង និងមូលហេតុរាប់លានជាស្រេច រួចមកហើយ ដូច្នេះអ្នកមិនអាចដឹងពីអ្វី ដែលពួកគេបានធ្វើឡើយ។
១០. Capricorn ♑️
តារានិករនេះ មិនងាយកុហកទេ។ គេនឹងប្រាប់អ្នកពីការពិត មិនថា អ្នកពិបាកស្ដាប់ប៉ុណ្ណាក៏ដោយ។ ហើយពួកគេនឹងមិនខ្វល់ថា វាធ្វើឲ្យអ្នកឈឺចាប់ ឬអត់នោះទេ។
១១. Aquarius ♒️
នៅពេលកុហក ពួកគេនឹងក្លែងបន្លំ ឲ្យមើលទៅដូចជាការពិត។ ពួកគេនឹងបន្ថែមព័ត៌មានលម្អិត បន្ថែមម្ដងហើយម្ដងទៀត ដើម្បីធ្វើឲ្យរឿងនោះមើលទៅគួរឲ្យជឿ។ ប៉ុន្តែ វានឹងស្តាប់ទៅដូចជា ពួកគេកំពុងអានស្គ្រីប ជាជាងការការចងចាំ។
១២. Pisces ♓️
ពួកគេនឹងប្រកែកជាមួយអ្នក ខឹងអ្នក ប្រសិនបើអ្នកចោតថា ពួកគេជាអ្នកកុហក។ ពួកគេនឹងលើកឡើងនូវអ្វី ដែលអ្នកបានធ្វើកាលពីឆ្នាំមុន ដើម្បីបង្ហាញអំពីភាពត្រឹមត្រូវ នៃអ្វីដែលពួកគេបានធ្វើ។
ប្រភព: thoughtcatalog