មហាជនសរសើរតារាប្រុសទាំងនេះ ពូកែលេងស្ទីលគ្រឿងលម្អខ្លួន មិនប្រកាន់របស់ប្រុស ឬស្រី! - TrueID

មហាជនសរសើរតារាប្រុសទាំងនេះ ពូកែលេងស្ទីលគ្រឿងលម្អខ្លួន មិនប្រកាន់របស់ប្រុស ឬស្រី!

May 11, 2022

កូរ៉េខាងត្បូង៖ ការតុបតែងខ្លួនរបស់តារាៗ Kpop ទាំងស្រីទាំងប្រុសគឺមានរសនិយម ក៏ដូចជាស្ទាយ៍ ចំណង់ចំណូលចិត្តមិនដូចគ្នាទេ។

ទន្ទឹមនឹងនេះដែរមានតារាប្រុសជាច្រើននាក់នេះ ក៏ត្រូវបានគេសរសើរពី Fashion ពាក់របស់របរ គ្រឿងអលង្ការលម្អកាយ ដែលបង្ហាញឲ្យឃើញថាសម្ភារទាំងនោះគឺមិនប្រកាន់ភេទសម្រាប់តែស្រី ឬប្រុសនោះទេ។

ថ្មីៗនេះ វីដេអូមួយបង្ហោះដោយYouTuberDia.sister ដែលជាអ្នកនិយមម៉ូតសំលៀកបំពាក់ ផ្តោតលើគ្រឿងអលង្ការ បានរាយបញ្ជីតារាល្បីៗជាច្រើនដែលនាងជឿថា បំបែកភាពខុសឆ្គងទាក់ទងនឹងយេនឌ័រ តាមរយៈការប្រើប្រាស់គ្រឿងអលង្ការជាពិសេសគុជ ដោយក្នុងបញ្ជីនោះរួមមាន V និងតារា Kpop បីនាក់ផ្សេងទៀត។

V
V

នាងបានសរសេរអំពីសមាជិកBTSរូបនេះថាជាស្តេចគ្រឿងអលង្ការគុជពីមុន ដូច្នេះវាល្អណាស់ដែលឃើញជម្រើសនៃម៉ូដរបស់លោក ទទួលបានការចាប់អារម្មណ៍កាន់តែច្រើនព្រោះទោះបីជាគុជត្រូវបានចាត់ទុកថា ជារបស់ដែលមនុស្សស្រីតែងតែពាក់តាមស្តង់ដារសង្គម។

ហើយការឃើញនរណាម្នាក់សង្ហារនិងមានទំនុកចិត្តដូច V ដែលកំពុងពាក់ គ្រឿងដ៏ស្រស់ស្អាតនោះ គឺជាការរីករាយក្នុងការឃើញរួមជាមួយតារា Kpop ផ្សេងទៀតដែលបានលើកឡើងក្នុងវីដេអូគឺ Minoសមាជិកក្រុម WINNER, G-Dragon សមាជិកក្រុម BIGBANG និង Yoseob សមាជិកក្រុ​ម HIGHLIGHT

ក្រៅ​ពី​តារា​ដែល​បាន​លើក​ឡើង​ក្នុង​វីដេអូតារា Kpopប្រុសៗ​ជា​ច្រើន​នាក់​ទៀតដូចជា Hongjoong (ATEEZ), Yeonjun (TXT) និង Sejun(VICTON) ក៏ទទួលបានការចាប់អារម្មណ៍ជាមួយបទខាងលើនេះដែរ៕

ទស្សនារូបភាពខាងក្រោម៖

V 
Mino 
Mino 
G-Dragon
G-Dragon
Yoseob 
Yoseob 
Hongjoong 
Hongjoong 
 Yeonjun 
 Yeonjun 
Sejun 
Sejun 

ប្រភព ៖ Koreaboo

អាន​បន្ថែម
Loading...
Loading...
Loading...
Loading...