Beomgyu ទម្លាយអារម្មណ៍សោកសៅបែបនេះ កាលនៅជាអ្នកហ្វឹកហាត់! - TrueID

Beomgyu ទម្លាយអារម្មណ៍សោកសៅបែបនេះ កាលនៅជាអ្នកហ្វឹកហាត់!

April 6, 2021

កូរ៉េខាងត្បូង៖ Beomgyu របស់ក្រុមTXT បានចំណាយពេលវេលាជជែកលេង ក៏ដូចជាឆ្លើយសំណួរនានាជាមួយ MOAs (ឈ្មោះFandom របស់ TXT) របស់លោក នៅលើបណ្ដាញសង្គមWeverse

ជាមួយគ្នានេះដែរខណៈពេលកំពុងជជែកលេងនេះ អ្នកគាំទ្របានសួរទៅកាន់ Beomgyu ថា តើមានពេលណាដែលលោកទៅលាក់ខ្លួន ហើយពួនស្ងាត់ៗទេ?

បន្ទាប់ពីនោះBeomgyu បានរៀបរាប់ថា កាលពីក្មេងពេលផ្លាស់ចេញពីDaegu ដែលជាស្រុកកំណើតរបស់លោក នោះជាពេលវេលាដ៏លំបាកមួយ គឺគ្មានថ្ងៃណាមួយដែលលោកមិនយំនោះទេ ប៉ុន្ដែទោះបីជា Beomgyu យំរាល់ថ្ងៃក៏ដោយ ក៏លោកមិនអនុញ្ញាតឲ្យវា បញ្ឈប់លោកពីការសម្រេចក្តីសុបិនរបស់លោកបានដែរ ដោយលោកបានប្តេជ្ញាចិត្តថា នឹងស្នាក់នៅបើទោះបីជាវាគ្មានសង្ឃឹមក៏ដោយ។

នៅទីបំផុត ការសម្រក់ទឹកភ្នែកនិងការខកចិត្តរបស់ Beomgyu បានបញ្ចប់ ព្រោះការតាំងចិត្តរបស់លោក បានធ្វើឲ្យមានការផ្លាស់ប្តូរ។ ចុងក្រោយក្ដីស្រមៃរបស់លោកក៏ក្លាយជាការពិត ហើយពេលនេះលោកបានក្លាយជា Idol ជាទីស្រលាញ់របស់ហ្វេនៗ និងជាសមាជិកដ៏ពូកែប្រចាំក្រុម TXT

ទស្សនារូបភាពខាងក្រោម ៖ 

Beomgyu
Beomgyu
Beomgyu
Beomgyu
Beomgyu
Beomgyu
Beomgyu
Beomgyu
TXT
TXT
អាន​បន្ថែម
Loading...
Loading...
Loading...
Loading...