ទ្រង់ទ្រាយធំហ្មង! ដើម្បីអបអរថ្ងៃកំណើត ហ្វេនៗជួលផ្ទាំង LED ដាក់រូប Jungkook ពេញប្រទេសកូរ៉េ! - TrueID

ទ្រង់ទ្រាយធំហ្មង! ដើម្បីអបអរថ្ងៃកំណើត ហ្វេនៗជួលផ្ទាំង LED ដាក់រូប Jungkook ពេញប្រទេសកូរ៉េ!

August 3, 2021

កូរ៉េខាងត្បូង ៖ ជាមួយផែនការ និងគម្រោងទ្រង់ទ្រាយទំហំដ៏ធំរបស់អ្នកគាំទ្រJungkookនៅក្នុងប្រទេសចិនជាដើម គឺតែងតែទាក់ទាញការចាប់អារម្មណ៍ជាហូរហែ ជាពិសេសហ្វេនJK Baidu Bar បានប្រកាសពីគម្រោងរបស់ពួកគេសម្រាប់ថ្ងៃកំណើតរបស់លោកដែលធ្វើឲ្យតារាប្រុសរូបនេះក្លាយជាសិល្បករដំបូងគេដែលមានពិព័រណ៍នៅ Immersive Digital 360 Exhibition និងនៅ Cruise Ship

គម្រោងរបស់ហ្វេន

នៅមិនទាន់អស់ទេ ថ្មីៗនេះ Jungkookក៏នឹងទទួលបានកំណត់ត្រានៅក្នុងប្រវត្តិសាស្ត្រថ្មី ជាមួយការផ្សាយពាណិជ្ជកម្ម នៅតាមរថភ្លើងក្រោមដីដោយមានបង្ហាញមុខលើផ្ទាំងអេក្រង់ 14,014 LED Sreens ក្នុងពេលតែមួយ ហើយនឹងត្រូវគ្របដណ្តប់ពាសពេញប្រព័ន្ធផ្លូវក្រោមដីរបស់កូរ៉េខាងត្បូង ដែលព្រឹត្តិការណ៍ធំនេះនឹងកើតមានរយៈពេលជាង ២សប្តាហ៍។

គម្រោងរបស់ហ្វេន

បើយោងទៅតាមសាជីវកម្មដឹកជញ្ជូនសេអ៊ូល SeoulTransportation Corporation និង Metropolitan City បានឲ្យដឹងថាបច្ចុប្បន្ន Jungkook គឺតារាល្បីលំដាប់ថ្នាក់លេខ១ដែលមានការផ្សាយពាណិជ្ជកម្មផ្លូវក្រោមដីច្រើនបំផុតក្នុងរយៈពេលមួយឆ្នាំ ជាមួយការបង្ហាញពីសេចក្តីស្រលាញ់និងការគាំទ្រគ្មានព្រំដែនពីសំណាក់ហ្វេនៗរបស់លោក៕

Jungkook
Jungkook

ប្រភព ៖ Allkpop

អាន​បន្ថែម
Loading...
Loading...
Loading...
Loading...