Suga ថាមិនសូវស្និទ្ធនឹងអ្នកដែលបានសហការគ្នា ប៉ុន្តែ PSY ជាករណីលើកលែង! - TrueID

Suga ថាមិនសូវស្និទ្ធនឹងអ្នកដែលបានសហការគ្នា ប៉ុន្តែ PSY ជាករណីលើកលែង!

May 9, 2022

កូរ៉េខាងត្បូង៖ ការសហការរបស់ PSY ជាមួយ Suga គឺជាជោគជ័យដ៏ធំមួយ ដែលមានការបញ្ជាក់ដោយបទ “That That” មានការចូលមើលលើសពី ១០០លានដង ក្នុងរយៈពេលតែមួយសប្តាហ៍ប៉ុណ្ណោះនៃការចេញផ្សាយ ហើយដោយសារពួកគេធ្វើការជាមួយគ្នាយ៉ាងរលូន វាពិតជាពិបាកនឹងជឿថា សមាជិកក្រុម BTS រូបនេះនឹងមានវត្តមានទាំងផ្នែកផលិត រ៉េប ថែមទាំងរាំ សម្ដែង​ក្នុង MV ទៀតផង។

 Suga និង PSY
 Suga និង PSY

ជាក់ស្ដែងក្នុង​បទ​សម្ភាស​ន៍មួយ PSY ពេញ​ដោយ​ការ​សរសើរ​ចំពោះ BTS ហើយលោកមានការចាប់អារម្មណ៍ជាពិសេសចំពោះការងាររបស់Suga នៅលើបទ "Daechwita" ដោយអះអាងថាការមើលឃើញវាធ្វើឲ្យខ្លួនលោកមានសង្ឃឹមសម្រាប់ការសហការឲ្យបានឆាប់តាមដែលអាចធ្វើទៅបាន។

PSY
PSY

ចំពោះចំណាប់អារម្មណ៍ដំបូងរបស់Sugaចំពោះ PSY គឺមានភាពអំណោយផលដូចគ្នា ដោយដំបូងឡើយលោកមានការភិតភ័យជាខ្លាំងប៉ុន្តែភ្លាមៗនោះទើបដឹងថារៀមច្បងរូបនេះមានភាពកក់ក្ដៅ និងមានភាពស្និទ្ធស្នាលប៉ុណ្ណាដែលធ្វើឲ្យវាងាយស្រួលក្នុងការរក្សាទំនាក់ទំនងជានិច្ច លោកកម្របានស្និទ្ធស្នាលជាមួយមនុស្សដែលធ្វើការជាមួយជារឿយៗអ្នកខ្លះមិនពាក់ព័ន្ធនឹងការជួបផ្ទាល់នោះទេ គ្រាន់តែទាក់ទងជាមួយគ្នាតាមរយៈអ៊ីមែលប៉ុណ្ណោះ។

 Suga និង PSY
 Suga និង PSY

Suga បានបង្ហាញថាការជួបជាមួយPSY បន្ទាប់ពីទាក់ទងមកគ្រាន់តែនិយាយរឿងផលិតប៉ុណ្ណោះ ប៉ុន្តែថែមទាំងថតបទចម្រៀងនិងថែមទាំងរាំទៀតផង ទាំងនោះជាអ្វីដែលលោកមិនធ្លាប់គិតពីមុនមក។

 Suga 
 Suga 

ជាមួយនឹងបុគ្គលិកលក្ខណៈដ៏កក់ក្តៅនិងបើកចំហរបស់ PSY និងការចូលរួមយ៉ាងច្រើនហើយទទួលបានលទ្ធផលល្អបំផុត បទចម្រៀង និង MV ដ៏អស្ចារ្យតាមរយៈវត្តមានរបស់Suga ដូច្នេះហើយពិតជាអរគុណ PSY ខ្លាំងណាស់៕

ប្រភព ៖ Koreaboo

អាន​បន្ថែម
Loading...
Loading...
Loading...
Loading...