កម្សាន្ត៖ នៅលើលោកនេះ ក្រៅពីមានប្រជាជនដែលមានរូបរាង និងពណ៌សម្បុរប្លែកៗ និងខុសៗពីគ្នា ប្រទេសនីមួយៗនៅលើលោក តែងតែមានពិធីបុណ្យពិសេសរៀងៗខ្លួន ដែលបង្ហាញពីវប្បធម៌ និងអត្តសញ្ញាណរបស់ខ្លួន។
ជាមួយគ្នានេះផងដែរ ក្នុងចំណោមពិធីបុណ្យទាំងនោះ មានពិធីបុណ្យចម្លែកៗជាច្រើននៅក្នុងពិភពលោក ដែលមើលទៅហាក់ដូចជាមិនមានពិត ដែលធ្វើឲ្យអ្នកទស្សនាមិនចង់ជឿ ហើយក៏ចង់ដឹងផងដែរ ថាតើវាមានប្រភពដើម និងគោលបំណងបែបយ៉ាងម៉េចវិញ?
១.ពិធីបុណ្យគប់ផ្លែក្រូច (ប្រទេសអ៊ីតាលី)
នេះគឺជាពិធីបុណ្យប្រចាំឆ្នាំ ដែលប្រារព្ធឡើងក្នុងខែកុម្ភៈ នៅទីក្រុង Ivrea (នៅភាគខាងជើងប្រទេសអ៊ីតាលី)។ ហើយត្រូវបានចាត់ទុកថាជាពិធីបុណ្យដ៏ធំបំផុតនៅទីនេះ។ ទោះបីជាប្រភពដើមមិនច្បាស់លាស់ក៏ដោយ ប៉ុន្តែប្រភពបាននិយាយថា ពិធីបុណ្យនេះមានប្រភពចេញពីរឿងរ៉ាវក្នុងសតវត្សទី ១៩ អំពីសត្វត្រចៀកកាំដ៏ឃោរឃៅ។ យោងតាមជនជាតិអ៊ីតាលីនេះ បានព្យាយាមឃុំឃាំងកូនស្រីរបស់ម្ចាស់រោងម៉ាស៊ីនកិនស្រូវឈ្មោះ Violetta នៅយប់នៃពិធីមង្គលការរបស់នាង។ ទោះបីជាយ៉ាងណា នៅទីបំផុតគាត់ស្រវឹងហើយក៏កា.ត់.ក្បាលកូនស្រីខ្លួនឯង។ ក្រោយពីសោយទិវង្គតមក ពួកអ្នកក្រុងបានបះបោរវាយលុកចូលវាំងរបស់ព្រះអង្គ។ ចាប់តាំងពីពេលនោះមក ពិធីបុណ្យគប់ផ្លែក្រូចប្រចាំឆ្នាំដែលហៅថា «សមរភូមិក្រូច» ត្រូវបានចាត់ទុកថា តំណាងឲ្យការបះបោរនេះឯង។ ពិធីបុណ្យនេះ មានអត្ថន័យប្លែកពីគេ។ ថ្វីបើជាពិធីបុណ្យដ៏រីករាយក៏ដោយ ប៉ុន្តែជារឿយៗ តែងតែមានរឿងពាក់ព័ន្ធនឹងអំពើហិង្សាមួយចំនួន នៅពេលដែលអ្នកលេងបានជ្រុលដៃ ឬលេងខ្លាំងពេក។
២.ពិធីបុណ្យអាហារប៊ូហ្វេរបស់សត្វស្វា (ប្រទេសថៃ)
ពិធីបុណ្យនេះធ្វើឡើងនៅខេត្ត Lopburi ប្រទេសថៃ។ នេះគឺជាពិធីបុណ្យមួយដែលប្រារព្ធឡើងសម្រាប់សត្វស្វា។ ជារៀងរាល់ឆ្នាំ ពិធីបុណ្យប៊ូហ្វេសត្វស្វាត្រូវបានប្រារព្ធឡើងនៅអតីតប្រាសាទបុរាណខ្មែរ Phra Prang Sam Yot ក្នុងខែវិច្ឆិកា ក្នុងគោលបំណងបង្ហាញការដឹងគុណ និងរំលឹកដល់វីរៈបុរសរាមា ហើយទន្ទឹមនឹងនោះក៏ការពារផលប្រយោជន៍សត្វស្វាផងដែរ។ ពិធីបុណ្យនេះចាប់ផ្តើមជាមួយនឹងការសម្តែងរបស់សត្វស្វានៅលើតុចម្រុះពណ៌ដែលពោរពេញទៅដោយស្ករគ្រាប់ ផ្លែឈើ និងភេសជ្ជៈជាច្រើនប្រភេទ។ មានសត្វស្វាជាង ៦០០ ក្បាល រាំនៅលើតុជាការស្វាគមន៍ចំពោះអ្នកមកទស្សនាកន្លែងនេះ។ ភ្ញៀវមកពីជុំវិញពិភពលោកដែលចូលរួមក្នុងពិធីបុណ្យនេះអាចដង្ហែរជាមួយប្រជាជនក្នុងតំបន់ និងរីករាយជាមួយការសម្តែងវប្បធម៌ប្លែកៗ។
៣.ពិធីបុណ្យស្ងប់ស្ងាត់ (កោះបាលី ឥណ្ឌូនេស៊ី)
ពិធីបុណ្យស្ងប់ស្ងាត់ នៅកោះបាលីនេះ ត្រូវបាន ចែកចេញជាពីរថ្ងៃ គឺថ្ងៃឈប់សម្រាក និងពិធីបុណ្យមួយ ដែលប្រារព្ធឡើងក្នុងខែមីនា ជារៀងរាល់ឆ្នាំ។ ពិធីបុណ្យនេះត្រូវបានធ្វើមុនមួយថ្ងៃ ដោយក្បួនដង្ហែតាមដងផ្លូវជាមួយនឹងរូបចម្លាក់បិសាច Ogoh Ogoh និងរូបរាងដ៏ចម្លែកជាច្រើនយោងទៅតាមរឿងព្រេងហិណ្ឌូ។ វិស្សមកាលនឹងប្រព្រឹត្តទៅនៅថ្ងៃបន្ទាប់ ដែលហៅថាថ្ងៃឈប់សម្រាកដ៏ស្ងាត់។ ទាំងរថយន្ត និងម៉ូតូមិនត្រូវបានអនុញ្ញាតឲ្យធ្វើចរាចរលើដងផ្លូវទេ លើកលែងតែពេលមានអាសន្ន។ ប្រជាជនក៏មិនបើកភ្លើងដែរ ដោយត្រូវនៅចម្អិនម្ហូបនៅផ្ទះ សូម្បីតែភ្លើងតាមដងផ្លូវក៏បិទដែរ កន្លែងទេសចរណ៍ និងផ្សារទំនើបត្រូវបានបិទ។ ហើយចំពោះអ្នកទៅលេងកោះបាលីក្នុងថ្ងៃនេះត្រូវតែចាកចេញឲ្យបានមួយថ្ងៃមុន ឬថ្ងៃបន្ទាប់ ព្រោះអាកាសយានដ្ឋានអន្តរជាតិ Ngurah Rai ក៏ត្រូវបានបិទ ២៤ ម៉ោង។
៤.ពិធីបុណ្យងូតទឹកភក់ (ប្រទេសកូរ៉េ)
Boryeong គឺជាទីក្រុងមួយនៅក្នុងខេត្ត South Chungcheong ប្រទេសកូរ៉េខាងត្បូង ដែលមានចម្ងាយ ១៩០គីឡូម៉ែត្រ ភាគនិរតីនៃទីក្រុង Seoul ។ ហើយត្រូវបានគេស្គាល់ថាជាឆ្នេរដ៏ល្បីល្បាញជាពិសេស Daecheon។ ទឹករ៉ែដែលមាននៅក្នុងដី និងភក់ក្នុង Boryeong មានឥទ្ធិពលធ្វើឲ្យស្បែកស្រស់ស្អាត ព្យាបាលជំងឺ និងជាធនធានដ៏មានតម្លៃ។ ដូច្នេះ ដើម្បីផ្សព្វផ្សាយយ៉ាងទូលំទូលាយ ដើម្បីធ្វើពាណិជ្ជកម្មជាមួយតំបន់ទេសចរណ៍ក្នុងស្រុក ជាធម្មតាឆ្នេរ Daecheon ទីក្រុង Boryeong បានប្រារព្ធពិធីបុណ្យងូតទឹកភក់លើកដំបូងរបស់ខ្លួននៅ អំឡុងខែកក្កដា តាំងពីឆ្នាំ ១៩៩៨។ តាមទម្លាប់ ពិធីបុណ្យប្រចាំឆ្នាំនេះ ប្រព្រឹត្តទៅរយៈពេល ២ សប្តាហ៍ក្នុងខែកក្កដា។ មហោស្រពភក់ Boryeong មានភាពល្បីល្បាញទូទាំងពិភពលោក ជាមួយនឹងសកម្មភាពដ៏ពេញនិយមសម្រាប់អ្នកទេសចរ និងអ្នកស្រុក ដើម្បីទទួលយកបទពិសោធន៍នៃការងូតទឹកភក់ ជូតភក់លើគ្នា ឬរត់ម៉ារ៉ាតុងក្នុងភក់ ជាមួយនឹងការប្រកួតតន្ត្រី និងការរាំផ្សេងៗ។
ប្រភព៖ zingnews.vn