ដឹងហេីយ​ ទៅលេងភ្នំខ្នងផ្សារ​ ការលំបាក​ និងឧបសគ្គច្រេីន​ ហេតុអីនៅតែមានអ្នកចង់ទៅ? - TrueID

ដឹងហេីយ​ ទៅលេងភ្នំខ្នងផ្សារ​ ការលំបាក​ និងឧបសគ្គច្រេីន​ ហេតុអីនៅតែមានអ្នកចង់ទៅ?

May 11, 2022

កម្សាន្ត៖ បើនិយាយដល់ឈ្មោះ ភ្នំខ្នងផ្សារ ជឿជាក់ថា អ្នកណាៗក៏ចង់ទៅលេងដែរ ព្រោះទីនោះមានបរិយាកាសស្ងប់ស្ងាត់ ទេសភាពស្រស់ត្រកាល ជាមួយវាលស្មៅពណ៌បៃតងខ្ចីលាតសន្ធឹង ស្អាតនិងគួរឲ្យចាប់អារម្មណ៍ ងាកទៅណាក៏ឃើញស្អាតមិនទាស់ភ្នែកនោះឡើយ។ 

ទន្ទឹមនឹងនេះផងដែរ ត្បិតតែថានៅលើកំពូលភ្នំខ្នងផ្សារនេះមានកន្លែងស្អាតៗដែលគ្រប់គ្នាប្រាថ្នាចង់ទៅច្រើនពិតមែន ប៉ុន្តែបើងាកមកការធ្វើដំណើរឡើងភ្នំនេះវិញ យើងឃើញថាវាក៏មិនមែនជារឿងងាយស្រួលនោះដែរ។ ព្រោះគ្រប់ភ្ញៀវទេសចរណ៍ទាំងអស់ ទម្រាំតែយើងអាចឡើងដល់កំពូលភ្នំ ពួកគេត្រូវជួបការលំបាក និងឧបសគ្គជាច្រើននៅតាមផ្លូវ។

ចុះបើដឹងថា ការធ្វើដំណើរឡើងទៅកាន់កំពូលភ្នំពិបាក ហេតុអីម្នាក់ៗនៅពេលដែលឃើញគេបង្ហោះនៅលើបណ្ដាញសង្គម នៅតែមានចិត្តចង់ទៅលេងទៀត?

១.ជាតំបន់ដែលមានទេសភាពបែបថ្មីមើលមិនចេះណាយ

យុវវ័យយើងមួយចំនួន បច្ចុប្បន្ន តែងតែចូលចិត្តរកអ្វីដែលថ្មីៗ ប្លែកភ្នែក ទាន់តាមសម័យកាល ដើម្បីឲ្យខ្លួនឯងមើលទៅឡូយបានមុនគេ។ ដូច្នេះហើយ តំបន់ភ្នំខ្នងផ្សារនេះអាចជាកន្លែងមួយដែលពួកគេគិតថា គួរតែទៅផ្ដិតយករូបភាពស្អាតត្រជាក់ភ្នែកមកបង្អួតគេឯង។

រូបភាពពី៖ Keo Raksmey

តំបន់ភ្នំខ្នងផ្សារ
តំបន់ភ្នំខ្នងផ្សារ

២.ជាកន្លែងល្អសម្រាប់អ្នក ចង់ស្គាល់រសជាតិនៃដំណើរផ្សងព្រេង

សម្រាប់អ្នកដែលចង់ធ្វើការផ្សងព្រេង គឺច្បាស់ជានឹកឃើញដល់ភ្នំនេះ ដោយសារថា យើងដឹងស្រាប់ហើយ ទម្រាំតែឡើងដល់កំពូលភ្នំ គឺត្រូវឆ្លងកាត់ ការលំបាកជាច្រើនដំណាក់កាល មិនថាតែការជិះគោយន្តកាត់ព្រៃដុះទ្រប់ទ្រេល និងត្រូវចំណាយពេលដើរឡើងលើភ្នំដោយថ្មើជើងជាច្រើនម៉ោង។ តែយ៉ាងណា នោះមិនមែនជារឿងលំបាកអ្វីណាស់ណាទេ សម្រាប់ការភ្លក្សរសជាតិថ្មីមួយនេះ។ 

រូបភាពពី៖ Keo Raksmey

តំបន់ភ្នំខ្នងផ្សារ
តំបន់ភ្នំខ្នងផ្សារ

៣.ទេសភាពស្អាតមិនចាញ់ស្រុកគេ

ចំណុចនេះ ក៏ជាកត្តាចម្បងបង្អស់ដែលធ្វើឲ្យគ្រប់គ្នាចង់ទៅលេងភ្នំខ្នងផ្សារនេះ។ បើមិនមានទេសភាពស្អាត ក៏អ្នកទេសចរណ៍ និងអ្នកចូលចិត្តដើរព្រៃ មិនមកហែលឆ្លងការលំបាកជាច្រើនកន្លែង ដើម្បីទៅទីនោះដែរ។ នៅលើកំពូលភ្នំនេះ មានបរិយាកាសល្អបរិសុទ្ធខ្លាំង និងអាចមើលឃើញពពលហោះកាត់ក្បែរៗខ្លួន ពិសេសជួរភ្នំដែលនៅក្បែរៗនោះដែរ ដូចជាខ្នងសំពៅ និងខ្នងក្រពើ ក៏មានវាលស្មៅបៃតងខ្ចី ដុះលាតសន្ធឹង មើលដាច់កន្ទុយភ្នែក ជាមួយដើមឈើរាប់រយប្រភេទ ដុះប្រទាក់ព័ទ្ធជុំវិញ។ 

រូបភាពពី៖ Trip zone-តំបន់ដើរលេង

តំបន់ភ្នំខ្នងផ្សារ
តំបន់ភ្នំខ្នងផ្សារ

៤.ភាពរួសរាយរាក់ទាក់របស់ប្រជាជនក្នុងសហគមន៍

ប្រជាជនដែលពួកគាត់រស់នៅក្នុងតំបន់សហគមន៍ក្នុងស្រុកឪរ៉ាល់ ខេត្តកំពង់ស្ពឺនេះ គឺមានភាពរួសរាយរាក់ទាក់ណាស់ ពិសេសគឺពួកគាត់ចេះស្វះស្វែង ព្យាយាមរកមធ្យោបាយធ្វើដំណើរផ្សេងៗ ឲ្យភ្ញៀវទេសចរណ៍បានទៅដល់តំបន់ជើងភ្នំ និងជាពិសេស ពួកគាត់អាច ជួយសម្រួលការយួរអីវ៉ាន់មួយកម្រិត និងជួយបម្រើបាយម្ហូបដល់យើង បានយ៉ាងគួរឲ្យសរសើរ ដោយគ្រាន់តែចំណាយប្រាក់បន្តិចបន្តួចជួលពួកគាត់ប៉ុណ្ណោះ ហើយយើងក៏អាចជួយលើកស្ទួយដល់ជីវភាពគាត់មួយកម្រិតផងដែរ។

រូបភាពពី៖ Phin Sodalis ភិន សុដាលីស - KATY

ប្រជាជនក្នុងសហគមន៍
ប្រជាជនក្នុងសហគមន៍

៥.ទទួលបានបទពិសោធន៍ថ្មី ស្គាល់មនុស្សថ្មីៗ

ជាការពិតណាស់ នៅពេលដែលបានទៅលេងលើភ្នំខ្នងផ្សារនេះ នៅតាមផ្លូវនៃការធ្វើដំណើរ យើងច្បាស់ជាអាក់ខានពុំបានទេ រាល់ការប្រាស្រ័យទាក់ទងគ្នា ពិសេសនៅពេលជួបគ្រាលំបាកណាមួយដោយមិនបានត្រៀម។ យ៉ាងណា នៅពេលដែលយើងចាប់ផ្ដើម ធ្វើការឡើងទៅលើកំពូលភ្នំ ធ្វើឲ្យយើងអាច ស្គាល់មនុស្សថ្មីៗជាច្រើន ដោយមិនដែលដឹងទេថា គេមកពីណា គេជាអ្នកណា តែទីបំផុត នៅពេលបានរួមដំណើរជាមួយគ្នា ទើបយើងដឹងពីសុខទុក្ខគ្នាទៅវិញទៅមក មិនរើសអើងឡើយ។ 

រូបភាពពី៖ Phin Sodalis ភិន សុដាលីស - KATY

រូបតំណាង
រូបតំណាង

៦.ជោរតាមគ្នា

រឿងនេះក៏ជាចំណែកមួយដែរ ព្រោះថា ដោយសារតែនៅទីនោះ ភាពទាក់ទាក់ជាមួយធម្មជាតិច្រើន ដូច្នេះនៅពេលដែល មានអ្នកមកលេងគឺតែងតែថតរូបស្អាតៗ ប្លែកភ្នែក បង្អួតដល់មិត្តភក្ដិពីម្នាក់ទៅម្នាក់ ទើបធ្វើឲ្យពួកគេទាំងនោះ ជ្រួលច្របល់ចង់ទៅលេង បើទោះបីជាដឹងហើយថា ការធ្វើដំណើរមិនស្រួលដូចទៅលេងកន្លែងផ្សេងៗទៀតក៏ដោយ។  រូបភាពពី៖ Phin Sodalis ភិន សុដាលីស - KATY

រូបតំណាង
រូបតំណាង
អាន​បន្ថែម
Loading...
Loading...
Loading...
Loading...