កូរ៉េខាងត្បូង៖ ឯកអគ្គរដ្ឋទូតតំណសហម៉ាកយីហោចំនួន ៥ដួងប្រចាំក្រុមហ៊ុន Brand ល្បីលំដាប់ពិភពលោក DiorKorea បានបង្ហាញរូបរាងដ៏គួរឲ្យភ្ញាក់ផ្អើលរបស់ពួកគេក្នុងកម្មវិធីបង្ហាញម៉ូដសម្លៀកបំពាក់ដែលត្រៀមខ្លួនជាស្រេចសម្រាប់ព្រឹត្តិការណ៍«Dior Fall 2022» នៅទីក្រុងសេអ៊ូល។
ជាមួយការការប្រមូលសម្លៀកបំពាក់ត្រៀមរួចជាស្រេចសម្រាប់ព្រឹត្តិការណ៍«Dior Fall 2022» ត្រូវបានបង្ហាញនៅក្នុងប្រទេសកូរ៉េជាលើកដំបូងចាប់តាំងពីឆ្នាំ២០០៧ ដោយលើកនេះ Dior បានបង្ហាញពីការប្រមូលផ្តុំរបស់ខ្លួននិងភាពជាដៃគូបន្តដ៏រឹងមាំរវាងម៉ាក និងសាកលវិទ្យាល័យ Ewha Women's University រួមទាំងអ្នករៀបចំគំនិតផ្តួចផ្តើមWomen@Dior។
ទន្ទឹមនឹងនោះ ជាផ្នែកមួយនៃក្រុមភ្ញៀវកិត្តិយសJisoo សមាជិកក្រុម BLACKPINK, Sehun សមាជិក EXO, Suzy, ជើងឯកអូឡាំពិក Yuna Kim និង NamJoo Hyuk បានចូលរួមកម្មវិធីបង្ហាញម៉ូដលើកនេះព្រមទាំងក្លាយជាប្រធានបទពេញនិយមដោយមានការលើកឡើងពីមាត់មួយទៅមាត់មួយថា ពេលសម្រស់តារាស្រីប្រុសនាមជាឯកអគ្គរដ្ឋទូតDior Korea ទាំង ៥រូបនេះបង្ហាញមុខជុំគ្នាម្ដងធ្វើឲ្យភ្ញាក់ផ្អើលពេញកម្មវិធីតែម្ដង ម្នាក់ៗចាយរាងរាយមន្តស្នេហ៍គួរឲ្យគយគន់មិនចាញ់គ្នាឡើយ៕
ទស្សនារូបភាពខាងក្រោម៖
១. Jisoo សមាជិកក្រុម BLACKPINK
២. Sehun សមាជិក EXO
៣. Suzy
៤. Yuna Kim
៥. Nam Joo Hyuk
ប្រភព ៖ Allkpop