យល់ដឹង៖ យើងមិនអាចបង្ខំឲ្យនរណាម្នាក់ ធ្លាក់ក្នុងអន្លង់ស្នេហ៍ ឬត្រូវតែយកសង្សារបានទេ ហើយក៏មិនអាចត្រូវគេបញ្ចុះបញ្ចូលបានដែរ ព្រោះការនៅលីវគឺជាជម្រើសដ៏សំខាន់មួយក្នុងជីវិត ប៉ុន្តែក៏នៅមានចំនុចខ្លះដែលអ្នកគួរតែនៅលីវ ដើម្បីមើលឃើញពីភាពអស្ចារ្យរបស់ខ្លួនឯង ដែលអ្នកមិនដែលដឹងពីមុនមក។
ខាងក្រោមនេះនឹងបង្ហាញពី ចំណាត់ថ្នាក់តារានិករ ដែលរីកចម្រើនបំផុត ពេលនៅលីវ ៖
១. Capricorn ♑️
មនុស្សម្នាហៅអ្នកថា ជាមនុស្សប្រឹងប្រែងសកម្មក្នុងការងារ ប៉ុន្តែមានការជំរុញ និងមហិច្ឆតាគ្មានទីបញ្ចប់ ជាពិសេសនៅពេលអ្នកនៅលីវ។ នោះមិនមែនមានន័យថា អ្នកនឹងមិនចាត់ទុក ទំនាក់ទំនងស្នេហាច្បាស់លាស់នោះទេ។ ជាការពិតណាស់ នៅពេលដែលវាកើតឡើង អ្នកនឹងចាត់ទុកវាដោយភាពរឹងចចេស និងការលះបង់ដូចអ្នកធ្វើអ្វីៗផ្សេងទៀត ប៉ុន្តែក្នុងពេលជាមួយគ្នានេះ អ្នកមានរឿងល្អដែលត្រូវធ្វើជាងការសញ្ជឹងគិតច្រើនថា ហេតុអ្វីបានជាអ្នកមិនទាន់មានស្នេហា នៅពេលដែលវានឹងកើតឡើង និងអ្វីដែលអ្នកបានធ្វើខុសកាលពីលើកមុន។
២. Virgo ♍️
មានហេតុផលផ្សេងគ្នា សម្រាប់អ្វីៗគ្រប់យ៉ាង ហើយក្នុងករណីរបស់អ្នក Virgo ការណាត់ជួបអាចជាការហត់នឿយណាស់ជាពិសេសប្រសិនបើដៃគូរបស់អ្នក មិននៅជាមួយភាពដូចគ្នា ទៅនឹងអ្នកដែរ។ តើអ្នកត្រូវធ្វើអ្វី? ខ្ជះខ្ជាយពេលវេលា លើអ្វីមួយដែលមិនអាចកើតឡើង? ឬឱបក្រសោបភាពឯកោ ហើយធ្វើឲ្យពិភពលោក កាន់តែប្រសើរឡើង ព្រោះនៅពេលដែលស្នេហាពិតរបស់អ្នក សម្រេចចិត្តបង្ហាញខ្លួន? ចម្លើយគឺមានតែខ្លួនឯងទេ ដែលដឹងការពិតទាំងនេះ។
៣. Aquarius ♒️
មានមនុស្ស ដែលមិនដឹងច្បាស់អំពីអារម្មណ៍អ្នក ហើយតែងសួរថា តើអ្នកជា Alien ឬ? វាអាចកើតឡើងញឹកញាប់ ក្នុងករណីដែលអ្នកមិនសូវចេះបង្ហាញអារម្មណ៍ ប៉ុន្តែអ្នកកុំបារម្ភច្រើនពេកអំពីវា។ ការមកជាមួយនឹងគំនិតដ៏អស្ចារ្យ ការច្នៃប្រឌិត និងភាពឈ្លាសវៃគឺជាវិធីដ៏ល្អមួយ ដើម្បីបង្វែរចិត្តពីភាពឯកា។ លើសពីនេះ នៅពេលដែលផែនការថ្មី ចូលមកក្នុងជីវិតពិត វាអាចធ្វើឲ្យអ្នកធ្លាក់ក្នុងអន្លង់ស្នេហ៍ម្តងទៀត។ មានតែអ្នកខ្លួនឯងទេដែលដឹង ដោយមិនមានការខ្មាស់អៀន និងសួរថា “តើនេះជាទំនាក់ទំនងមែនទេ?” ។
៤. Aries ♈️
Crush របស់អ្នកមិនចូលចិត្តអ្នកទេ? ប្រហែលជាវាមិនតែងតែជាករណីសម្រាប់អ្នកទេ Aries ប៉ុន្តែវាមិនអាចប្រកែកបានថា អ្នកគឺជាតារានិករដ៏ខ្លាំងមួយ ហើយអ្នកពិតជាមិនមែនជាប្រភេទ ដែលរស់នៅក្នុងអតីតកាលច្រើនពេកនោះទេ។ ប្រាកដណាស់ នៅពេលដែលក្តីស្រលាញ់របស់អ្នក ត្រលប់មកវិញ ចំណង់ចំណូលចិត្តរបស់អ្នក នឹងលាបពណ៌ជញ្ជាំងសារជាថ្មី។ ប៉ុន្តែភាពព្រងើយកន្តើយរបស់អ្នក គឺនៅតែខ្លាំងដូចដើម។
៥. Gemini ♊️
ការសន្ទនាដ៏ឆ្លាតវៃ និងភាពស្មោះត្រង់គឺជាគុណសម្បត្តិសំខាន់របស់ Gemini ប៉ុន្តែពេលខ្លះវាអាចពិបាក នៅពេលដែលអ្នកមិននៅជាមួយមនុស្ស ដែលមានគំនិតដូចគ្នា។ ភាពស្មោះត្រង់គឺជាដាវមុខពីរ ដែលមនុស្សចូលចិត្តវានៅពេល ដែលវនិយាយអំពីអ្វីដែលពួកគេយល់ស្រប។ រហូតទាល់តែអ្នករកឃើញនរណាម្នាក់ ដែលមានទំនុកចិត្តលើខ្លួនឯងខ្លាំងគ្រប់គ្រាន់ ដើម្បីដោះស្រាយអ្នក អ្នកនឹងតែងតែរកឃើញទំនាក់ទំនង ដែលមានភាពតានតឹងបន្តិចបន្តួច រហូតដល់ចំណុចដែលភាពឯកា មានភាពល្អជាង។
៦. Pisces ♓️
អ្នកអាចជាមនុស្សរ៉ូមែនទិក Pisces ប៉ុន្តែនោះមិនមានន័យថា អ្នកបាត់បង់ពេលដែល អ្នកនៅម្នាក់ឯងនោះទេ។ ការអាណិតអាសូរការជំរុញ និងចិត្តសប្បុរស មានន័យថាអ្នកនឹងស្វែងរកច្រកចេញ សម្រាប់ថាមពលរបស់អ្នកខ្លួនឯង។ ទំនាក់ទំនងមួយអាចធ្វើឲ្យអ្នកខូចចិត្ត ហើយអ្នកប្រហែលជាចង់បានពេលដែលអ្នកជួបស្នេហា ដ៏អស្ចារ្យបន្ទាប់របស់អ្នក ប៉ុន្តែអ្នកក៏អាចអង្គុយយ៉ាងស្រួលជាមួយនឹងជម្រៅស្នេហាផ្ទាល់ខ្លួនរបស់អ្នកផងដែរ។
៧. Sagittarius ♐️
អ្នកមានជីវិតចង់បាននូវភាពសប្បាយរីករាយ Sagittarius ប៉ុន្តែនោះមិនមានន័យថា អ្នកនឹងចាកចេញភ្លាមៗទេនៅពេល ដែលពន្លឺភ្លឺនឹងចេញពីអ្នកទេ។ អ្នកគឺជាមនុស្សសុទិដ្ឋិនិយម ជាសហគ្រិន ពោរពេញដោយការចង់ដឹងចង់ឃើញ និងការចង់ពិសោធន៍។ទំនាក់ទំនងមិនដំណើរការ? វាមិនមែនជារឿងធំដុំទេ។ រឿងតែមួយគត់ដែលរារាំងអ្នក ពីភាពរីកចម្រើនពិតប្រាកដនៅពេលនៅលីវ? អ្នកពិតជាមិនអាចទ្រាំ នៅលីវយូរបានឡើយ។
៨. Libra ♎️
ក្នុងចំណោមតារានិករទាំងអស់ អ្នកពិតជាចង់ក្លាយជាមនុស្សដែល "យុត្តិធម៌" បំផុត ដែលមានន័យថា អ្នកទំនងជាចង់ចងខ្លួនអ្នកឲ្យស្ថិតក្នុងបច្ចុប្បន្ន ច្រើនជាងអ្វីដែលកើតឡើងកាលពីមុន និងអនាគតដែលវា នឹងទៅជាយ៉ាងណា។ រស់នៅក្នុងពេលឥលូវនេះ? ផ្តោតលើខ្លួនឯង? នៅពេលដែលត្រូវគិតច្រើន វាពិតជាពិបាកមមែនទេ? នៅសល់អ្វីជាច្រើនទៀត ដែលអ្នក ត្រូវស្វែងយល់អំពីខ្លួនឯង។
៩. Scorpio ♏️
អ្នកមានចំណង់ក្នុងទំនាក់ទំនងរបស់អ្នក ដូច្នេះហេតុអ្វីបានជាការបញ្ចប់ គួរមានភាពស្និទ្ធស្នាល ឬ ភាពល្អ? ក្នុងពេលជាមួយគ្នានេះ វាពិបាកសម្រាប់អ្នក ក្នុងការនៅម្នាក់ឯងផងដែរ។ ហើយទោះបីជាអ្នកបានដុតស្ពានរបស់អ្នកទាំងអស់ក៏ដោយ នោះមិនមានន័យថាអ្នក មិនហែលតាមអន្លង់ម្តងហើយម្តងទៀត ដើម្បីរីករាយនឹងភ្លើងស្នេហានោះទេ។
១០. Leo ♌️
អ្នកប្រហែលជាស្មោះត្រង់ Leo ប៉ុន្តែវាមិនធ្វើឲ្យអ្នកមានភាពឯកកោទេ។ ក្នុងនាមជាមនុស្សដែលសប្បុរសមួយ អ្នកជៀសមិនរួចពីការផ្តល់ឲ្យច្រើនពេកនៅក្នុងទំនាក់ទំនង; អ្នកមានទំនោរនឹងការសន្យាលឿនពេក ឬធ្វើការសន្យាហួសហេតុ។ ស្នេហាថ្មីគឺអស្ចារ្យណាស់ប៉ុន្តែនៅពេលដែលការប្រញាប់ប្រញាល់ចាប់ផ្តើម អ្នកប្រហែលជាដឹងថា អ្នកជាមនុស្សដែលពាក់ពន្ធ័នឹងអ្វីមួយ ច្រើនជាងដៃគូរបស់អ្នកទៅទៀត ហើយនៅពេលដែលពួកគេ កាន់តែមិនអាចប្រកែកបាននោះ អ្នកទំនងជានឹងគិតគូរពីខ្លួនឯងច្រើនជាង។ ប្រាកដណាស់អ្នកនឹងដកខ្លួនចេញពីវាជាយថាហេតុ ប៉ុន្តែអ្នកនឹងធ្វើឲ្យការដោះស្រាយ កាន់តែពិបាកសម្រាប់ខ្លួនឯង ដោយជៀសមិនរួច។
១១. Taurus ♉️
Taurus ប្រហែលជាមានមូលដ្ឋានត្រឹមត្រូវ និងមានភាពរឹងរូស ប៉ុន្តែសូមប្រឈមមុខនឹងវា គុណសម្បត្តិដ៏អាក្រក់បំផុតមួយរបស់អ្នកគឺការច្រណែន និងប្រកាន់ខ្ជាប់នូវកំហឹង។ មិត្ត Scorpio របស់អ្នកនឹងរីករាយ ក្នុងការកាត់ទំនាក់ទំនង និងការស្អប់ឲ្យចម្ងាយ ប៉ុន្តែអ្នកត្រូវមានភាពស្និទ្ធស្នាលផ្ទាល់ខ្លួន ដើម្បីទំនាក់ទំនងជាមួយអ្នកដ៏ទៃថា តើពួកគេធ្វើបាបអ្នកប៉ុណ្ណា។
១២. Cancer ♋️
អ្នកខ្វល់ពីមនុស្សគ្រប់គ្នាច្រើន Cancer ។ ពេលខ្លះអ្នកខ្វល់ពីអ្នកដ៏ទៃច្រើនជាង អ្នកខ្វល់ពីខ្លួនឯងទៅទៀត។ Virgos ប្រហែលជាចង់ជួយសង្គ្រោះ ពិភពលោកទាំងមូល ប៉ុន្តែអ្នកផ្តោតលើមនុស្សដែលនៅជិតអ្នកពេក ដូច្នេះហើយនៅពេលដែលអ្វីៗមិនទៅតាមផែនការ វានឹងលឿនក្នុងការបញ្ចប់។ ក្នុងចំណោមតារានិករទាំងអស់ អ្នកពិបាកទទួលយកថា រឿងខ្លះមិនមែនអំពីអ្វីដែលអ្នកបានធ្វើ ឬមិនបានធ្វើទេ។
ប្រភព: thoughtcatalog