មកស្គាល់តារានិករដែលជា គូស្នេហ៍បិសាចនិងទេវតា - TrueID

មកស្គាល់តារានិករដែលជា គូស្នេហ៍បិសាចនិងទេវតា

September 8, 2022

យល់ដឹង៖ ថ្ងៃនេះយើងនឹងបង្ហាញអ្នក ពីគូស្នេហ៍នៃតារានិករ ដែលជាដៃគូ ប្រៀបដូចជាទេវតាប្រទាន និងដៃគូដែលមានបុគ្គលិកលក្ខណៈផ្ទុយគ្នាស្រឡះ ដែលប្រៀបដូចជាដៃគូបិសាច។

  • គូស្នេហ៍បិសាច

+ Aries + Cancer ៖ ធាតុភ្លើង និងធាតុទឹក? ប្រាកដណាស់មិនត្រូវគ្នាទេ។ ពួកគេមានទំនោរទៅរកអារម្មណ៍ផ្ទុយគ្នាស្រឡះ៖ 

ខណៈពេលដែល Aries ងាយនឹងមានប្រតិកម្មហើយឈ្លើយ ចំនែក Cancer មានទំនាក់ទំនងយ៉ាងខ្លាំងជាមួយនឹងអារម្មណ៍របស់ពួកគេ ហើយនឹងមានភាពរំជើបរំជួលខ្លាំងពេក។ ទោះបីជាពួកគេអាចទទួលយកភាពខុសគ្នារបស់ពួកគេបានក៏ដោយ វាពិតជាពិបាកសម្រាប់ពួកគេ ក្នុងការស្វែងយល់ពីទំនាក់ទំនង និងមិនចុះសម្រុងគ្នា។

+ Sagittarius + Pisces ៖ តារានិករធាតុភ្លើងដែលតែងតែលោតពីវត្ថុមួយទៅវត្ថុមួយ ចំណែកតារានិករធាតុទឹក មានទំនោរបញ្ចេញអារម្មណ៍ តែចំពោះខ្លួនឯង។ ពួកគេអាចនឹងមានភាពមិនច្បាស់លាស់ និងភាពមិនប្រាកដប្រជាជាច្រើន។ ទាំង Sagittarius និង Pisces ចង់បានទំនាក់ទំនងល្អ ប៉ុន្តែពួកគេទាំងពីរក៏ចង់បានឯករាជ្យផងដែរ។ ដើម្បីឲ្យគូនេះដំណើរការបាន ពួកគេត្រូវអង្គុយមើលថាអ្នកណាចង់បានអ្វី។

រូបតំនាង
រូបតំនាង
  • គូស្នេហ៍ទេវតា

+ Taurus + Virgo ៖ Taurus គឺជាមនុស្សដែលមានលក្ខណៈបែបគ្រួសារ។ ធាតុពិតរបស់ Taurus គឺតែងតែស្វែងរកនរណាម្នាក់ ដែលប្រកាន់ខ្ជាប់នូវតម្លៃដូចគ្នានឹងពួកគេ។ ពួកគេមានភាពរ៉ូមែនទិកណាស់ ហើយក៏ត្រូវគ្នាល្អជាមួយ Virgo ដែលពួកគេចូលចិត្តរស់នៅ ក្នុងជីវិតបែបគ្រួសារ។ ចំណងរវាង Virgo និង Taurus គឺខ្លាំងហើយពួកគេបង្កើតបាន ជាប្តីប្រពន្ធដែលមានអំណាចបំផុត។

+ Libra + Gemini ៖ Libra គឺជាមនុស្សដែលមានសន្តិភាពណាស់ ពួកគេអាចដោះស្រាយជម្លោះបានយ៉ាងងាយស្រួល។ ពួកគេមិននៅជាមួយ មនុស្សដែលខ្វះបញ្ញាឡើយ។ ភាពចង់ដឹងចង់ឃើញរបស់ពួកគេធ្វើឲ្យ Libra ចូលចិត្តជួបមនុស្ស និងរៀនអំពីមនុស្សណាស់។ Gemini គឺជាដៃគូល្អបំផុតសម្រាប់ពួកគេ។ ពួកគេទាំងពីរ គឺជាមនុស្សដែលមានភាពវាងវៃខ្លាំង ហើយត្រូវបានទាក់ទាញគ្នាទៅវិញទៅ មកដោយសារតែជំនាញទំនាក់ទំនង និងបញ្ញា។ ស្ថេរភាពរបស់ Libra ក៏ជួយឱ្យ Gemini មានភាពនឹងនរផងដែរ។

អត្ថបទដោយ ៖ Yukvey

អាន​បន្ថែម
Loading...
Loading...
Loading...
Loading...