យល់ដឹង៖ Libra ជាមនុស្សត្រូវការតែសុខ ហើយមិនចង់ឈ្លោះទាស់ទែងនរណាឡើយ។ ពួកគេមិនសូវចេះខឹងនោះទេ តែពូកែប្រច័ណ្ឌ ហើយងក់ងរច្រើន។ ពេលខឹងគេតែងសួរយោបល់ពីមិត្តភក្តិ ថាត្រូវធ្វើយ៉ាងម៉េចដើម្បីឲ្យបាត់ខឹង និងគ្រប់គ្រងកំហឹងបាន។ តែបើបានឈ្លោះខ្លាំងហើយ ក៏តមាត់មិនណយដែរ។
Libra ជាមនុស្សដែលសន្តិភាព ដូច្នេះហើយមិនចង់បង្ហាញកំហឹងឲ្យអ្នកណាបានឃើញឡើយ ហើយម៉្យាងទៀតតារានិករនេះមិនសូវចេះចងគំនុំប៉ុន្មានទេ តែសូមកុំធ្វើអ្វីដោយមិនបានប្រាប់មុន ឬធ្វើអ្វីមួយឈ្លានពានពួកគេ ដោយមិនបានប្រាប់ ព្រោះបើថាពួកគេខឹងខ្លាំង គឺពួកគេនឹងដើរចេញ ដោយមិនចាំបាច់និយាយច្រើន។ ម៉្យាងវិញទៀតកំហឹងដែលធ្វើឲ្យពួកគេអត់ទ្រាំងមិនបាន នឹងធ្វើឲ្យពួកគេងាយនឹងជេរប្រមាថអ្នកដោយមិនដឹងខ្លួន ប៉ុន្តែពួកគេក៏ឆាប់ចិត្តទន់វិញ នៅពេលក្រោយដែរ។
តាមពិតពួកគេគ្រាន់តែលុបបំបាត់ និងផ្លាស់ប្តូរពីអ្វីដែលធ្វើឱ្យពួកគេខឹង តាំងពីដំបូង ប៉ុន្តែនេះ វាអាចបណ្តាលឱ្យបាត់បង់នូវអារម្មណ៍ល្អរវាងគ្នានឹងគ្នាបាត់ទៅហើយ។
ពួកគេអាចលាក់បានយ៉ាងងាយស្រួល នូវអ្វីដែលពួកគេកំពុងមានអារម្មណ៍ ឬគិត។ អ្នកប្រហែលជាមិនដែលដឹងថាគេអន់ចិត្តទេ រហូតទាល់តែវាចូលទៅក្នុងចិត្តរបស់គេ ហើយបន្ទាប់មកពួកគេក៏នឹងផ្ទុះកំហឹង។ ដូច្នេះមនុស្សដែលនៅជុំវិញខ្លួនពួកគេ គឺពិតជាត្រូវយកចិត្តទុកដាក់យ៉ាងខ្លាំង ចំពោះពួកគេ និងអ្វីដែលពួកគេចង់បាន៕
អត្ថបទដោយ ៖ Yukvey