កម្សាន្ត ៖ ប្រធានបទចុងក្រោយ នៅប៉ុន្មានខែចុងក្រោយនេះ សម្រាប់ ARMYs គឺ BTS និងការសាក់មិត្តភាព ដែលចាប់តាំងពីវាត្រូវបានគេបង្ហាញថា សមាជិកទាំងអស់មានស្នាមសាក់មិត្តភាព 7 ។
ជាពិសេស សមាជិកបានបញ្ចេញស្នាមសាក់ផ្ទាល់ខ្លួន របស់ពួកគេបន្តិចម្តងៗ ហើយសមាជិកដំបូងម្នាក់ ដែលនិយាយអំពីស្នាមសាក់នោះគឺ V នៅក្នុងការបង្ហោះ Weverse ទៅកាន់ ARMY។ តែទោះបីជាមានសារយ៉ាងណាក៏ដោយ V ជាសមាជិកម្នាក់ ក្នុងចំណោមសមាជិក ២នាក់ ដែលមិនបានបង្ហាញស្នាមសាក់របស់លោក ឲ្យបានត្រឹមត្រូវ។
យ៉ាងណាមិញ នៅថ្ងៃទី ១៦ ខែធ្នូ កន្លងទៅ V បានធ្វើឲ្យអ្នកគាំទ្រភ្ញាក់ផ្អើល នៅពេលដែលលោកបានចែករំលែករូបភាពមួយចំនួន ពីការធ្វើដំណើររបស់លោក ទៅម៉ិកស៊ិកថ្មីៗនេះ ដោយបង្ហាញថាវាគឺនៅលើជើង ផ្នែកខាងលើជង្គង់ខាងឆ្វេងរបស់លោក ដែលការបង្ហាញនេះ ធ្វើឲ្យ នៅសល់តែ Suga ប៉ុណ្ណោះ ដែលមិនទាន់បង្ហាញស្នាមសាក់របស់ខ្លួន៕
ប្រភព : Koreaboo