កូរ៉េខាងត្បូង ៖ នៅក្នុងបទសម្ភាសន៍ជាមួយទស្សនាវដ្ដី GQ តារាប្រុសមុខសង្ហា Jin បានលើកឡើងពីប្រធានបទនានា ទាក់ទងអាជីពជាតារាចម្រៀង រួមជាមួយបទពិសោធន៍ការតែនិពន្ធ ការងារផ្សេងៗទៀតទាក់ទងនឹងតន្រ្តីរបស់ BTS។
ជាក់ស្ដែង នៅក្នុងបទសម្ភាសន៍ខាងលើតារាប្រុសរូបនេះ បានបង្ហាញថា ទម្រាំបានមកដល់ចំណុចនេះខ្លួន លោកផ្ទាល់ក៏ធ្លាប់ស្ទាក់ស្ទើរក្នុងការធ្វើចម្រៀងដែរ។
ទោះបីជា Jin ស្ទាក់ស្ទើរក្នុងការចូលរួមក្នុងការសរសេរបទចម្រៀងជាក៏ដោយ តែនៅទីបំផុតលោកក៏បានសាងស្នាដៃនិពន្ធផ្នែកខ្លះនៃ "Outro: Circle Room Cypher" "Outro: Love Is Not Over" និង "Boyz with Fun" ផងដែរ ជាមួយគ្នានេះ ចំណុចរបត់បានផ្លាស់ប្ដូរលោកក្នុងនាមជាតន្ត្រីករកើតឡើងនៅពេលដែលលោកបានសរសេរបទចម្រៀងទោលរបស់ក្នុងអាល់ប៊ុម Wings ដែលមានចំណងជើងថា "Awake"។
លើសពីនេះ Jin ក៏បាននិយាយថាលោកត្រូវបានបំផុសគំនិតឲ្យសរសេរបទទោលកន្លងមក ព្រោះតែមើលគំរូសមាជិកផ្សេងទៀត ក្នុងការបង្កើតតន្ត្រីផ្ទាល់ខ្លួនរបស់ពួកគេ។
ចុងក្រោយបំណងប្រាថ្នារបស់ Jin ក្នុងការសាកល្បងអ្វីដែលថ្មីដោយការនិពន្ធបទទោលផ្ទាល់ខ្លួនរបស់លោកក៏ចេញមកដោយទទួលបានជោគជ័យ ហើយបទ "Awake" គឺជាបទចម្រៀងមនោសញ្ចេតនាដ៏ពីរោះទាក់ទាញ បន្ទាប់ពីនោះចម្រៀងទោលដែលឈ្មោះលោករួមនិពន្ធក៏ចេញឲ្យហ្វេនៗស្ដាប់ជាហូរហែរួមមានបទ “Tonight,” “Moon,” “Stay,” “Abyss,” និងបទ “Super Tuna”៕
ប្រភព ៖ Koreaboo