កម្សាន្ត ៖ ដូចដែលគ្រប់គ្នាបានជ្រាបរួចមកហើយថា Dahyun សមាជិកក្រុម TWICE បានធ្វើដំណើរទៅកាន់អាកាសយានដ្ឋាន ដើម្បីហោះហើរទៅកាន់ទីក្រុង New York ក្រោយពេលដែលនាង ត្រូវមកចូលរួមក្នុងកម្មវិធី New York Fashion Week។
ជាក់ស្តែង អ្វីដែលគ្រប់គ្នាទន្ទឹងរង់ចាំក៏បានមកដល់នៅពេលដែលតារាស្រីរូបនេះ បានបង្ហាញខ្លួននៅក្នុងទីក្រុងញូវយ៉កហើយបានចូលរួមកម្មវិធីរបស់ Michael Kors ដែលធ្វើឲ្យអ្នកគាំទ្រជាច្រើននិយាយលែងចេញព្រោះតែសម្រស់ដ៏ ស្រស់បំព្រង ឈ្នះអស់តារាផ្សេងៗទៀត។
ជាមួយគ្នានេះ Dahyun បានតុបតែងខ្លួនដោយមាន សក់ត្រង់រលោង ស្លៀករ៉ូបពណ៌ខ្មៅស្រោបដោយត្បូងចាំងៗ ដែលបញ្ចេញពន្លឺយ៉ាងស្រស់ស្អាត រួមជាមួយនឹងគ្រឿងអលង្ការ អមទៅដោយការពាក់ក្រចកពណ៌ខ្មៅ និងស្បែកជើងកែងជើង Michael Kors ទៀត គឺកាន់តែស្អាតខ្វង់តែម្តង៕
សូមទស្សនារូបភាពខាងក្រោម ៖
ប្រភព : Twitter