ត្រឡប់មកជុំគ្នាលើកនេះ GOT7 បំបែកកំណត់ត្រាប្រវត្តិសាស្ត្រច្រើនសន្ធឹកសន្ធាប់! - TrueID

ត្រឡប់មកជុំគ្នាលើកនេះ GOT7 បំបែកកំណត់ត្រាប្រវត្តិសាស្ត្រច្រើនសន្ធឹកសន្ធាប់!

May 26, 2022

កូរ៉េខាងត្បូង ៖ នៅថ្ងៃទី២៣ ខែឧសភាឆ្នាំ ២០២២ វេលាម៉ោង ៧យប់ ម៉ោងនៅប្រទេសកូរ៉េខាងត្បូង ក្រុម GOT7 បានធ្វើការត្រឡប់មកវិញ ជាមួយនឹង EP ថ្មីដែលមានចំណងជើងថា«GOT7»ជាមួយនឹងចម្រៀង MV គោល បទ"NANANA"។

GOT7 
GOT7 

ភ្លាមៗបន្ទាប់ពីអាល់ប៊ុមខ្នាតតូចនេះបានចេញមក"GOT7"បានឡើងដល់លេខ១ នៅលើតារាង iTunes Album ជាង ៨៣ប្រទេសផ្សេងៗគ្នា និងនៅ​សហរដ្ឋ​អាមេរិក បាន​ឡើង​ដល់​កំពូល​លេខ​២។ ដោយគិតត្រឹមម៉ោង ៦ល្ងាច នៅថ្ងៃទី២៤ អាល់ប៊ុមខ្នាតតូចបានឈានដល់ចំណាត់ថ្នាក់លេខ១ ទាំងនៅលើតារាងអាល់ប៊ុមiTunes ទូទាំងពិភពលោក និងតារាងអាល់ប៊ុម iTunes អឺរ៉ុប។

GOT7 
GOT7 

​នៅព្រឹក​ថ្ងៃ​ទី ២៥ ខែ​ឧសភា ក្រុមGOT7បាន​ជាប់​ចំណាត់​ថ្នាក់​លេខ១ នៅ​លើ iTunes ក្នុង​ប្រទេស​សរុប៩៥ ប្រទេស និងបានក្លាយជាក្រុម Kpop Group ទីលំដាប់ទី២  និងជា Kpop Artist លំដាប់ទី២ នៅក្នុងប្រវត្តិសាស្រ្តតន្ដ្រីដើម្បីឈរនៅលើកំពូលតារាង iTunes Album ជាង ៩០ប្រទេស បន្ទាប់ពី​ក្រុម BTS

GOT7
GOT7

ក្រៅពី EP "GOT7" ដែលកាន់កាប់តំណែងកំពូលនៅលើតារាងiTunes Album ជុំវិញពិភពលោក បទចម្រៀងចំណងជើង "NANANA"ក៏កំពុងដណ្តើមបានចំណាត់ថ្នាក់លេខ១ នៅលើតារាង iTunes Song នៅក្នុងប្រទេសផ្សេងៗគ្នាផងដែរ។

GOT7
GOT7

លើសពីនេះបទ "NANANA" រួមទាំងបទចម្រៀង B-side មាន៖ បទ "Don'tLeave Me Alone",បទ "TRUTH",បទ"Drive Me to the Moon",បទ "TWO" និងបទ "Don't Care About Me" ក៏កំពុងឡើងកូដខ្លាំងនៅលើតារាងតន្រ្តីទាំងក្នុង និងក្រៅប្រទេស៕

សូមអបអរសាទរ GOT7 ចំពោះការត្រឡប់មកវិញប្រកបដោយភាពជោគជ័យនេះ!

ប្រភព ៖​ Kpopstarz

អាន​បន្ថែម
Loading...
Loading...
Loading...
Loading...