មើលតែថ្ងៃកំណើត អាចដឹងថាអ្នកចូលចិត្តដើរលេងកន្លែងបែបណា! - TrueID

មើលតែថ្ងៃកំណើត អាចដឹងថាអ្នកចូលចិត្តដើរលេងកន្លែងបែបណា!

September 5, 2022

កម្សាន្ត៖ ការទាក់ទាញរបស់កន្លែងកម្សាន្ត ឬតំបន់ទេសចរណ៍ផ្សេងៗ អាចជាជំនួយ ជួយបញ្ចូលថាមពលឲ្យយើងមានអារម្មណ៍ធូរស្រាលទៅតាមចំណង់ចំណូលចិត្តរបស់មនុស្សម្នាក់ៗ។ 

ពិតណាស់ ព្រោះតែនឿយហត់​ពី​ភាព​តានតឹង មនុស្សមួយចំនួនតែងតែពិបាកក្នុងការគិតជ្រើស​រើស​ទៅ​កម្សាន្ត​កន្លែងណាមួយ ដើម្បីឲ្យត្រូវចិត្ត តាមចរិត​តាម​ថ្ងៃ​កំណើត​របស់​ខ្លួន។ 

រូបតំណាង
រូបតំណាង

ដូច្នេះ ខាងក្រោមនេះ ជាថ្ងៃកំណើតទាំង ៧ ដែលអាចធ្វើឲ្យអ្នកស្គាល់ខ្លួនឯង និងអាចដឹងថា កន្លែងបែបណាដែលអ្នកចូលចិត្តទៅលេង?

១.អ្នកកើតនៅថ្ងៃអាទិត្យ

កន្លែងទាក់ទាញសម្រាប់អ្នកថ្ងៃនេះ គួរតែជាកន្លែងដែលមានសមុទ្រ កោះ កន្លែងដែលមានបឹងធំៗ សួនទឹក អាងចិញ្ចឹមត្រី ផ្សារបណ្តែតទឹក ផ្សារនានា កន្លែងទេសចរណ៍នៅតំបន់យោធា ដំណើរ​កម្សាន្តបែបផ្សងព្រេង កន្លែង​ដែល​មាន​ការ​សម្ដែងនាពេលរាត្រី រោងកុន ជាដើម។

២.អ្នកកើតនៅថ្ងៃច័ន្ទ

មនុស្សកើតក្នុងថ្ងៃនេះ ចូលចិត្ត ទីតាំងបុរាណវិទ្យា ទីក្រុងបុរាណ សារមន្ទីរ ភ្នំ ឧទ្យានជាតិ ព្រៃឈើ តំបន់កសិកម្ម ទំនប់ទឹក សមុទ្រ កោះ បឹង អាងចិញ្ចឹមត្រី ទឹកជ្រោះ ការតុបតែងដ៏ស្រស់ស្អាត សួនច្បារ វាលផ្កា រោងកុន វិចិត្រសាលសិល្បៈ ពិព័រណ៍សិល្បៈ ការប្រគុំតន្ត្រី ឬក៏ការសម្តែងតន្ត្រី ជាដើម។

៣.អ្នកកើតនៅថ្ងៃអង្គារ

ពួកគេចូលចិត្ត កន្លែងដែលមាន​​ប្រាសាទ​ ឬជា​កន្លែង​សម្គាល់​សាសនា (សាសនាណាមួយ)។ កន្លែងសមាធិ ស្ថាប័នអប់រំផ្សេងៗ មជ្ឈមណ្ឌលសិក្សាផ្សេងៗ ទីក្រុងបុរាណ តំបន់ប្រវត្តិសាស្ត្រ សារមន្ទីរ ភ្នំ ឧទ្យានព្រៃឈើ តំបន់កសិកម្ម ទីស្នាក់ការរដ្ឋាភិបាល ព្រះបរមរាជវាំង កន្លែងដែលមានភាពអស្ចារ្យ ទេសភាពវាលស្រែ សួនផ្កា សួនរុក្ខសាស្ត្រ ជាដើម។ 

៤.អ្នកកើតនៅថ្ងៃពុធ

ភាគច្រើនពួកគេចូលចិត្ត កន្លែងគំរូ កន្លែងកែច្នៃផ្សេងៗ រោងកុន ទេសភាពពេលយប់ ប្រាសាទ វត្តអារាម កន្លែងសម្គាល់សាសនា ស្ថាប័នអប់រំ មជ្ឈមណ្ឌលសិក្សា ការជិះទូក ក្បូន ទេសភាពមាត់ទន្លេ ជាដើម។

  • អ្នកកើតនៅយប់ថ្ងៃពុធ (ពីម៉ោង ១៨ : ០១ នាទីល្ងាច ដល់ម៉ោង ០៥ : ៥៩ នាទីព្រឹក)

ពួកគេចូលចិត្ត តំបន់ទេសចរណ៍មាន ទន្លេ កំពង់ផែ ការជិះទូក ផ្សារ ទីប្រជុំជន ព្រះបរមរាជវាំង ទីស្នាក់ការរដ្ឋាភិបាល កន្លែងដែលមានភាពអស្ចារ្យ កន្លែងដែលមានពន្លឺ និងកំដៅ ទីក្រុងបុរាណ តំបន់ប្រវត្តិសាស្ត្រ សារមន្ទីរ ភ្នំ ឬឧទ្យានព្រៃឈើផងដែរ។

៥.អ្នកកើតនៅថ្ងៃព្រហស្បតិ៍

មនុស្សកើតក្នុងថ្ងៃនេះ ចូលចិត្តកន្លែងទេសចរណ៍មាន វិមាន ការិយាល័យរដ្ឋាភិបាល កន្លែងដែលមានភាពអស្ចារ្យ កន្លែងដែលមានពន្លឺភ្លឺច្បាស់ អាកាសធាតុក្តៅ ទឹកជ្រោះ ការតុបតែងដ៏ស្រស់ស្អាត សួនច្បារ ឬវាលផ្កា រោងមហោស្រព វិចិត្រសាលសិល្បៈ ការសម្ដែងសិល្បៈ ការប្រគុំតន្ត្រី ការសម្ដែងតន្ត្រី សមុទ្រ កោះ ក៏ពួកគេចូលចិត្តដែរ។

៦.អ្នកកើតនៅថ្ងៃសុក្រ

ពួកគេចូលចិត្ត តំបន់ទេសចរណ៍ ដូចជាតំបន់យោធា ការធ្វើដំណើរកម្សាន្តបែបផ្សងព្រេង កីឡដ្ឋាន មាត់ទន្លេ កំពង់ផែ ការជិះទូក ដើរផ្សារ កន្លែងទីប្រជុំជន សារមន្ទីរ ភ្នំ ឧទ្យានព្រៃឈើ ប្រាសាទបុរាណ កន្លែងសម្គាល់សាសនា (សាសនាណាមួយ) ស្ថាប័នអប់រំផ្សេងៗ មជ្ឈមណ្ឌលសិក្សាផ្សេងៗ។

៧.អ្នកកើតនៅថ្ងៃសៅរ៍

ពួកគេក៏ចូលចិត្ត កន្លែងដែលមានទេសភាពស្អាត សួនច្បារ ឬវាលផ្កា រោងមហោស្រព វិចិត្រសាលសិល្បៈ ពិព័រណ៍សិល្បៈ ការប្រគុំតន្ត្រី ការសម្តែងតន្ត្រី ទេសភាពពេលយប់ កន្លែងធ្វើដំណើរក្នុងតំបន់យោធា ការធ្វើដំណើរផ្សងព្រេងជាដើម។

ប្រភព៖ Sanook

ទាក់ទងជាមួយ:
រូបភាពស្ទង់មតិ
អាន​បន្ថែម
Loading...
Loading...
Loading...
Loading...