យល់ដឹង៖ តើអ្នកមានបញ្ហាក្នុងការគេងឬទេ? ការគេងរបស់មនុស្សម្នាក់ៗ គឺពិតជាខុសគ្នា ហើយវាក៏អាស្រ័យលើខ្លួនយើងម្នាក់ៗផងដែរ។ ប្រសិនបើអ្នកមានបញ្ហា សូមព្យាយាមកែទម្លាប់នោះ ព្រោះវាពិតជាអាចធ្វើឲ្យប៉ះពាល់ដល់សុខភាពយើងបាន។
ខាងក្រោមនេះនឹងបង្ហាញថា តើអ្នកនឹងងើបពីគេងលឿនប៉ុណ្ណា និងនៅម៉ោងប៉ុន្មាន ដោយផ្អែកលើតារានិករនីមួយៗ ៖
♈️ Aries: ខ្ទង់ម៉ោង ៦:៣០ ព្រឹក ឬ ៧:៣០ ព្រឹក
អ្នកជាតារានិករ ដ៏ស្វាហាប់បំផុតដូច្នេះ សូម្បីតែអ្នកមានអារម្មណ៍ស្រពេចស្រពិល នៅងងុយគេងក៏ដោយ ក៏អ្នកនៅតែអាចក្រោកពីព្រលឹម និងទទួលយកថ្ងៃថ្មីដ៏ស្រលះល្អ ប្រហែលជាដោយសារអ្នក ស្អប់អារម្មណ៍ដូចជាអ្នកកំពុងដើរក្រោយគេ ឬធ្វើអ្វីមួយយឺតយ៉ាវ។
♉️ Taurus: ខ្ទង់ម៉ោង ៩ ព្រឹក ទៅ ១១ ព្រឹក
អ្នកមានគោលដៅច្រើនណាស់ ហើយនិងមានមហិច្ឆិតាជាច្រើន ប៉ុន្តែវាមិនអាចផ្លាស់ប្តូរការពិត ដែលថាអ្នកពិតជាស្រលាញ់គ្រែរបស់អ្នកខ្លាំង។ អ្នកនឹងគេងនៅលើគ្រែ ពេញមួយព្រឹក ដោយគិតអំពីការងារដែលត្រូវធ្វើ តែនៅតែគេង។ អ្នកតែងតែស្ដាយក្រោយ នូវទង្វើនេះ តែនៅតែធ្វើរាល់ថ្ងៃ។
♊️ Gemini: អាចនៅព្រឹក ៥ ព្រឹក ឬនៅពេលថ្ងៃត្រង់តែម្ដង
អ្នកប្រហែលជាមិនមាន ពេលវេលាណាដែលងាយស្រួលក្នុងការគេងលក់ស្រួលទេ។ ពីព្រោះអ្នកតែងតែមានគំនិតរាប់លានដែលបានគិត នៅក្នុងចិត្តរបស់អ្នកនៅពេលយប់។ អ្នកអាចនឹងក្រោកពីព្រលឹម ព្រោះមិនអាចគេងលក់ ឬគេងដល់ថ្ងៃត្រង់ ព្រោះតែអ្នកហត់នឿយពេក។
♋️ Cancer: ខ្ទង់ម៉ោង ៩ ព្រឹក ឬ ១០ ព្រឹក
អ្នកចូលចិត្តមានអារម្មណ៍កក់ក្ដៅ និងមានផាសុខភាព ដែលនេះជាមូលហេតុ ដែលអ្នកតែងតែក្រោកយឺត នៅពេលព្រឹក។ នៅពេលឮសម្លេងទូរស័ព្ទរោទ៍ ទើបអ្នកក្រោកទៅបំពេញកាតព្វកិច្ច ហើយអ្នកត្រូវតែទ្រាំដកខ្លួនចេញពីគ្រែដ៏កក់ក្តៅ ទោះបីជាមិនមានអារម្មណ៍ចង់ក្រោកក៏ដោយ។
♌️ Leo: ខ្ទង់ម៉ោង ៧ ព្រឹក ឬ ៨ ព្រឹក
អ្នកជាមនុស្សដែលគេងលក់ស្រួល តាំងពីយប់មកម៉្លេះ ព្រោះអ្នកដឹងថា អ្នកត្រូវការថាមពលប៉ុណ្ណា ក្នុងការគេងច្រើន។ គេគ្រប់គ្នានិយាយថា អ្នកមិនសូវតោងស្អិតជាប់គ្រែរបស់អ្នក ព្រោះអ្នកមានជាមនុស្សដែលរីករាយ នឹងពេលព្រឹកដ៏ស្រស់ស្រាយ។ ដូច្នេះអ្នកមិនមានបញ្ហា ក្នុងការក្រោកនោះទេ។
♍️ Virgo: ចន្លោះ ៤ ព្រឹក និង ៦ ព្រឹក
អ្នកប្រហែលជាមានរបស់របរ ឬកាតព្វកិច្ចជាច្រើន ដែលអ្នកត្រូវធ្វើ។ ទោះបីជាអ្នកពិបាក ក្នុងការគេងលក់ ពេលខ្លះអ្នកនៅតែមានសមត្ថភាព លូនចេញពីគ្រែរបស់អ្នក ពីព្រលឹមដើម្បីឱ្យអ្វីៗ ឲ្យដំណើរការបាន។ ពិតណាស់ដែលអ្នកអាចធ្វើបាន ព្រោះអ្នកជាមនុស្សដែលអត់ធ្មត់ខ្លាំង។
♎️ Libra: ខ្ទង់ម៉ោង ៧ ព្រឹក ទៅ ៩ ព្រឹក
អ្នកចូលចិត្តមានពេលសម្រាកពេលព្រឹកច្រើន ដោយមិនចាំបាច់ប្រញាប់ចេញពីគ្រែ ដូច្នេះអ្នកទំនងជា ក្រោកពីព្រលឹមក៏បាន ឬនៅយូរក៏បាន។ ទោះយ៉ាងណាក៏ដោយ ក៏អ្នកនៅតែត្រូវក្រោក ដើម្បីចំនេញពេលវេលាជាច្រើន ក្នុងការធ្វើអ្វីផ្សេងៗ។
♏️ Scorpio: អាចប្រែប្រួលរវាងម៉ោង ៧ ព្រឹក និង ១១ ព្រឹក
ជាទូទៅ អ្នកជាអ្នកគេងលក់ស្កប់ស្កល់ ព្រោះអ្នកចូលចិត្តធ្វើឱ្យមានភាពស្រស់ស្រាយ និងភាពសប្បាយរីករាយ នៅក្នុងពិភពសុបិនរបស់អ្នក។ អ្នកទំនងជាចូលគេងលឿននៅពេលយប់ និងក្រោកពីព្រលឹម ឬចូលគេងយឺត ហើយក្រោកពីគេងក៏គេងយឺត។ វាទាំងអស់ គឺអាស្រ័យទៅលើអារម្មណ៍របស់អ្នក។
♐️ Sagittarius: ខ្ទង់ម៉ោង ៦ ព្រឹក ឬ ៧ ព្រឹក
អ្នកនឹងគេងគ្រប់ពេលណា ដែលអ្នកអាចធ្វើបាន ព្រោះអ្នកគឺជាមនុស្សដែលពិបាកក្នុងការគេងលក់។ ដូច្នេះអ្នកនឹងធ្វើគ្រប់យ៉ាងដើម្បីឲ្យគេងលក់។ អ្នកត្រូវបានគេស្គាល់ថា ជាអ្នកដែលចូលគេងយឺត នៅពេលយប់ ហើយនៅតែអាចក្រោកលឿននៅព្រឹកបន្ទាប់។
♑️ Capricorn: ចន្លោះម៉ោង ៥ ព្រឹក ទៅ ៧ ព្រឹក
អ្នកមានមហិច្ឆិតា ចចេសចង់ធ្វើនេះធ្វើនោះ ដែលជាហេតុធ្វើឲ្យអ្នកចូលចិត្តក្រោកពីព្រលឹម ព្រោះអ្នកស្អប់ភាពខ្ជិលច្រអូស។ អ្នកដឹងថា អ្នកមានរឿងមួយលានដែលត្រូវធ្វើ ដូច្នេះអ្នកនឹងងើបឡើងលឿន ដើម្បីឲ្យស្រស់ស្រាយនៅពេលព្រឹក។ប៉ុន្តែនេះមិនមានន័យថា អ្នកនឹងមិនត្អូញត្អែរអំពីវាទេ។
♒️ Aquarius: ខ្ទង់ម៉ោង ៦ ព្រឹក ឬ ១០ ព្រឹក
អ្នកនឹងនៅជក់ចុចទូរស័ព្ទ ឬក៏មើលរឿងនៅពេលយប់ ហើយនៅពេលព្រឹក អ្នកតែងតែចុចប៊ូតុងដើម្បីបិទម៉ោងរោទ៍ជានិច្ច។អ្នកចូលចិត្តតាមដានព្រឹត្តិការណ៍ នៅលើបណ្ដាញសង្គម និងមើលរឿងភាគ ហើយពិតវាសំខាន់ជាងគេងរបស់ទៅទៀត។
♓️ Pisces: មិនដេកតែម្ដង ឬអាចភ្ញាក់នៅម៉ោង ១ ថ្ងៃ
ជាមួយនឹងការស្រមើលស្រមៃ ដ៏លើសលប់របស់អ្នក វាងាយស្រួលណាស់សម្រាប់អ្នក ក្នុងការបង្វែរពេលមួយយប់ពេញឲ្យពោរពេញទៅដោយការគិតច្រើន រហូតដល់អ្នកគេងមិនលក់ទាល់តែសោះ។ ដូច្នេះវាអាចនឹងធ្វើឲ្យអ្នកគេងយឺត ហើយក៏ងើបយឺតផងដែរ។
ប្រភព: elitedaily