ចិន៖ កាលពីថ្ងៃទី ២ ខែកុម្ភៈកន្លងទៅ ប្រព័ន្ធផ្សព្វផ្សាយចិនបានរាយការណ៍ បន្តពីអ្នកនិយមលេងអ៊ីនធើណេតម្នាក់ ដែលបានធ្វើការអះអាងបន្ថែមប្រឆាំងនឹងអតីតតារាចម្រៀង Kris។
ក្នុងនោះ អ្នកនិយមលេងអ៊ីនធើណេតរូបនេះ បានបង្ហោះលើបណ្តាញទំនាក់ទំនងសង្គម Weibo របស់ចិនថា «Kris ប្រាកដណាស់ថា មានរោ.គ.ស្វាយ» ដោយគេបានអះអាងបន្ថែមថា លោកបានបង្ខំនារីរងគ្រោះឲ្យរួម.ភេ.ទក្នុងអំឡុងពេលមករដូវ ហើយបានថតវីដេអូដោយសម្ងាត់ថែមទៀតផង។ ប៉ុន្តែដោយយោងតាមរបាយការណ៍ ក្រុមគ្រួសាររបស់ Kris ពួកគេបានដឹងរួចមកហើយអំពីអាកប្បកិរិយារបស់ Kris ថាគេជាមនុស្សយ៉ាងម៉េច។
គួររំឮកផងដែរថា ដូចដែលបានរាយការណ៍ពីមុនមក អតីតសមាជិកក្រុម EXO រូបនេះ ត្រូវបានកាត់ទោសឲ្យជាប់គុក ១៣ ឆ្នាំពីបទរំ.លោ.ភ និងរៀបចំពិធីជប់លៀង។ ប៉ូលិសក៏បានរកឃើញថា លោកបានរួម.ភេ.ទជាមួយអនី.តិ.ជនក្រោមលេសនៃការសវនកម្ម និងការជួបជាមួយអ្នកគាំទ្រនៅឆ្នាំ ២០២០ ហើយមានលទ្ធភាពដែលលោកអាចនឹងត្រូវទទួលរងនូវ chemical castration (សំដៅលើការប្រើប្រាស់សារធាតុគីមី ឬថ្នាំដើម្បីបញ្ឈប់ការផលិតអ័រម៉ូនភេទ) ប្រសិនបើលោកត្រលប់ទៅប្រទេសកាណាដាវិញ។
ប្រភព៖ allkpop