តោះមកដឹងពីការចាយលុយ របស់តារានិករនីមួយៗទាំងអស់គ្នា! - TrueID

តោះមកដឹងពីការចាយលុយ របស់តារានិករនីមួយៗទាំងអស់គ្នា!

December 27, 2021

យល់ដឹង៖ លុយជាវត្ថុម៉្យាងដែលអត់មិនបាន នៅក្នុងជីវិតរស់នៅប្រចំាថ្ងៃរបស់មនុស្ស។ មានពេលខ្លះអ្នកបានចំណាយលុយខ្ជះខ្ជាយមានពេលខ្លះទៀតអ្នកខំប្រឹងសន្សំសំចៃ។ 

ខាងក្រោមនេះនឹងបង្ហាញពី ការចាយលុយ របស់តារានិករនីមួយៗ ៖

♈️ Aries ៖ កុំផ្តល់ឲ្យពួកគេនូវ Credit Card អី ព្រោះពួកគេទំនងជាធ្វើការទិញអ្វីៗគ្រប់យ៉ាង ដោយមិនបានគិតច្រើន រួចក៏ស្ដាយក្រោយ នៅពេលក្រោយ។ យ៉ាងណាមិញ ពួកគេត្រូវរៀនអំពីការរៀបចំថវិកា ឲ្យបានច្រើន។

♉️ Taurus ៖ ពួកគេមិនត្រឹមតែមានបំណងរកលុយបានច្រើនប៉ុណ្ណោះទេ ថែមពូកែទាំងការកាន់វាថែមទៀតផង។ ពួកគេទំនងជានឹងវិនិយោគលើអ្វីមួយ ដែលនឹងធានានូវប្រភេទនៃសុវត្ថិភាពហិរញ្ញវត្ថុមួយចំនួនទៀតផង។

♊️ Gemini ៖ ទំនងជានឹងចាយច្រើនជាមួយនឹងប្រាក់របស់ពួកគេ ពេលខ្លះនឹងមានច្រើនជាងគ្រប់គ្រាន់ ចំនែកឯពេលផ្សេងទៀតអាចនឹងចំណាយវាទាំងអស់។ ពួកគេតែងតែស្វែងរកការចរចាអំពីលុយ ព្រោះលុយតែងតែស្ថិតនៅក្នុងគំនិតរបស់ពួកគេ។

រូបតំនាង
រូបតំនាង

♋️ Cancer ៖ ពួកគេមានទំនោរក្នុងការបង់រំលោះច្រើន។ ពួកគេពូកែណាស់ ជាមួយនឹងការរក្សាទុកប្រាក់នៅជុំវិញខ្លួន ហើយពេលខ្លះអាចសន្សំសំចៃខ្លាំង។ តារានិករនេះត្រូវបានគេជឿថាមាន "អាចសន្សំលុយ ឲ្យក្លាយជាមហាសេដ្ឋីដោយខ្លួនឯង" ច្រើនជាងតារានិករផ្សេងទៀត។

♌️ Leo ៖ ប្រាកដណាស់ជាមនុស្សដែលចំណាយច្រើន។ ជាញឹកញាប់នឹងចំណាយប្រាក់ ដែលពួកគេមិនគួរចំណាយ ប៉ុន្តែពួកគេក៏នឹងចំណាយប្រាក់លើអ្នកដែលខ្លួនស្រលាញ់ច្រើនដែរ ហើយនឹងមិនដែលជួបបញ្ហាជាមួយនឹងរឿងនោះទេ។ ពួកគេគួរតែត្រូវ ដឹងអំពីការសន្សំប្រាក់ឲ្យបានច្រើន។

♍️ Virgo ៖ ខ្វាយខ្វល់យ៉ាងខ្លាំងអំពីការចំណាយប្រាក់។ ពួកគេអាចជាស្តេច និងមហាក្សត្រីនៃ "ការសន្សំសំចៃ" ។ ពួកគេទំនងជានឹងចំណាយច្រើន លើមនុស្សជាទីស្រលាញ់របស់ពួកគេ (ជាពិសេសដៃគូរបស់ពួកគេ) ជាងខ្លួនឯងទៅទៀត។ យ៉ាងណាក៏ដោយពួកគេក៏នៅតែពូកែក្នុងការស្វែងរកវិធីរកលុយ។

រូបតំនាង
រូបតំនាង

♎️ Libra ៖ ពួកគេចូលចិត្តចំណាយលុយ ជាពិសេសនៅពេលកម្សាន្ត និងទិញអ្វីដែលពួកគេចូលចិត្ត ទោះបីជាត្រូវចំណាយច្រើននៅលើផ្នែក ដែលមានតម្លៃថ្លៃក៏ដោយ។ Credit Card អាចទទួលបានផលចំណេញ ដោយសារតែការចំណាយខ្ពស់។ ពួកគេពូកែក្នុងការរក្សាប្រាក់ នៅក្នុងប្រភេទនៃគណនីមួយចំនួន ឬនៅឯធនាគារ។

♏️ Scorpio ៖ អ្វីដែលពួកគេមាននៅក្នុងហោប៉ៅរបស់ពួកគេ គឺជាអ្វីដែលអ្នកមិនដែលដឹង។ ជាធម្មតាពួកគេពូកែក្នុងការសន្សំលុយឬអាចរក្សាលុយឲ្យនៅតែចូលមកបាន។ ពួកគេនឹងចំណាយលើសលប់ តែនៅពេលចាំបាច់ទេ។

♐️ Sagittarius ៖ ការរក្សាលុយរបស់ពួកគេ កាន់តែប្រសើរទៅតាមអាយុ។ ពេលនៅក្មេង ការរក្សាលុយអាចជាការពិបាក។ ពួកគេត្រូវបានរៀនអំពីសារៈសំខាន់ នៃការកាន់លុយនៅពេលដែលពួកគេមានភាពចាស់ទុំ។ អាចប្រថុយនឹងលុយរបស់ពួកគេ ឬមានបំណុលច្រើន ប្រសិនបើសំណាងរបស់បួកគេ ត្រូវបានធ្លាក់ចុះ។

រូបតំនាង
រូបតំនាង

♑️ Capricorn ៖ ពួកគេចេះគ្រប់គ្រងលុយបានល្អណាស់។ ពួកគេទំនងជានឹងរក្សាកំណត់ត្រាល្អ នៃអ្វីដែលត្រូវចំណាយ។ មិនមែនជាមនុស្សដែលងាយនោះទេ ផ្ទុយទៅវិញ អាចមានការកាន់កាប់យ៉ាងតឹងរ៉ឹងបំផុត លើចំនួនប្រាក់ដែលពួកគេបានចាយអស់។

♒️ Aquarius ៖ Credit Card ត្រូវបានបង្កើតឡើងសម្រាប់ពួកគេ។ ពួកគេចូលចិត្តគំនិតនៃការចំណាយលុយ និងមិនសូចជាគិតអំពីវាច្រើនទេ មុននឹងចំណាយទៅលើអ្វីមួយ។ ពេលខ្លះពួកគេប្រហែលជាត្រូវការជំនួយ ក្នុងការរៀបចំថវិកាមូលនិធិរបស់ពួកគេ។

♓️ Pisces ៖ មានសមត្ថភាពក្នុងការទាក់ទាញប្រាក់ ឲ្យទៅរកពួកគេបានងាយ។ ក្នុងគំនិតរបស់ពួកគេប្រហែលជា តែងតែមានពាក្យថា "អ្នកមាន" ដូច្នេះហើយ ពួកគេឆ្លាតណាស់ ក្នុងការរកលុយ។ ក្នុងព្រឹត្តិការណ៍ណាមួយ ពួកគេនឹងធ្វើអ្វីដែលពួកគេត្រូវធ្វើ ដើម្បីឲ្យមានសណ្តាប់ធ្នាប់ផ្នែកសេដ្ឋកិច្ច ជាពិសេសសម្រាប់គ្រួសាររបស់ពួកគេ។

ប្រភព: themindsjournal

អាន​បន្ថែម
Loading...
Loading...
Loading...
Loading...