កូរ៉េខាងត្បូង ៖ Jisoo តែងតែធ្វើឲ្យហ្វេនៗសរសើរផ្អើលពេញបណ្ដាញសង្គមជាមួយនឹងការចែករំលែករូបភាពនានារបស់នាងទាំងស្រស់ស្អាត មានមន្តស្នេហ៍ ទាក់ទាញមិនធម្មតាឡើយ លើសពីនេះមិនថានាងថតស្ទីលបែបណាក៏ដោយក៏នៅតែទទួលបានការចាប់អារម្មណ៍ជានិច្ច។
សមាជិកច្បងប្រចាំក្រុម BLACKPINK រូបនេះស្រស់ស្អាតមិនថាក្នុង មុំកាមេរ៉ានោះទេ ប៉ុន្តែមានអ្វីម្យ៉ាងអំពីការថតរូបSelfie មុខកញ្ចក់របស់នាង ដែលធ្វើឲ្យ BLINKs ភ្ញាក់ផ្អើលខ្លាំងជាមួយនឹងរូបរាងដ៏សែនលេចធ្លោ។
ពិតណាស់ ស្ទីលថត Selfie មុខកញ្ចក់របស់ Jisoo ក៏កំពុងទទួលបានការស្រលាញ់ពេញចិត្តមិនតិចឡើយ ព្រោះរូបភាពនីមួយៗដែលលោកថតគឺចេញមកទាក់ទាញតែម្ដងមើលពីជ្រុងណាក៏ Cute គួរឲ្យស្រលាញ់ដែរ បើហ្វេនៗរកនឹកធ្វើស្ទីលថតអត់ឃើញអី សាក Copy ស្ទាយ៍តាមនាងទៅដឹងតែកប់ហ្មង៕
ទស្សនារូបភាពខាងក្រោម ៖
ប្រភព ៖ Koreaboo