រំជួលចិត្តណាស់! ពេល V យំ មាន ARMY តូចម្នាក់ព្យាយាមលួងលោមដោយវិធីនេះ - TrueID

រំជួលចិត្តណាស់! ពេល V យំ មាន ARMY តូចម្នាក់ព្យាយាមលួងលោមដោយវិធីនេះ

July 12, 2022

កូរ៉េខាងត្បូង ៖ ថ្វីត្បិតតែវាកើតឡើងញឹកញាប់ក្នុងពេលប្រគុំតន្ត្រីក៏ដោយក៏វាតែងតែធ្វើឲ្យអ្នកគាំទ្រឈឺចាប់ពេលឃើញ Idos សោកសៅ​ ហើយនៅតែព្យាយាមសម្តែងការដឹងគុណរហូតដល់សន្យាចំពោះអ្នកគាំទ្រថានឹងខិតខំប្រឹងប្រែងបន្ថែមទៀត។

ករណីដ៏គួរឲ្យរំជួលចិត្តមួយគឺនៅពេលដែលV ទប់អារម្មណ៍រំភើបមិនជាប់ហើយយំនៅពេលបញ្ចប់ការប្រគុំតន្ត្រីនៅប៉ារីសឆ្នាំ ២០១៨ របស់ BTS សម្រាប់ដំណើរទេសចរណ៍ Love Yourself: Speak Yourself

BTS
BTS

ក្នុង​ការ​ប្រគំ​តន្ត្រី​រយៈ​ពេល​ពីរ​ថ្ងៃ​នេះV មាន​អារម្មណ៍​មិន​សុខ​ស្រួល​ដោយ​ឈឺ​បំពង់កដែល​ធ្វើ​ឲ្យ​ពិបាក​ច្រៀង។ ទោះជាយ៉ាងនេះក្តី តារារូបនេះបានផ្តល់ភាពពេញលេញរបស់លោកចំពោះការសម្តែងដោយព្យាយាមធានាថា ARMY នឹងនៅតែរីករាយ។

V

ទោះបីជាមានការធានារបស់ ARMYs ថាពួកគេទាំងអស់គ្នារីករាយក៏ដោយ V បានសម្រក់ទឹកភ្នែកដោយបារម្ភថាការសម្តែងរបស់លោកប្រហែលជាមិនដូចអ្វីដែលអ្នកគាំទ្ររំពឹងទុក។ទឹកភ្នែករបស់លោកថែមទាំងបន្តនៅខាងក្រោយឆាក ដោយ Jiminនិង Jungkook ព្យាយាមលួងលោមផងដែរ។

V
V

ហើយលើសពីការលួងលោមរបស់សមាជិក មានវីដេអូថ្មីមួយបានរីករាលដាលខណៈ ARMY វ័យក្មេងដែលកំពុងព្យាយាមជូតទឹកភ្នែករបស់V តាមរយៈអេក្រង់ទូរទស្សន៍។

ARMY តូចដ៏គួរឲ្យស្រលាញ់  

ARMY តូចដ៏គួរឲ្យស្រលាញ់ជូតទឹកភ្នែករបស់ Vថ្នមៗដោយកន្សែង ដើម្បីលួងចិត្ត Idol

ARMY តូចដ៏គួរឲ្យស្រលាញ់  

អ្នក​គាំទ្រ​សង្ឃឹម​ថា V អាច​នឹង​ឃើញ​ឃ្លីប​នេះ​ហើយ​ទទួលបានដែលអារម្មណ៍​តែងតែមានអ្នកចាំ​គាំទ្រទោះវាមានឃ្លីបនោះ វាមានរយៈពេល​បី​បួន​ឆ្នាំ​ហើយ​ក៏​ដោយ៕

ប្រភព ៖ Koreaboo

អាន​បន្ថែម
Loading...
Loading...
Loading...
Loading...