កូរ៉េខាងត្បូង ៖ នៅក្នុងវិស័យកម្សាន្តរបស់កូរ៉េខាងត្បូងអ្នកដឹកនាំក្រុម Kpop មានទំនួលខុសត្រូវច្រើនក្នុងនោះ Idoslទាំងនេះថែមទាំងកាន់កាតព្វកិច្ចទ្វេរដង ជាមួយតួនាទីនាមជាអ្នកដឹកនាំក្រុមរបស់ពួកគេ ក៏ដូចជាជាសមាជិកច្បងប្រចាំក្រុមផងដែរ។
គ្រប់គ្នាក្នុងក្រុមកំពុងស្វែងរកការគាំទ្រដែលអាចជាសម្ពាធច្រើន ហើយ តារា Kpop ទាំង៧នាក់នេះ កំពុងធ្វើការងារដ៏អស្ចារ្យ ហើយអ្វីដែលក្រុមរបស់ពួកគេទទួលបានដូចសព្វថ្ងៃនេះគឺពិតជាអរគុណពួកគេដែលខំលះបង់គ្រប់បែបយ៉ាង ដើម្បីភាពរីកចម្រើនរួមគ្នា។
១. Stray Kids’s Bang Chan
ក្នុងនាមជាអ្នកដឹកនាំ សមាជិកច្បងនិងជាផលិតករសំខាន់ម្នាក់របស់ក្រុម BangChan គឺរវល់ណាស់ប្រឹងប្រែងដើម្បី StrayKids ហើយរួមគ្នាបង្កើតក្រុមដ៏អស្ចារ្យមួយ ហើយជាក់ស្តែងកំពុងទទួលបានជោគជ័យខ្លាំងគួរឲ្យកត់សម្គាល់។តារាប្រុសរូវនេះបានហ្វឹកហាត់នៅ JYPEntertainment អស់រយៈពេលប្រាំពីរឆ្នាំ ដូច្នេះវាគ្មានអ្វីចម្លែកទេដែលលោកក្លាយជាអ្នកដឹកនាំដ៏គំរូម្នាក់។
២. MAMAMOO’sSolar
Solarមិនត្រឹមតែជាអ្នកដឹកនាំក្រុម MAMAMOOនិងជាសមាជិកច្បងប៉ុណ្ណោះទេ ប៉ុន្តែនាងក៏ចាត់ទុកខ្លួនឯងថាជាម្តាយរបស់ក្រុមផងដែរ។រវាងការត្រោះប់មកវិញជាទៀងទាត់របស់ក្រុមនេះ នាងក៏បានធ្វើការលើជំនាញដូចជាការរាំបង្គោលដើម្បីធ្វើឲ្យការសម្តែងរបស់ពួកគេកាន់តែអស្ចារ្យនាងពិតជាប្តេជ្ញាធ្វើឲ្យក្រុម ល្អបំផុតតាមដែលអាចធ្វើទៅបាន។
៣. CRAVITY’sSerim
Serimអាចជាកូនទោលក្នុងគ្រួសារ ប៉ុន្តែលោកក៏ជាសមាជិកច្បងដ៏រឹងមាំ និងគួរឲ្យទុកចិត្តសម្រាប់ក្រុមផងដែរ។ក្នុងនាមជាអ្នកដឹកនាំរបស់ CRAVITY លោកត្រូវបានគេដឹងថាមានភាពស្ងប់ស្ងាត់និងមានកម្រិតលក្ខណៈល្អឥតខ្ចោះដើម្បីដឹកនាំក្រុម Kpopនិងម្ចាស់ប្រធានបទជម្នះឧបសគ្គក្នុងអំឡុងពេលថ្ងៃហ្វឹកហាត់របស់លោកដែរចុងក្រោយបានធ្វើឲ្យលោកក្លាយជាអ្នកដឹកនាំកាន់តែប្រសើរសម្រាប់ក្រុម។
៤. ITZY’s Yeji
Yejiមិនអាយុច្រើនជាង Lia សមាជិកITZY ប៉ុន្មានទេ ប៉ុន្តែនាងនៅតែប្រកាន់យកតួនាទីរបស់នាងយ៉ាងខ្លាំងក្នុងនាមជាអ្នករាំ និងជាតារាចម្រៀងដ៏ឆ្នើម នាងខិតខំជួយក្រុមរបស់នាងហើយធ្វើឲ្យប្រាកដថាអាចនាំសមាជិកពួកគេទៅគ្រប់ការសម្តែង។ សមាជិកផ្សេងទៀតនិយាយថានាងមានទំនួលខុសត្រូវ ចិត្តល្អ និងឱនលំទោនណាស់ បើទោះជានាងមានឋានៈជាអ្នកដឹកនាំក៏ដោយ។
៥. MONSTA X’sShownu
ក្រៅពីជាមេក្រុមរបស់MONSTA X សមាជិកបងគេ Shownu ក៏មានតួនាទីសំខាន់មួយទៀតក្នុងក្រុមដែរនោះគឺជា Main dancer។ លោកបានចូលរួមក្នុងការបង្កើតក្បាច់រាំរបស់ក្រុមភាគច្រើនហើយជាអ្នកឧស្សាហ៍ព្យាយាម បើទោះបីជាមានបុគ្គលិកលក្ខណៈស្ងប់ស្ងាត់ក៏ដោយតែលោកក៏ចេះបង្កើតបរិយាកាសរីករាយ និងតែងតែប្រឹងប្រែងដើម្បីជោគជ័យរបស់ក្រុម។
៦. Red Velvet’s Irene
សមាជិកច្បងគេដូចជា Irene បានចំណាយពេលប្រាំឆ្នាំក្នុងនាមជាសិក្ខាកាមដោយទទួលតបានលើកសរសើរការសម្ដែង និងជំនាញភាពជាអ្នកដឹកនាំ។ នេះមានន័យថា នៅពេលដែលក្រុមRed Velvet ចេញដំបូង នាងជាអ្នកដឹកនាំដ៏ល្អឥតខ្ចោះសម្រាប់ក្រុមហើយនាងតែងតែយកចិត្តទុកដាក់ចំពោះសមាជិកផ្សេងទៀត ហើយនាងដើរតួជាបងស្រីដែលគួរឲ្យទុកចិត្តសម្រាប់សមាជិកប្អូនៗ។
៧. SEVENTEEN's S.Coups
ក្នុងនាមជាសមាជិកច្បងបំផុតរបស់ SEVENTEEN អ្នកដឹកនាំក្រុម S.Coups ខិតខំធ្វើការលើការចេញផ្សាយនិងការសម្តែងលើឆាករបស់ក្រុម។ លោកតែងតែចុះសម្រុងជាមួយសមាជិកផ្សេងទៀតផ្តល់ដំបូន្មាន និងជួយដោះស្រាយបញ្ហា ខណៈសមាជិក ១៤នាក់ គឺច្រើនណាស់ ប៉ុន្តែ លោកគឺជាអ្នកដឹកនាំដ៏អស្ចារ្យសម្រាប់សមាជិកទាំងអស់គ្នា៕
ប្រភព ៖ Soompi