យល់ដឹង៖ មានអារម្មណ៍ប្រចណ្ឌ និងច្រណែនគឺជាអ្វីមួយដែលមនុស្សគ្រប់គ្នាមាន នៅក្នុងជីវិតរបស់ពួកគេ។ ប៉ុន្តែតើអ្នកធ្លាប់ឆ្ងល់ទេថា ចុះបើចង់ឲ្យសង្សារចាស់ របស់អ្នកប្រចណ្ឌវិញ?
តោះមកស្វែងយល់ទាំងអស់គ្នា ដោយផ្អែកលើតារានិកររបស់ពួកគេ ៖
១. Aries ♈️
ធ្វើឱ្យគាត់ប្រច័ណ្ឌ ដោយធ្វើដំណើរកម្សាន្ត ជាមួយមិត្តភក្តិរបស់អ្នកឱ្យបានច្រើន ហើយត្រូវប្រាកដថាមានបុរសម្នាក់ទៀត ដែលគាត់តែងតែគិតថា ជាមនុស្សដែលផ្អែមល្ហែមជាមួយនឹងអ្នក។ គាត់នឹងខឹង នៅពេលអ្នកកំពុងសប្បាយដោយគ្មានគាត់។
២. Taurus ♉️
ធ្វើឱ្យគាត់ប្រចណ្ឌ ដោយការតុបតែងខ្លួន ឲ្យមើលទៅស្អាតបំផុត។ ពួកគេសង្ឃឹមថា ការបែកគ្នានឹងធ្វើឱ្យអ្នក ស្ថិតក្នុងស្ថានភាពមិនល្អ ដើម្បីឱ្យពួកគេមានទំនុកចិត្តថា ពួកគេបានសម្រេចចិត្តត្រឹមត្រូវ ក្នុងការចាកចេញពីទំនាក់ទំនងនេះ ប៉ុន្តែចូរបង្ហាញថា ពួកគេកំពុងគិតខុស។ បង្ហាញពួកគេថា ការបែកគ្នាមិនបានបំផ្លាញអ្នកទេ ហើយវាប្រាកដជាមិនបានធ្វើឱ្យអ្នក ឬជីវិតរបស់អ្នកបរាជ័យនោះទេ។
៣. Gemini ♊️
ធ្វើឱ្យគាត់ប្រចណ្ឌ ដោយមិនអើពើនឹងគាត់ទាំងស្រុង។ បុរស Gemini មិនចូលចិត្តនៅម្នាក់ឯងទេ ហើយពួកគេប្រាកដជាមិនចូលចិត្តការមិនអើពើឡើយ។ គាត់នឹងមិនឈប់គិតពីអ្នក ហើយនៅពេលដែលអ្នកមិនឆ្លើយតបនឹងគាត់ទេ វានឹងជំរុញឱ្យគាត់គិតច្រើន។
៤. Cancer ♋️
ធ្វើឱ្យគាត់ប្រចណ្ឌ ដោយបន្តរក្សាទំនាក់ទំនង ជាមួយគ្រួសាររបស់គាត់។ បើគាត់មានប្អូនស្រី ចូរនៅធ្វើជាមិត្តនឹងនាង។ ទៅហាងកាហ្វេ ឬការ៉េមជាមួយនាង។ វាពិតជាធ្វើឱ្យគាត់ខឹង ប្រសិនបើអ្នកបន្តនិយាយ ជាមួយម្តាយរបស់គាត់។ បុរស Cancer មានភាពស្និទ្ធស្នាលជាមួយគ្រួសាររបស់គាត់ ហើយគាត់នឹងប្រចណ្ឌ នៅពេលដែលមិត្តស្រីដែលគាត់បានបែកគ្នារួចហើយ នៅតែបន្តយកឈ្នះលើបេះដូង មនុស្សដែលគាត់ស្រលាញ់។
៥. Leo ♌️
ធ្វើឱ្យគាត់ប្រចណ្ឌ ដោយទៅណាត់ជួបជាមួយអ្នកណា ដែលល្អជាងគាត់។ បុរស Leo ចូលចិត្តភាពល្អបំផុត ហើយប្រសិនបើគាត់មើលឃើញថា អ្នកកំពុងណាត់ជួបនរណាម្នាក់ ដែលមើលទៅល្អជាងគាត់ នោះវានឹងធ្វើឱ្យខូចចិត្ត។ ចូរណាត់ជួបរណាម្នាក់ ដែលនឹងធ្វើឱ្យគាត់មានអារម្មណ៍ថា អន់ជាង។
៦. Virgo ♍️
ធ្វើឱ្យគាត់ប្រចណ្ឌ ដោយការចែចង់ជាមួយមិត្តរបស់គាត់។ បុរស Virgo ឱ្យតម្លៃលើភាពស្មោះត្រង់ ហើយនៅពេលដែលការបែកបាក់កើតឡើង គាត់រំពឹងថាមិត្តរបស់គាត់នឹងនៅខាងគាត់។ ព្យាយាមនៅជាមិត្ត នឹងមិត្តភក្តិរបស់គាត់ ហើយជាចុងក្រោយ គាត់នឹងភ័យថា មិត្តរបស់គាត់នឹងចូលចិត្តអ្នក ជាងគាត់។
៧. Libra ♎️
ធ្វើឱ្យគាត់ប្រចណ្ឌ ដោយការទៅកន្លែងដែលអ្នកដឹងថា គាត់នឹងទៅ ហើយមើលទៅស្រស់ស្រាយ នៅពេលអ្នកទៅដល់ទីនោះ។បើអ្នកមើលទៅស្អាតខ្លាំង វានឹងពិបាកសម្រាប់គាត់ដែរ។ គាត់ចង់ធ្វើជាមិត្តនឹងអ្នក ប៉ុន្តែពេលអ្នកមើលទៅល្អជាង ពេលដែលនៅជាមួយគាត់ គាត់នឹងចង់បានអ្នកឱ្យត្រលប់មកវិញ។
៨. Scorpio ♏️
វាមិនពិបាកក្នុងការធ្វើឱ្យអតីត Scorpio ប្រចណ្ឌនោះទេ។ ពួកគេនឹងច្រណែននឹងអ្វីៗ ដែលអ្នកកំពុងធ្វើ កន្លែងដែលអ្នកទៅ និងអ្នកណាដែលអ្នកកំពុងជួប។ ធ្វើឱ្យពួកគេប្រចណ្ឌ ដោយបង្ហាញពួកគេថា ការបែកគ្នាមិនបានយកឈ្នះលើអ្នកឡើយ។ អ្នកនៅតែរឹងមាំ និងអស្ចារ្យដោយគ្មានរូបគាត់។
៩. Sagittarius ♐️
ធ្វើឱ្យគាត់ប្រចណ្ឌ ដោយធ្វើដំណើរទៅកន្លែងណា ដែលគួរឱ្យរំភើប និងបង្ហោះការធ្វើដំណើរសប្បាយៗ នៅលើ social media ។បង្ហាញគាត់ថាអ្នកមានសេរីភាព ច្រើនជាងពេលណាទាំងអស់ ដើម្បីធ្វើអ្វីដែលអ្នកចង់បាន ហើយថាអ្នកមិនធុញទ្រាន់ ឬនៅទ្រឹងដោយគ្មានគាត់ទេ។
១០. Capricorn ♑️
ធ្វើឱ្យគាត់ប្រចណ្ឌ ដោយការជោគជ័យ ទៅក្នុងការងារហើយធ្វើបានល្អ ក្នុងអាជីពរបស់អ្នក។ បង្ហាញគាត់ថា អ្នកជោគជ័យជាងពេលណាទាំងអស់ ហើយចុងបញ្ចប់នៃទំនាក់ទំនងរបស់អ្នក បានជំរុញអ្នកឱ្យឆ្ពោះទៅមុខ ដោយគ្មានរូបគាត់។
១១. Aquarius ♒️
ធ្វើឱ្យគាត់ប្រចណ្ឌ ដោយការអញ្ជើញមិត្តភក្តិ ទៅកន្លែងណាមួយ ដោយមិនអញ្ជើញគាត់។ បុរស Aquarius ស្អប់ការធុញទ្រាន់។គាត់ចូលចិត្តដើរលេងជាមួយមិត្តភក្តិ ហើយមានពេលវេលាដ៏ល្អ។ វានឹងធ្វើឱ្យគាត់ឈឺចាប់ នៅពេលអ្នកអញ្ជើញមិត្តភ័ក្តិរបស់អ្នក ទៅកន្លែងណាមួយ ហើយគាត់មិនអាចទៅបានទេ។
១២. Pisces ♓️
ធ្វើឱ្យគាត់ប្រចណ្ឌ ដោយធ្វើអ្វីៗទាំងអស់ ដែលគាត់ចូលចិត្តដោយខ្លួនឯង។ ទៅមើលក្រុមតន្ត្រីសំណព្វរបស់គាត់ ទៅកន្លែងដែលគាត់ចូលចិត្ត ហើយបង្ហោះវីដេអូនៅលើ TikTok ឬ Story របស់អ្នក។ និយាយរួមគឺ ធ្វើអ្វីទាំងអស់ដែលគាត់ចាប់អារម្មណ៍ ដោយគ្មានគាត់។
ប្រភព: thoughtcatalog