យល់ដឹង៖ ការជួប និងបែកគ្នាជារឿងធម្មតាទេ នៅក្នុងជីវិតមនុស្សម្នាក់ៗ ហើយការចែកផ្លូវគ្នាដើររៀងខ្លួន មិនមែនជារឿងអ្វីមិនល្អនោះទេ ជាពិសេសបើបន្ដជាមួយគ្នា គ្មានបានអ្វីក្រៅពីទុក្ខសោកនោះ។
ខាងក្រោមនេះជារឿងមួយចំនួនដែលអ្នកអាចនឹងធ្វើពេលចែកផ្លូវជាមួយមនុស្សដែលអ្នកស្រលាញ់ យោងតាមតារានិកររបស់អ្នក ៖
♈️ Aries (Mar 21 – Apr 19)
ពេលបែកគ្នាដំបូងៗ អ្នកអាចនឹងមិនព្រមទទួលស្គាល់ភ្លាមៗថា អ្នកនឹងគេលែងមានអ្វីពាក់ព័ន្ធជាមួយគ្នាតទៅទៀត។ តែបើឆ្លងផុតដំណាក់កាលនេះហើយនោះ អ្នកនឹងត្រឡប់មករឹងមាំជាងមុន តែត្រូវចាំថាមិនគួរទទួលអ្នកថ្មីមកក្នុងជីវិត អ្នកភ្លាមៗពេកនោះទេជៀសវាងឲ្យគេយល់ថា អ្នកត្រូវការគេមកដើម្បី តែកាត់ចិត្តពិអ្នកចាស់តែប៉ុណ្ណោះ។
♉️ Taurus (Apr 20 – May 20)
ពេលដែលអ្នកដឹងថាស្នេហាអ្នក កំពុងតែដើរដល់ផ្លូវទាល់ហើយ អ្នកនឹងព្យាយាមគ្រប់យ៉ាង ដើម្បីស្រោចស្រង់វា។ ការដែលត្រឡប់មកធម្មតាវិញ មិនមែនជារឿងងាយស្រួលទេសម្រាប់អ្នក តែបើសិនជាអ្នកតែម្នាក់ឯង ដែលអ្នកជាអ្នកប្រឹងប្រែងតស៊ូ ដើម្បីសម្ព័ន្ធភាពនេះ សួរខ្លួនឯងមើលថា តើគេសាកសមនឹងមានអ្នកដែរទេ។
♊️ Gemini (May 21 – Jun 20)
អ្នកអាចនឹងពិបាកចិត្តខ្លាំងពេកបែកគ្នាដំបូង តែក៏ឆាប់បាត់ខូចចិត្តទៅវិញដូចគ្នា។ ទោះបីជាអ្នកអាចនឹងភ្លេចរឿងចាស់ៗ បានឆាប់រហ័សពិតមែន តែបើនៅតែមិនទាន់ស្រួលចិត្តក៏កុំលាក់ទុកអី បើចង់យំក៏យំចេញមក ហើយជូតទឹកភ្នែកហើយបន្តជីវិតទៅមុខទៀត។
♋️ Cancer (Jun 21 – Jul 22)
អ្នកអាចជាប្រភេទមនុស្ស ដែលមានចិត្តច្រើនបន្តិច ហើយប្រាកដជាបន្ទោសខ្លួនឯង ថាមកពីខ្លួនមិនល្អគ្រប់គ្រាន់ ទើបបានជាបែកគ្នាយ៉ាងនេះ។ អ្នកអាចនឹងព្យាយាមចងចាំពីគេ រឿងរ៉ាងល្អដែលសាងមកជាមួយគ្នា ទោះបីជាលែងពាក់ព័ន្ធជាមួយគេហើយក្ដី។បើសិនជាត្រូវការជំនួយ ដើម្បីកាត់ចិត្តនោះ កុំភ្លេចថានៅមានមនុស្សជាច្រើននាក់ទៀត នៅក្នុងជីវិតអ្នក ដែលរីករាយនឹងជួយអ្នក ឲ្យត្រឡប់មកដូចដើមវិញ។
♌️ Leo (Jul 23 – Aug 22)
គ្រាន់តែលឺថាគេចង់បែកពីអ្នកភ្លាម ដំបូងអ្នកអាចនឹងគិតថាបែកក៏បែកទៅ តែអ្នកក៏ចង់ដឹងណាស់ ពីហេតុផលដែលមិនអាចឲ្យអ្នកទាំងបន្តទៅមុខជាមួយគ្នាបាននោះ។ ពេលដែលអ្នកបែកពីគេហើយនោះ អ្នកមិនចង់មានអ្វីជាប់ពាក់ព័ន្ធនឹងគេទៀតនោះទេ សូម្បីតែឈ្មោះគេក៏អ្នកមិនចង់លឺតទៅទៀតដែរ។
♍️ Virgo (Aug 23 – Sep 22)
អ្នកជាប្រភេទមនុស្សដែលនឹងធឹង ព្រមទាំងចាស់ចិត្តចាស់គំនិតល្អណាស់ ដូចនេះអ្នកចង់ប្រាកដចិត្តពីមូលហេតុដែលគេសុំបែកពីអ្នកហើយព្យាយាមបែកគ្នាដោយសន្តិវិធី មិនរករឿងច្រើន ដែលធ្វើឲ្យអ្នកមិនងាយនឹងកាច់ចិត្តពីគេបាន។
♎️ Libra (Sep 23 – Oct 22)
នៅពេលដែលបែកគ្នាភ្លាមៗ អ្នកអាចធ្វើហាក់ដូចជាវាមិនបានប៉ះពាល់ ដល់អ្នកអីដល់អ្នកទេ ប៉ុន្តែតាមពិតអ្នកគឺជាអ្នកចិត្តទន់ណាស់ប្រាកដជាមកលួចអង្គុយពិបាកចិត្តតែឯងមិនខាន ហើយអាចនឹងគិតមិនចង់សេពគប់បជាមួយនរណាទៀតទៅថ្ងៃមុខ។ ត្រូវចាំថាមិនគួរបិទទ្វារបេះដូងអ្នក ពីព្រោះទំនាក់ទំនងមិនល្អមួយនោះទេ វាមិនមានន័យថាទំនាក់ទំនង នាពេលអនាគត សុទ្ធតែបែបនេះនោះទេ។
♏️ Scorpio (Oct 23 – Nov 21)
មើលពីសម្បកក្រៅទៅ អ្នកជាមនុស្សដែលរឹងមាំណាស់ តែតាមពិតទៅ អ្នកជាមនុស្សដែលគិតច្រើន ហើយមានចិត្តទន់ជ្រាយថែមទៀតផង។ គេអាចនឹងគិតថាអ្នកមិនខ្វល់ ចង់បែកឫបន្ត វាមិនសំខាន់អីចំពោះអ្នកនោះទេ ហើយភ្លាមនោះចង់រកអ្នកថ្មីមក ដើម្បីបង្ហាញអោយគេដឹងថា ស៊យ ហើយដែលបោះបង់អ្នកនោះ តែត្រូវចាំណាការធ្វើបែបនេះ ដើម្បីលាក់បង់អារម្មណ៏ពិតនោះមិនល្អទេ។
♐️ Sagittarius (Nov 22 – Dec 21)
អ្នកអាចនឹងកើតទុក្ខតែមូយភ្លែតតែប៉ុណ្ណោះ ដោយអ្នកជាប្រភេទមនុស្ស ដែលមិនខ្លាចក្នុងការសាកល្បងអ្វីថ្មី អ្នកប្រាកដជារករឿងអ្វីមួយ មកធ្វើបន្លប់ចិត្តបានយ៉ាងឆាប់។
♑️ Capricorn (Dec 22 – Jan 19)
ដោយមិនចង់បាក់មុខ អ្នកនឹងរកអ្នកថ្មីមកជំនួសភ្លាមៗ តែបើអ្នកជឿថា គេល្អណាស់សម្រាប់អ្នក អ្នកនឹងព្យាយាមគ្រប់យ៉ាងដើម្បីស្រុះស្រួលគ្នាវិញ តែក៏មិនខ្លាចនឹងទទួលស្គាល់ការពិតពេក ដោយព្យាយាមអស់លទ្ធភាពហើយដែរ។
♒️ Aquarius (Jan 20 – Feb 18)
ដោយសារតែអ្នកបានតាំងចិត្ត តាំងតែពីពេលរាប់អានគ្នាដំបូងមកម៉្លេះថា ថ្ងៃនេះគង់តែមកដល់ ហេតុនេះអ្នកអាចនឹងបានត្រៀមខ្លួនខ្លះៗមកហើយ សម្រាប់ពេលនេះ។ ជាពិសេសអ្នកអាចនឹងគិតថា មានរឿងសំខាន់ជាងនេះច្រើនណាស់ ដែលអ្នកគួរចំណាយពេល ទៅខ្វល់ខ្វាយជាមួយ។
♓️ Pisces (Feb 19 – Mar 20)
ដោយសារតែអ្នកជាប្រភេទមនុស្ស ដែលតែងតែយល់ពីអារម្មណ៏អ្នកដទៃ បានយ៉ាងច្បាស់នោះ ការបែកបាក់គ្នាមិនមែនជារឿងងាយស្រួលឡើយ សម្រាប់អ្នកនោះទេ។ ព្រោះតែគិតថាអ្នកជុំវិញខ្លួន មានបញ្ហាច្រើនណាស់ដែលពួកគេត្រូវដោះស្រាយ ហេតុនេះអ្នកអាចនឹងមិនសុំឲ្យគេជួយ ហើយមកសម្ងំកើតទុក្ខតែម្នាក់ឯង។
ប្រភព: revivezone