Jimin នឹងមានវត្តមាន នៅក្នុងអាល់ប៊ុមថ្មីរបស់ Taeyang ក្រុម BIGBANG? - TrueID

Jimin នឹងមានវត្តមាន នៅក្នុងអាល់ប៊ុមថ្មីរបស់ Taeyang ក្រុម BIGBANG?

December 9, 2022

កម្សាន្ត ៖ យោងតាមរបាយការណ៍ផ្តាច់មុខ ពីJTBC Jimin នឹងក្លាយជាសិល្បករ ដែលនឹងបង្ហាញខ្លួនយ៉ាងពិសេសក្នុងអាល់ប៊ុមត្រលប់មកវិញរបស់ Taeyang ដែលគ្រោងនឹងចេញនៅខែមករាឆ្នាំ ២០២៣។

Jimin
Jimin

នេះជាលើកដំបូង ដែលអ្នកទាំងពីរធ្វើការរួមគ្នាលើតន្ត្រីហើយអាល់ប៊ុមនេះនឹងមានរយៈពេលប្រាំឆ្នាំ ចាប់តាំងពីអាល់ប៊ុមទោលចុងក្រោយរបស់ Taeyang ដែលមានឈ្មោះថា White Night ដែលត្រូវបានចេញផ្សាយនៅក្នុងខែសីហា ឆ្នាំ ២០១៧។

Taeyang
Taeyang

ក្នុងនាមជាអ្នកច្រៀងនាំមុខ សម្រាប់ BTS Jimin បានបង្ហាញពីទេពកោសល្យរបស់លោក ទៅកាន់ពិភពលោកក្នុងរយៈពេលប៉ុន្មានឆ្នាំចុងក្រោយនេះដោយបង្ហាញសមត្ថភាពច្រៀងតាមប្រភេទផ្សេងៗគ្នា ហើយមនុស្សជាច្រើននៅក្នុងឧស្សាហកម្មតន្ត្រីកំពុងទន្ទឹងរង់ចាំពីរបៀបដែលសម្លេង របស់ Jimin ប៉ះជាមួយនឹងស្ទីលR&B របស់ Taeyang

Jimin និង Taeyang
Jimin និង Taeyang

យ៉ាងណាមិញ ទាំង YG Entertainment និង BIGHIT MUSIC មិនបានធ្វើអត្ថាធិប្បាយសម្រាប់ការឆ្លើយតប នៅលើរបាយការណ៍នេះនៅឡើយទេ៕

ប្រភព : Koreaboo

ទាក់ទងជាមួយ:
តារាកូរ៉េ
អាន​បន្ថែម
Loading...
Loading...
Loading...
Loading...