៥ យ៉ាងអំពីប្រុសស្អាត Lee Min Ho ស្ដាប់ទៅដូចកុហក ប៉ុន្តែសុទ្ធតែជាការពិត! - TrueID

៥ យ៉ាងអំពីប្រុសស្អាត Lee Min Ho ស្ដាប់ទៅដូចកុហក ប៉ុន្តែសុទ្ធតែជាការពិត!

July 1, 2021

កូរ៉េខាងត្បូង ៖ ជាការពិតណាស់ ក្នុងនាម​ជា​អ្នក​គាំទ្រ​របស់ ​LeeMin Ho ធានាថាហ្វេនៗប្រាកដជាបាន​ដឹង ​រឿង​រ៉ាវជាច្រើនពាក់ព័ន្ធនឹងតួឯកប្រុសកម្ពស់បានLee Min Ho ជាមួយនឹងប្រជាប្រិយភាពដ៏ល្បីល្បាញ ប្រចាំវិស័យកម្សាន្តK-Drama

Lee Min Ho 
Lee Min Ho 

ទន្ទឹមនឹងប្រជាប្រិយភាពនិងទទួលបានជោគជ័យច្រើនគួរឲ្យកត់សម្គាល់បែបនេះ តួឯកប្រុសសង្ហារូបនេះ ​ក៏នៅមាន​រឿង​រ៉ាវលាក់បាំងពីក្រោយខ្នងមួយចំនួនទៀត ដែលហ្វេនៗអាចនឹងមិនធ្លាប់បានដឹងពីមុន។

ខាងក្រោមនេះ ជារឿងរ៉ាវ ៥យ៉ាងរបស់ Lee Min Ho ស្ដាប់មើលទៅដូចជាកុហក ប៉ុន្តែសុទ្ធតែជាការពិត ៖

១. ឈ្មោះ​ពិតរបស់ Lee Min Ho

តារាប្រុសរូបនេះ កើតនៅថ្ងៃទី ២២ ខែ មិថុនា ឆ្នាំ ១៩៨៧។ ឈ្មោះពិតរបស់លោកគឺ LeeMin Ho ប៉ុន្តែពេលចាប់​ផ្ដើម​អាជីព​សិល្បៈ​ដំបូង​ លោក​ធ្លាប់​ប្រើ​ឈ្មោះ​ថា«Lee Min» ក្រោយ​មក​ក៏ប្ដូរមក​​ប្រើ​ ឈ្មោះ​ពិត​វិញ។​

មូលហេតុដែលប្ដូរ គឺព្រោះ​តែថា​ឈ្មោះ​ «Lee Min» ជាភាសាកូរ៉េ​មាន​ន័យ​ថា ​«អន្តោប្រវេសន៍» ដូច្នេះហើយ​វា​អាចនឹងពិបាក​សម្រាប់Fan ក្នុង​ការ​ស្វែង​រក​ឈ្មោះរបស់​លោក​លើអ៊ីនធើណែត។

Lee Min Ho
Lee Min Ho

២. ក្ដី​ស្រមៃរបស់ Lee Min Ho

កាល​ពីកុមារ Lee Min Ho មានក្ដីសុបិន​​ គឺ​ចង់​ក្លាយ​ជា​កីឡាករបាល់ទាត់ម្នាក់ ប៉ុន្តែ​ដោយសារបញ្ហា​​របួស​កាល​ពីរៀននៅ​ថ្នាក់​ទី៥ ទើប​លោកមិន​អាច​បន្ត​ក្ដីស្រមៃនេះ​បាន។

ចំពោះកីឡាករបាល់ទាត់ដែលជា Idol ក្នុង​ដួង​ចិត្ត​របស់​លោក​វិញ ​គឺ​កីឡាករសញ្ជាតិព័រទុយហ្គាល់ លោក Cristiano Ronaldo

Lee Min Ho កាលពីក្មេង
Lee Min Ho កាលពីក្មេង

៣. កម្រិតនៃការអប់រំរបស់ Lee Min Ho

កាល​រៀន​ថ្នាក់អនុវិទ្យាល័យ Lee Min Ho រៀន​នៅ​ថ្នាក់​ដែល​មាន​សុទ្ធតែ​សិស្ស​ប្រុស ដូចនេះ​លោក​ធ្លាប់​និយាយ​ថា ​មានភាព​ចុះ​សម្រុង​​គ្នា​ជាមួយ​នឹង​ប្រុសៗច្រើន​ជាង។

បន្ទាប់ពីដឹងថា​​ខ្លួន​មាន​ទំនោរ​ទៅ​ខាង​សម្ដែង​​ តារាប្រុសរូបនេះក៏សម្រេចចិត្ត​ចូលក្រុមហ៊ុន Starhaus Entertainment និងបានបញ្ចប់ថ្នាក់​មហាវិទ្យាល័យ​​ ជំនាញ​​ភាពយន្ត​ និងសិល្បៈ នៅ​ KonkukUniversity ​ដែលមាន​ Lee Jung Suk និង​ YooAh In ជា​សិស្សរៀននៅសាកលវិទ្យាល័យនេះដែរ។

Lee Min Ho
Lee Min Ho

៤. Lee Min Ho ​ធ្លាប់​បាន​ទទួល​សំណើរ​ពី Hollywood

ក្នុង​នាម​ជា​តារាសម្ដែង​ប្រុស ​ដែល​មាន​ទេពកោសល្យនិងមានប្រជាប្រិយភាព Lee Min Ho ធ្លាប់​ត្រូវ​ខាង​ Hollywood ​ស្នើរ​សុំ​ឲ្យ​រួម​ការងារ​ជាមួយ​ ប៉ុន្តែនៅ​ពេល​នោះ​ លោកគិត​ថា​ខ្លួនឯង​នៅ​មិនទាន់បាន​ត្រៀម​ខ្លួនរួចរាល់ ទើបសម្រេចចិត្ត​បោះបង់​សំណើរ​នេះ​។

Lee Min Ho
Lee Min Ho

៥. ប្រជាប្រិយភាព​របស់​ Lee Min Ho 

ប្រជាប្រិយភាព​របស់​ Lee Min Ho មិន​មែន​ល្បី​តែ​ក្នុង​ប្រទេស​កូរ៉េ​ខាងត្បូងប៉ុណ្ណោះទេ ​សូម្បី​កេរ្តិ៍ឈ្មោះរបស់លោកក៏បានផ្សាយភាយខ្លាំង ទាំងនៅប្រទេស​ ចិន ថៃ វៀតណាម ហ្វីលីពីននិង​បណ្ដា​ប្រទេស​ទូទាំងពិភពលោកជាច្រើនទៀត។​

Lee Min Ho
Lee Min Ho

ជាក់ស្ដែង ពេល Idol រូបនេះធ្វើកម្មវិធីជួបជុំជាមួយអ្នក​គាំទ្រFan Meeting នៅ​ក្នុង​ប្រទេស​ហ្វីលីពីន​​ គឺមានចំនួនហ្វេនៗច្រើនខ្លាំង ច្រើន​ជាង​អ្នក​ដែល​ទៅ​មើល Concert របស់  Mariah Carey និងBeyoncé ក្នុង​ប្រទេស​នេះទៅទៀត៕

Lee Min Ho
Lee Min Ho

ប្រភព ៖ Koreaboo

អាន​បន្ថែម
Loading...
Loading...
Loading...
Loading...