ហេតុអ្វីបានជាតារានិករនីមួយៗ សុខចិត្តធ្វើជាមិត្ត ជាមួយនឹងក្រាស់ទៅវិញ? - TrueID

ហេតុអ្វីបានជាតារានិករនីមួយៗ សុខចិត្តធ្វើជាមិត្ត ជាមួយនឹងក្រាស់ទៅវិញ?

January 15, 2023

យល់ដឹង៖ មិនមែនមនុស្សទាំងអស់សុទ្ធតែមានការក្លាហាន ក្នុងការសារភាពអ្វីមួយទេ ជាពិសេសគឺមនុស្សដែលខ្លួនលួចស្រលាញ់ ពីព្រោះថាវាអាចមានហានិភ័យជាច្រើនដូចជា គេអាចនឹងឈប់រាប់អាន គេបដិសេធ ឬគេចមុខជាដើម។ ផ្ទុយទៅវិញ វានឹងក្លាយជាសំណាងដ៏អស្ចារ្យ ប្រសិនបើមនុស្សម្នាក់នោះលង់ស្រលាញ់វិញ។

រូបតំណាង
រូបតំណាង

តោះមកដឹងពីមូលហេតុ ដែលតារានិករនីមួយៗ សុខចិត្តធ្វើជាមិត្ត ជាមួយនឹងក្រាស់ ខាងក្រោមនេះ ៖

១. Aries ♈️ អ្នក​ភ័យ​ខ្លាច​ក្នុង​ការ​តាំង​ចិត្តខុស​ ជាមួយ​មនុស្ស​ដែល​អ្នក កំពុង​លួចស្រលាញ់ម្នាក់នោះ។ អ្នកខ្លាចការខូចចិត្តបំផុត។

២. Taurus ♉️ អ្នកខ្លាចថា វានឹងបំផ្លាញមិត្តភាព រវាងអ្នកទាំងពីរ។ អ្នកខ្លាចថាអ្នកនឹងបែកគ្នា ហើយអ្វីៗនឹងមិនដូចដើម រវាងអ្នកឡើយ។

៣. Gemini ♊️ អ្នក​ខ្លាចថា​គេ​ មិន​មាន​អារម្មណ៍​ដូច​គ្នា។ អ្នកខ្លាចថាអ្នកបាន គេបានផ្ដល់សញ្ញាខុសដល់អ្នក។

៤. Cancer ♋️ អ្នកខ្លាចថា វានឹងអាក្រក់ជាងពេលដែល នៅជាមិត្តនឹងគ្នា។ អ្នកខ្លាចបាត់បង់មិត្តភាព បន្ទាប់ពីសារភាព។

៥. Leo ♌️ អ្នកខ្លាចអារម្មណ៍របស់អ្នក ខ្លាំងជាងអារម្មណ៍របស់ពួកគេ។ អ្នក​ខ្លាច​គេ​ យល់ព្រម​ដើម្បី​ណាត់​ជួប​អ្នក ដោយ​សារ​តែ​ពួក​គេ​ មិន​ចង់​ធ្វើ​ឱ្យ​​អ្នក​ខូចចិត្ត។

៦. Virgo ♍️ អ្នក​ខ្លាច​ការ​ប្រថុយ​ សុំ​ពួកគេ​ណាត់ជួប។ អ្នក​ខ្លាច​ថាការ Date ​នឹង​មិន​ទៅ​ដូចអ្វី ​ដែល​​អ្នក​កំពុងគិត។

៧. Libra ♎️ អ្នកខ្លាចគេចាត់ទុកអ្នកត្រឹមជា sister/brother  ។ អ្នក​ខ្លាច​ថា​គេ​មិន​ចាប់​អារម្មណ៍​ ក្នុង​ការ​ស្គាល់គ្នាលើសពីនេះជាមួយ​អ្នក។

៨. Scorpio ♏️ អ្នក​ខ្លាច​ថា​អ្នក​បាន​ លង់ស្រលាញ់គេ​ពេក។ អ្នក​ខ្លាច​ថា​អ្នក​ មិន​អាច​ប្រឈមមុខ នឹង​ការ​បាត់​បង់​ពួក​គេបាន។

៩. Sagittarius ♐️ អ្នក​ខ្លាចថា​គេ ​នៅ​តែ​រង់​ចាំ​អ្នក​ផ្សេង។ អ្នកខ្លាចថា អ្នកមិនអាចប្រៀបធៀប ជាមួយម្នាក់គេនោះបាន។

១០. Capricorn ♑️ អ្នកខ្លាចថា អ្នកនឹងធ្វើបាបចិត្តពួកគេ។ អ្នក​ខ្លាច​ថា​ អ្នក​នឹង​ ចាកចេញពី​ពួក​គេ នៅថ្ងៃណាមួយ​។

១១. Aquarius ♒️ អ្នក​ខ្លាច​ថា​ ​​មិត្តភាពត្រូវបានបញ្ចប់ ដោយសារស្នេហា​។ អ្នក​ខ្លាចថា ​ការ​នៅ​ជាមួយ​ពួកគេ​ គឺជា​គំនិត​អាក្រក់។

១២. Pisces ♓️ អ្នកខ្លាចគេនឹងធ្វើបាបអ្នក ព្រោះគេស្គាល់អ្នកច្បាស់ពេក។ ពួកគេដឹងពីទម្លាប់អាក្រក់ និងគុណវិបត្តិរបស់អ្នក។

ប្រភព: thoughtcatalog

ទាក់ទងជាមួយ:
ជីវិតយុវវ័យស្នេហា
អាន​បន្ថែម
Loading...
Loading...
Loading...
Loading...